លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយនឹង​ ​លោកស្រី​ ​នា​ន​ ​បូ​នី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន

Mar 29, 2023

នា​ព្រឹក​ ​ថ្ងៃពុធ​ ​៨​ ​កើត​ ​ខែចេត្រ​ ​ឆ្នាំ​ខាល​ ​ចត្វា​ស័ក​ ​ព​.​ស​.​២​៥​៦​៦​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​ជួប​ប្រជុំ​ពិភាក្សា​ជាមួយនឹង​ ​លោកស្រី​ ​នា​ន​ ​បូ​នី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​ម​ន្រ្តី​ជំនាញ​នៃ​នាយកដ្ឋាន​គ្រប់គ្រង​វិជ្ជា​ជី​វ​:​គណនេយ្យ​និង​សវនកម្ម​ ​នៅ​បន្ទប់​ប្រជុំ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​ការប្រជុំ​ពិភាក្សា​ក្នុង​គោលបំណង​៖​ ​បង្ហាញ​អំពី​វឌ្ឍនភាព​នៃ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​Accounting​ ​Technician​ ​Qualification​-​AT​Q) ​ព្រមទាំង​ ​ពិភាក្សា​អំពី​លទ្ធភាព​ផ្សា​ភ្ជាប់​រវាង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ជាមួយនឹង​កម្មវិធីសិក្សា​គណនេយ្យករ​ជំនាញ​កម្ពុជា​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​គណៈកម្មាធិការ​គ្រប់គ្រង​កម្មវិធីសិក្សា​គណនេយ្យករ​ជំនាញ​កម្ពុជា​។

​គួរ​បញ្ជាក់​បន្ថែម​ផង​ដែរ​ថា​ ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​គឺ​ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដោយ​ K​I​C​P​A​A​ ​ក្រោម​ការឧបត្ថម្ភ​ធន​ពី​ UN​D​P​ ​Cam​bo​d​i​a​។​ ​AT​Q ​គឺជា​កម្មវិធី​ប្រឡង​សម្រាប់​ការ​ទទួលស្គាល់​ជំនាញ​គណនេយ្យ​ក​ម្រិ​ត​បច្ចេកទេស​។​ ​AT​Q ​អាច​ជួយ​ឱ្យ​និស្សិត​ចំណាយ​ពេល​ខ្លី​ក្នុង​ការសិក្សា​ ​និង​អាច​សិក្សា​នៅនឹង​កន្លែង​របស់​គេ​ផ្ទាល់​។​ ​និស្សិត​គ្រប់​ទីកន្លែង​នៅ​កម្ពុជា​អាច​សិក្សា​ជាមួយ​ស្ថាប័ន​បណ្តុះបណ្តាល​ដែល​ជា​ដៃគូ​ ​ឬ​ដោយខ្លួនឯង​តាមរយៈ​កម្មវិធី​ ​LEARNING​ ​HUB​ ​។