សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រកាសស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងការស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ”

Apr 29, 2024

​នា​ព្រឹក​ថ្ងៃចន្ទ​ ​៦​ ​រោច​ ​ខែចេត្រ​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៩​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​អម​ដោយ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ “​ប្រកាស​ស្តីពី​ការ​គ្រប់គ្រង​អាជ្ញា​ប​ណ្ណ​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ​ ​និង​សវនកម្ម​ ​និង​ការ​ស្នើសុំ​អាជ្ញា​ប​ណ្ណ​តាម​ប្រព័ន្ធ​អន​ឡា​ញ​” ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​គោលបំណង​នៃ​កម្មវិធី​សិក្ខាសាលា​នេះ​ ​គឺ​ធ្វើឡើង​ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​កាន់តែ​ច្បាស់​អំពី​ ​បែបបទ​ ​នីតិវិធី​ ​ការ​ស្នើសុំ​អាជ្ញា​ប​ណ្ណ ​និង​សិទ្ធិ​ ​កាតព្វកិច្ច​របស់​ម្ចាស់​អាជ្ញា​ប​ណ្ណ​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​។​ ​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ ​មាន​ការចូលរួម​ពី​តំណាង​នៃ​អង្គភាព​ក្រោម​ឪ​វាទ​ ​អ​.​ស​.​ហ​. ​អគ្គនាយកដ្ឋាន​ពន្ធដារ​ ​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​ស្ថាប័ន​ឯកជន​ ​រួម​ទាំង​សាធារណជន​ ​សរុប​ប្រមាណ​១​៧​០​រូប​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​។