​ស្តីពី​បច្ចុប្បន្នភាព​អំពី​គម្រោង​ការងារ​សំខាន់​ៗ​របស់​ ​I​AS​B

Sep 8, 2023

​នា​រសៀល​ថ្ងៃសុក្រ​ ​៨​ ​រោច​ ​ខែ​ស្រាពណ៍​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​០​៨​ ​ខែកញ្ញា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​និង​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ដែល​រៀបចំ​ឡើង​ដោយ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​ជាមួយ​តំណាង​ក្រុមប្រឹក្សា​ភិ​បាល​ស្តង់​ដា​គណនេយ្យ​អន្តរជាតិ​ (​Inter​national Accounting​ ​Standard​s ​Board​ – ​I​AS​B) ​ស្តីពី​បច្ចុប្បន្នភាព​អំពី​គម្រោង​ការងារ​សំខាន់​ៗ​របស់​ ​I​AS​B ​ដូចជា​៖​ ​១​) ​របាយការណ៍​ហិរញ្ញវត្ថុ​ចម្បង​ ​២​) ​ក្រុមហ៊ុន​បុត្រ​ស​ម្ព័ន្ធ​មិន​មាន​ការទទួលខុសត្រូវ​ជា​សាធារណៈ​ ​៣​) ​ការ​ធ្វើ​បច្ចុប្បន្នភាព​ទៅលើ​ស្តង់​ដា​របាយការណ៍​ទាក់ទង​នឹង​ហិរញ្ញវត្ថុ​អន្តរជាតិ​សម្រាប់​សហគ្រាស​ធុន​តូច​និង​មធ្យម​ ​៤​) ​ស្តង់​ដា​ C​IF​RS 17 ​កិច្ចសន្យា​ធានា​រ៉ាប់រង​។​ ​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​បញ្ចប់​នូវ​វេលា​ម៉ោង​៤​ ​និង​៣​០​រសៀល​ ​នាទី​ ​នា​ថ្ងៃ​ ​ខែ​ ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​កិច្ច​សហប្រតិបត្តិការ​ខ្ពស់​។