MIA-KICPAA-NAC MoU Signing Ceremony & Public Practitioners’ Workshop

by Koem Prek

MIA-KICPAA-NAC MoU Signing Ceremony & Public Practitioners’ Workshop

by Koem Prek

by Koem Prek

នៅថ្ងៃព្រហស្បតិ៍ ៩កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិសក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នៅសណ្ឋាគារ សាន់វ៉េ រាជធានីភ្នំពេញ មានពិធីចុះហត្ថលេខា លើអនុស្សរណៈយោគយល់រវាងក្រុមប្រឹក្សាជាតិគណនេយ្យ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និង វិទ្យាស្ថានគណនេយ្យករជំនាញម៉ាឡេស៊ី ។

ពិធីនេះបានប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ប្រធានក្រុមប្រឹក្សាជាតគណនេយ្យ(ក.ជ.គ.) និងជាស្នងការរាជរដ្ឋាភិបាលប្រចាំវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងមានការចូលរួមពី កញ្ញា ហេង សិតា ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញនិងសវករកម្ពុជា(វ.គ.ស.ក.) លោក សាលីហីន អាបាំង ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញម៉ាឡេស៊ី ព្រមទាំងមានការចូលរួមពីសមាជិកសមាជិការនៃវិទ្យាស្ថានទាំងពីរនិងមន្ត្រីរាជការក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណជាង១០០នាក់ផងដែរ។

គោលបំណងនៃពិធីចុះហត្ថលេខាគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទៅវិញទៅមកក្នុងការកសាងភាពជាដៃគូរវាងស្ថាបនទាំងបីដើម្បីអភិវឌ្ឍន៍វិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា ជាពិសេសការពង្រឹងសមត្ថភាពវិជ្ជាជីវៈគណនេយ្យដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

តាមរយៈអនុស្សរណៈយោគយល់គ្នានេះ ស្ថាបនទាំងបីនឹងធ្វើកិច្ចការរួមគ្នាដើម្បីជម្រុញនិងធ្វើឲ្យបានសម្រេចស្តង់ដាវិជ្ជាជីវៈ ក្រមសីលធ៌ម និងអភិបាលកិច្ចខ្ពស់បំផុត និងក៏ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា។

ឯកឧត្តម ងី តាយី បានមានប្រសាសន៍ផងដែរថា “បញ្ញត្តិករ ស្ថានបនវិជ្ជាជីវៈនិងអ្នកជំនាញវិជ្ជាជីវៈមានតួនាទីស្នូលក្នុងការការពារផលប្រយោជន៍សាធារណៈនិងប្រសូត្រកម្មតម្លៃរបស់មហាជន។ក្នុងនាមជាបញ្ញត្តិករវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា ក.ជ.គ. មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើសហប្រតិបត្តិការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញម៉ាឡេស៊ី ដើម្បីលើកស្ទួយវិជ្ជាជីវៈនិយមនិងស្តង់ដារក្រមសីលធ៌មឲ្យដល់កម្រិតខ្ពស់មួយ។

ដោយឡែក កញ្ញា ហេង សិតា បានបន្ថែមថា វ.គ.ស.ក. មានសេចក្តីសោមនស្សរីករាយដោយបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងវិទ្យាស្ថានគណនេយ្យករម៉ាឡេស៊ី ហើយថា ស្ថាបនទាំងពីរនឹងខិតខំបម្រើផលប្រយោជន៍រួមរបស់សមាជិកក៏ដូចជាសាធារណៈជន និងខិតខំកសាងសមត្ថភាពនិងលទ្ធភាពកាន់តែខ្លាំងឡើងនៃវិជ្ជាជីវៈគណនេយ្យនិងហិរញ្ញវត្ថុនៅកម្ពុជា។ដោយឈរលើផលប្រយោជន៍ទៅវិញទៅមក ស្ថានបនទាំងពីរនឹងធ្វើការជាមួយគ្នាលើគំនិតផ្តួចផ្តើមនានាដែលពាក់ពន្ធ័ជាមួយនឹងការអប់រំ ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការសិក្សាស្រាវជ្រាវពាក់ពន្ធ័នឹងវិស័យគណនេយ្យនិងសវនកម្ម។ កិច្ចសហប្រតិបត្តិការនេះក៏នឹងលើកស្ទួយផលប្រយោជន៍និងសមត្ថភាពរបស់អ្នកវិជ្ជាជីវៈគណនេយ្យ និងធ្វើឲ្យអ្នកវិជ្ជាជីវៈក្លាយជាតម្រូវការដ៏ចាំបាច់របស់អាជីវកម្មនិងការអភិវឌ្ឍសេដ្ឋកិច្ច។

លោក សាលីហីន អាបាំង បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការនេះគឺជាភាពជាដៃគូដ៏មានសារៈសំខាន់ ដោយហេតុថា វាជាកិច្ចសហប្រតិបត្តិការដែលនឹងបន្តទៅមុខជាច្រើនឆ្នាំទៀត ហើយការធ្វើការជាមួយស្ថាបនពាក់ពន្ធ័ ដូចជា ក.ជ.គ. និង វ.គ.ស.ក.គឺជាផ្នែកដ៏សំខាន់មួយនៃយុទ្ធសាស្ត្ររបស់វិទ្យាស្ថានគណនេយ្យករជំនាញម៉ាឡេស៊ី។លោកមានជំនឿថា កិច្ចសហប្រតិបត្តិការរវាងស្ថានបនទាំងបីនឹងធានាបាននូវការអភិវឌ្ឍនៃវិជ្ជាជីវៈគណនេយ្យ សវនកម្ម និងហិរញ្ញវត្ថុ និងជាប្រភាគារនៃវិស្សុតភាពនៅកម្ពុជា។

ឯកឧត្តម ងី តាយី ក៏បានថ្លែងអំណរគុណដល់វិទ្យាស្ថានគណនេយ្យករជំនាញម៉ាឡេស៊ីដែលបានផ្តល់កិច្ចសហប្រតិបត្តិការនេះនិងសំណូមពរដល់វិទ្យាស្ថានបន្តគាំទ្រថែមទៀតដល់ស្ថាបនជាតិទាំងពីរនេះ។

#kicpaapic

Leave a Reply

Your email address will not be published. Required fields are marked *

Top