​សេចក្តីប្រកាស​ព័ត៌មាន​ ​ស្តីពី​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២​០​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​

Jul 4, 2023

​សេចក្តីប្រកាស​ព័ត៌មាន​
​ស្តីពី​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២​០​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​
———————————
​នា​រសៀល​ថ្ងៃសុក្រ​ ​១​៣​កើត​ ​ខែ​បឋមាសាឍ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ពុទ្ធសករាជ​ ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៣​០​ ​ខែ​មិថុនា​ ​ឆ្នាំ​២​០​២​៣​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​ប្រារព្ធ​កម្មវិធី​ “​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២​០​”​របស់​ខ្លួន​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ (​ន​.​គ​.​ស​.) ​។​ ​មហាសន្និបាត​ប្រចាំ​ឆ្នាំ​លើក​ទី​២​០​នេះ​ ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​រាយការណ៍​ជូន​សមាជិក​អំពី​៖​ (​១​). ​សមិទ្ធផល​ឆ្នាំ​២​០​២​២​ (​២​). ​វឌ្ឍនភាព​ការងារ​ឆ្នាំ​២​០​២​៣​ (​៣​). ​សេចក្តីរាយការណ៍​ស្តីពី​របាយការណ៍​ហិរញ្ញវត្ថុ​ (​៤​). ​ការ​យល់ស្រប​ទៅលើ​របាយការណ៍​ហិរញ្ញវត្ថុ​រង​សវនកម្ម​ឆ្នាំ​២​០​២​២​ (​៥​). ​ការ​ជ្រើសរើស​សវ​នក​រ​ឯករាជ្យ​សម្រាប់​ឆ្នាំ​២​០​២​៣​ ​និង​ (​៦​). ​លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​មតិ​ពី​សមាជិក​។​ ​មហាសន្និបាត​នេះ​មាន​ការចូលរួម​ពី​ប្រធាន​ ​អនុប្រធាន​ ​សមាជិក​ក្រុមប្រឹក្សា​ភិ​បាល​ ​និង​សមាជិក​របស់​ ​វ​.​គ​.​ស​.​ក​. ​ជាច្រើន​រូប​ ​នៅ​សណ្ឋាគារ​រ៉េស៊ីដង់​ ​សុខា​ភ្នំពេញ​។