ច្បាប់ស្ដីពី​គណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ

Sep 7, 2023

​នា​ព្រឹក​ថ្ងៃពុធ​ ​៦​ ​រោច​ ​ខែ​ស្រាពណ៍​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៦​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ “​ច្បាប់​ស្ដីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​សម្រាប់​សាស្ត្រាចារ្យ​ ​និង​និស្សិត​នៃ​សាកលវិទ្យាល័យ​ជាតិ​មានជ័យ​ ​ក្រោមអធិបតីភាព​ ​លោក​ ​សេង​ ​តុលា​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​សាស្ត្រាចារ្យ​និង​និស្សិត​ ​ប្រមាណ​ ​១​៨​០​រូប​ ​នៅ​សាល​ប្រជុំ​នៃ​សកលវិទ្យាល័យ​ជាតិ​មានជ័យ​ ​ខេត្ត​បន្ទាយ​មានជ័យ​។