អាជ្ញា​ប​ណ្ណ​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ជាធរមាន

Jul 4, 2023

​នា​ព្រឹក​ថ្ងៃអង្គារ​ ​២​ ​រោច​ ​ខែ​បឋមាសាឍ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៤​ ​ខែ​កក្កដា​ ​ឆ្នាំ​២​០​២​៣​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​អម​ដោយ​លោក​ ​ហុង​ ​ពិសិដ្ឋ​ ​អនុប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​ ​វ​.​គ​.​ស​.​ក​. ​លោកស្រី​ ​ហង្ស​សូ​ផា​ត​ ម៉ូ​លី​ហ្សា​ណា​ ​អនុ​ប្រធានគណៈកម្មការ​ចុះឈ្មោះ​និង​សមាជិកភាព​ ​វ​.​គ​.​ស​.​ក​. ​និង​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ “​អាជ្ញា​ប​ណ្ណ​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​ជាធរមាន​” ​។​ ​សិក្ខាសាលា​ផ្សព្វផ្សាយ​នេះ​ ​ដឹកនាំ​ដោយ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​ ​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​ក្នុង​គោលបំណង​ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​កាន់តែ​ច្បាស់​អំពី​ ​បែបបទ​ ​នីតិវិធី​ការ​ស្នើសុំ​អាជ្ញា​ប​ណ្ណ ​និង​សិទ្ធិ​ ​កាតព្វកិច្ច​របស់​ម្ចាស់​អាជ្ញា​ប​ណ្ណ​ប្រកប​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ ​ជូន​ដល់​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​សាធារណជន​។​ ​ក្នុង​នោះ​ ​កញ្ញា​ ​កឹង​ ​កែវ​ពិសី​ ​ដែល​ជា​មន្ត្រី​សមាជិកភាព​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​ធ្វើ​បទ​បង្ហាញ​អំពី​ “​សមាជិកភាព​របស់​ ​វ​.​គ​.​ស​.​ក​.”​ផង​ដែរ​។​ ​កម្មវិធី​នេះ​មាន​ការចូលរួម​ពី​ ​តំណាង​ក្រុមហ៊ុន​គណនេយ្យ​និង​សវនកម្ម​ ​និង​សាធារណជន​សរុប​ចំនួន​ប្រមាណ​ ​៣​០​០​រូប​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​ ​។