ការបង្ហាញអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ | Introducing Accounting Technician Qualification

by Koem Prek

ការបង្ហាញអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ | Introducing Accounting Technician Qualification

by Koem Prek

by Koem Prek

នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា​ (វ.គ.ស.ក.) អង្គការ UNDP និង ICAEW (វិទ្យាស្ថានគណនេយ្យករជំនាញនៃចក្រភពអង់គ្លេស) បានសហការណ៍រៀបចំកម្មវិធីស្ដីពី “ការបង្ហាញអំពីកម្មវិធីសិក្សាបចេ្ចកទេសគណនេយ្យ ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម ងី តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី គណនេយ្យករជំនាញ​និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុកម្ពុជា ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុ ថ្នាក់ដឹកនាំក្រុមហ៊ុនគណនេយ្យនិងសវនកម្ម ថ្នាក់ដឹកនាំធនាគារ តំណាងសាកលវិទ្យាល័យ សិស្ស និស្សិត រួមជាមួយ ICAEW, UNDP និង វ.គ.ស.ក. សរុបប្រហែល៣៥០នាក់។

កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យនេះ ត្រូវបានបង្កើតឡើងដោយ ICAEW និង វ.គ.ស.ក. ដោយមានការគាំទ្រជាមូលនិធីពី UNDP។​ កម្មវិធីនេះ មានជាភាសាខ្មែរ និងអង់គ្លេស​ ដើម្បីជួយគាំទ្រដល់សាកលវិទ្យាល័យ ក៏ដូចជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលដែលទទួលស្គាល់ដោយ វ.គ.ស.ក. និងសិស្ស និស្សិតទូទាំងប្រទេសកម្ពុជា។​ កម្មវិធីនេះនឹងជួយបង្កើនលទ្ធភាពរកការងារធ្វើរបស់យុវជន តាមរយៈការបណ្ដុះបណ្ដាលគណនេយ្យករជំនាញយ៉ាងតិច ៥០០នាក់ត្រឹមឆ្នាំ២០២០ ដើម្បីផ្គត់ផ្គង់តម្រូវការអាជីវកម្មគ្រប់វិស័យនៃសេដ្ឋកិច្ច។​

លោកស្រី Sonali Dayaratne, Deputy Resident Representative, UNDP Cambodia បានលើកឡើងថា៖ បព្ហា​កង្វះគណនេយ្យករជំនាញគឺជាក្ដីបារម្ភមួយសម្រាប់និរន្តភាពនៃកំណើនសេដ្ឋកិច្ច។ ទោះជាយ៉ាងណាក៏ដោយ វាជាឱកាសដ៏ល្អមួយសម្រាប់ បង្កើត និង ផ្ដល់ឱកាសការងារជូនដល់យុវជនកម្ពុជា។  UNDP បានផ្ដួចផ្ដើមកិច្ចសហការណ៍ជាមួយក្រុមប្រឹក្សាជាតិគណនេយ្យ (NAC)  វ.គ.ស.ក. និង ICAEW ដើម្បីបង្កើតកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យដែលទទួលស្គាល់ជាអន្តរជាតិ និងជាកម្មវិធីសិក្សាសម្រាប់យុវជននៅកម្ពុជា ដែលរួមមានសិស្សដែលរៀនចប់វិទ្យាល័យឡើងទៅ ឬនយោជិកដែលកំពុងស្វែងរកឱកាសពង្រឹងសមត្ថភាព និងជំនាញរបស់ខ្លួនសម្រាប់ឱកាសការងារ។​

ក្នុងសន្ទរកថាបើកកម្មវិធីរបស់ ឯកឧត្ដម ងី​ តាយី រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យបានលើកឡើងថា៖ ការបង្កើតកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យនេះ បានកើតឡើងក្នុងពេលវេលាដ៏សមស្រប និងឆ្លើយតបទៅនឹងចក្ខុវិស័យ និងសកម្មភាពនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានលើកឡើងនៅក្នុង យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុឆ្នាំ២០១៦២០២៥ និងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជាឆ្នាំ២០១៦២០២៥ រួមមានដូចជា៖

  • លើកទឹកចិត្តឱ្យសហគ្រាសធុនតូច ៨០% ធុនមធ្យម ៩៥% ត្រូវចុះបញ្ជីជាផ្លូវការ និងដើម្បីធានាថាសហគ្រាសធុនតូចចំនួន ៥០% និងសហគ្រាសធុនមធ្យមចំនួន៧០% មានបញ្ជីការគណនេយ្យ និងតារាងតុល្យការត្រឹមត្រូវ។
  • កសាងសមត្ថភាពដើម្បីធ្វើការតាមដាននិងត្រួតពិនិត្យគួបសរុប
  • ការការពារប្រពន្ធ័ធនាគារ និងហិរញ្ញវត្ថុ ពីការប្រើប្រាស់ជាមធ្យោបាយសម្រាប់ការសម្អាតប្រាក់ និងហិរញ្ញប្រទានភេរវកម្ម

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA), Institute of Chartered Accountants in England and Wales (ICAEW) and the United Nations Development Program (UNDP) held a joint event in Phnom Penh on 7 November 2019 to introduce KICPAA’s new Accounting Technician Qualification (ATQ). The event was presided over by H.E. Ngy Tayi, Secretary of State of the Ministry of Economy and Finance and Chairman of the National Accounting Council. This event was attended by approximately 350 accounting and finance professionals from Cambodia, government agencies, leaders from financial institutions, accounting & auditing services, bankers, universities and students, plus ICAEW, UNDP, KICPAA, NAC and guests.

The ATQ in Cambodia has been developed by ICAEW and KICPAA with funding support from the UNDP. The qualification will be available in English and Khmer to support uptake by colleges and students across Cambodia. It is expected to increase youth employability by producing at least 500 trained accountants by 2022 to help address the urgent needs of businesses in all sectors of the economy.

Speaking at the event, Sonali Dayaratne, Deputy Resident Representative, UNDP Cambodia said that “The lack of accounting professionals is a concern for sustaining economic growth; however, it also presents a fantastic chance to create and provide better quality employment for young Cambodians. Tapping into this opportunity, UNDP initiated a partnership with NAC, KICPAA and ICAEW to develop and introduce this internationally recognized accounting technician qualification (ATQ) training curriculum for young men and women in Cambodia, including those who completed high school or employees are looking for a chance to upgrade their skills and employment ladders”.

In his opening remarks at the event, H.E. Ngy Tayi, Secretary of State of the Ministry of Economy and Finance and Chairman of the National Accounting Council said that “The ATQ comes at the right time and in response to the vision and actions of the Royal Government of Cambodia which stated in the Financial Sector Development Strategy 2016-2025 and Cambodia Industry Development Policy 2015-2025, including to:

  • Encourage the formal registration of 80% of small enterprises and 95% of medium enterprises and to ensure that 50% of small enterprises and 70% medium enterprises to have proper accounts and balance sheets.
  • Build capacity for consolidated supervision and surveillance
  • Combat money laundering and terrorism financing, and
  • Improve corporate governance, data quality, accounting, auditing, as well as property evaluation, real estate service and the housing market.

Leave a Reply

Your email address will not be published. Required fields are marked *

Top