កិច្ចប្រជុំលើសេចក្តីព្រាងប្រកាសស្តីពី “ការបង្ហាញព័ត៌មានចីរភាព”

Jan 19, 2024

នា​ព្រឹក​ថ្ងៃសុក្រ​ ​៩​ ​កើត​ ​ខែ​បុស្ស​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៩​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​លើ​សេចក្តីព្រាង​ប្រកាស​ស្តីពី​ “​ការ​បង្ហាញ​ព័ត៌មាន​ចីរភាព​” ​សម្រាប់​បុគ្គល​ចុះបញ្ជី​លក់​មូលបត្រ​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​សៀង​ ​ធី​រិទ្ធ​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​មូលបត្រ​កម្ពុជា​ (​ន​.​ម​.​ក​.) ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្ដម​ ​ស៊ូ​ ​សុជាតិ​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​ន​.​ម​.​ក​.​។​ ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ពិភាក្សា​និង​ផ្តល់​នូវ​ធាតុ​ចូល​បន្ថែម​ដើម្បី​ឱ្យ​សេចក្តីព្រាង​ប្រកាស​នេះ​មាន​លក្ខណៈ​គ្រប់ជ្រុងជ្រោយ​ ​និង​អាច​អនុវត្ត​បាន​ប្រកបដោយ​ប្រសិទ្ធ​ភាព​។​ ​កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​តំណាង​ក្រុមហ៊ុន​ផ្សារ​មូលបត្រ​ ​បុគ្គល​ចុះបញ្ជី​លក់​មូលបត្រ​ដែល​ជា​អ្នក​អនុវត្ត​ផ្ទាល់​ ​និង​ក្រុមហ៊ុន​ផ្ដល់​សេវា​សវនកម្ម​ក្នុង​វិ​ស័​យ​មូលបត្រ​ជាច្រើន​រូប​នៅ​បន្ទប់​ប្រជុំ​ជាន់​ទី​៣​ ​នៃ​ទីស្តីការ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ ​និង​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​២​និង​០​០​នាទី​ថ្ងៃត្រង់​ ​ប្រកបដោយ​ផ្លែផ្កា​ ​និង​សហប្រតិបត្តិការ​ខ្ពស់​។​