ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ ​លោកស្រី​ J​ill​ S​ant​os ​តំណាង​សហ​ព័ន្ធ​គណនេយ្យករ​អន្តរជាតិ​ ​International​ ​Federation​ o​f​ ​Accountant​s (​IF​A​C) ​ដែល​រៀបចំ​ឡើង​ដោយ​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា

Sep 29, 2023

​នា​ព្រឹក​ថ្ងៃ​ ​ពុធ​ ​១​៣​ ​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៧​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​អម​ដោយ​ ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោក​ អុឹ​ង​ ​គឹម​សុភ័ក្ត្រា ​ប្រធានគណៈកម្មការ​បច្ចេកទេស​និង​ជា​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​វ​.​គ​.​ស​.​ក​. ​និង​ ​លោកស្រី​ ​នា​ន​ ​បូ​នី​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​បាន​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ ​លោកស្រី​ J​ill​ S​ant​os ​តំណាង​សហ​ព័ន្ធ​គណនេយ្យករ​អន្តរជាតិ​ ​International​ ​Federation​ o​f​ ​Accountant​s (​IF​A​C) ​ដែល​រៀបចំ​ឡើង​ដោយ​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​ស្តីពី​៖​

​១​. ​ការ​ធ្វើ​បច្ចុប្បន្នភាព​ ​វ​.​គ​.​ស​.​ក​.​ក្នុង​ការ​ក្លាយទៅជា​សមាជិក​ពេញ​សិទ្ធ​របស់​ ​IF​A​C

​២​. ​កិច្ចពិភាក្សា​លម្អិត​ទៅលើ​លក្ខខណ្ឌ​បន្ថែម​ដែល​ ​វ​.​គ​.​ស​.​ក​. ​ត្រូវ​អនុវត្ត​ជូន​ដល់​ ​IF​A​C

​៣​. ​និង​កិច្ច​សហប្រតិបត្តិការ​ ​រួមគ្នា​ដែល​អាច​មាន​នា​ពេល​អនាគត​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ​បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​ហៃ​យ៉ា​ត់ ​រី​ជិន​ស៊ី​ ​និង​បាន​បញ្ចប់​នូវ​វេលា​ម៉ោង​ ​១​២​និង​០​០​នាទី​រសៀល​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​ ​។​

 

​ឆ្លៀតពេល​ទស្សនកិច្ច​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ ​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​១​៤​ ​កើត​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៨​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​ផង​ដែរ​ ​លោកស្រី​ J​ill​ S​ant​os ​តំណាង​សហ​ព័ន្ធ​គណនេយ្យករ​អន្តរជាតិ​ ​International​ ​Federation​ o​f​ ​Accountant​s (​IF​A​C) ​បាន​បំពេញ​ទស្សនកិច្ច​នៅ​ ​វ​.​គ​.​ស​.​ក​. ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​ទាំងពីរ​ឱ្យ​កាន់តែ​មាន​ភាព​រឹង​មាំ​។​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​លោក​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​ទទួលស្វាគមន៍​យ៉ាង​កក់ក្តៅ​និង​សម្តែង​នូវ​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទស្សនកិច្ច​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​នេះ​។