16th KICPAA Annual General Meeting

by Koem Prek

16th KICPAA Annual General Meeting

by Koem Prek

by Koem Prek

 

នៅរសៀលថ្ងៃទី១៤ខែមិថុនា ឆ្នាំ២០១៩ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា  (វ.គ.ស.គ.)បានប្រារព្ធ​មហាសន្និបាទប្រចាំឆ្នាំលើកទី១៦របស់ខ្លួន ដែលពិធីបែបនេះត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ក្រោមអធិបតីភាពរបស់ ឯកឧត្ដម ងី តាយី រដ្ឋលេខា​ធិការ​​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាស្នងការរាជរដ្ឋាភិបាលប្រចាំ ​វ.គ.ស.ក.​ និងមានការអញ្ជើញចូល​រួម​ពី​ កញ្ញា ហេង សិតា ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា ព្រមទាំង​សមាជិក សមាជិការរបស់វិទ្យាស្ថានប្រមាណ១០០នាក់ ផងដែរ។

កញ្ញា ហេង សិតា ប្រធាន វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.)បានមានប្រសាសន៍ថា វិទ្យាស្ថាននេះគឺជាស្ថាបនវិជ្ជាជីវៈគណនេយ្យនិងសវនកម្មតែមួយគត់នៅកម្ពុជាដែលត្រូវបានបង្កើតឡើងក្រោម“ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម”នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងគ្រប់គ្រងនិងលើកកម្ពស់វិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។ គិតត្រឹមខែ   មិថុនា ឆ្នាំ២០១៩ វ.គ.ស.ក. មានសមាជិកសរុបចំនួន ២៣៤ ក្នុងនោះរួមមានសមាជិកជាក្រុមហ៊ុនចំនួន៥៦ សមាជិកសកម្ម១៣៨នាក់ សមាជិកបម្រុង២៦នាក់ និងសិក្សាការី១៤នាក់។កញ្ញាប្រធាន     ក៏បានបន្ថែមថាវិទ្យាស្ថានបានរៀបចំរួចហើយនូវកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា (Cambodia CPA program)ហើយរំពឹងថាកម្មវិធីនេះនឹងដាក់ឲ្យដំណើរការក្នុង​ពេល​ដ៏ខ្លីខាងមុខ។ទន្ទឹមនឹងនេះ ​វិទ្យាស្ថានសហការជាមួយដៃគូអភិវឌ្ឍបានរៀបចំកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(Accounting Technician Qualification)​ដើម្បីបំពេញតម្រូវការអ្នកបច្ចេកទេសគណនេយ្យឲ្យដល់សហគ្រាស អង្គភាពអាជីវកម្ម និងអង្គភាពមិនស្វែងរកប្រាក់ចំណេញ ជាពិសេស បំពេញតម្រូវការអ្នកបច្ចេកទេសគណនេយ្យរបស់ម្ចាស់អាជីវកម្មធុនតូចនិងមធ្យម។កញ្ញា ហេង សិតា ប្រធាន វ.គ.ស.ក. បានបញ្ជាក់បន្ថែមថាវិទ្យាស្ថាននឹងបន្តសហការជាមួយសាកលវិទ្យាល័យក្នុងស្រុកដើម្បីកែលំអកម្មវិធីសិក្សា​ ឲ្យឆ្លើយ​តប​ទៅនឹងស្តង់ដារអន្តរជាតិដែលបានកំណត់ដោយ​សហពន្ធ័គណនេយ្យករអន្តរជាតិ (International Federation of Accountant-IFAC )និងបន្តផ្សព្វផ្សាយនិងកម្ពស់វិជ្ជាជីវៈគណនេយ្យតាមបណ្តាសហគ្រាស សាកលវិទ្យាល័យ និងវិទ្យាល័យនានានៅកម្ពុជា។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដម ងី តាយី បានកោតសរសើរចំពោះសមិទ្ធផលនានាដែល  វ.គ.ស.ក.សម្រេចបានកន្លងមកនិងបានផ្តាំផ្ញើឲ្យសមាជិករបស់ខ្លួនឲ្យបន្តអភិវឌ្ឍ​សមត្ថភាពនិងគោរពឲ្យបាន​ខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ​​របស់​គណនេយ្យករនិងសវនករដែលជាកត្តាមិនអាចខ្វះបាន​ក្នុង​ការការពារផលប្រយោជន៍រ​បស់​សមាជិក​ខ្លួនឯងផងនិងផលប្រយោជន៍សាធារណៈផង។

ឯកឧត្ដម​ក៏បានសង្កត់់​​​ធ្ងន់​​​ផងដែរថារាជរដ្ឋាភិបាលបានចាត់ទុកវិស័យគណនេយ្យនិងសវនកម្មនេះគឺជាសរសរស្តម្ភមួយក្នុងការអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ​ប្រកប​ដោយ​ចេរភាពសម្រាប់គ្រប់វិស័យទាំងអស់ ដោយវាអាចធានាបាននូវតម្លាភាព គណនេ​​យ្យភាព អភិបាលកិច្ចល្អ ភាពជឿទុកចិត្ត និងភាពអាចប្រៀបធៀបបាននៃព័ត៌មានហិរញ្ញវត្ថុរបស់សហគ្រាសអាជីវកម្មក៏ដូចជាទាក់ទាញការវិនិយោគនិងមូលធនមនុស្សពីប្រទេសក្នុងតំបន់​និងសាកលលោក។

Leave a Reply

Your email address will not be published. Required fields are marked *

Top