សិក្ខាសាលាផ្សព្វផ្សាយស្តីពី “ប្រកាសស្តីពីការគ្រប់គ្រងអាជ្ញាបណ្ណប្រកបវីជ្ជាជីវៈគណនេយ្យនិងសវនកម្ម និងការដាក់ឱ្យដំណើរការនៃការស្នើសុំអាជ្ញាបណ្ណតាមប្រព័ន្ធអនឡាញ”

Oct 10, 2023

​នា​ព្រឹក​ថ្ងៃអង្គារ​ ​១​១​ ​រោច​ ​ខែ​ភទ្របទ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​០​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ “​ប្រកាស​ស្តីពី​ការ​គ្រប់គ្រង​អាជ្ញា​ប​ណ្ណ​ប្រកប​វី​ជ្ជា​ជីវៈ​គណនេយ្យ​និង​សវនកម្ម​ ​និង​កា​រដាក់​ឱ្យ​ដំណើរការ​នៃ​ការ​ស្នើសុំ​អាជ្ញា​ប​ណ្ណ​តាម​ប្រព័ន្ធ​អន​ឡា​ញ​” ​លើក​ទី​២​ ​ជូន​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​សាធារណជន​ (​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​) ​សម្រាប់​ឆ្នាំ​២​០​២​៣​។​ ​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​បាន​ប្រារព្ធ​ឡើង​ក្រោមអធិបតីភាព​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​ ​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​ក្នុង​គោលបំណង​ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​កាន់តែ​ច្បាស់​អំពី​ ​បែបបទ​ ​នីតិវិធី​ការ​ស្នើសុំ​អាជ្ញា​ប​ណ្ណ ​និង​សិទ្ធិ​ ​កាតព្វកិច្ច​របស់​ម្ចាស់​អាជ្ញា​ប​ណ្ណ​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ ​និង​កា​រដាក់​ឱ្យ​ដំណើរការ​នៃ​ការ​ស្នើសុំ​អាជ្ញា​ប​ណ្ណ​តាម​ប្រព័ន្ធ​អន​ឡា​ញ​ ​ជូន​ដល់​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​សាធារណជន​ (​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​)​។​ ​ក្នុង​នោះ​ ​កញ្ញា​ ​កឹង​ ​កែវ​ពិសី​ ​មន្ត្រី​សមាជិកភាព​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ “​សមាជិកភាព​របស់​ ​វ​.​គ​.​ស​.​ក​.” ​ផង​ដែរ​។​ ​កម្មវិធី​នេះ​មាន​ការចូលរួម​ពី​ ​តំណាង​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​សាធារណជន​(​ភ្នាក់ងារ​សេវាកម្ម​ពន្ធដារ​) ​សរុប​ចំនួន​ប្រមាណ​ ​១​១​៦​រូប​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​។​