The Continuing Professional Development (CPD) Program on “Sustainability Reporting: Insights from Malaysia and Cambodia’s Adoption Roadmap”

The Continuing Professional Development (CPD) Program on “Sustainability Reporting: Insights from Malaysia and Cambodia’s Adoption Roadmap”

On the morning of Monday, 10 March 2025 from 9:00 AM to 11:00 AM, The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with supported from Accountancy Business School (BSA) held a webinar on Sustainability Reporting: Insights from Malaysia and Cambodia’s Adoption Roadmap as part of the Continuing Professional Development (CPD) Program. This Webinar is led by our expert speakers, a representative from Accountancy Business School (BSA) Mr. Sim Chankiriroth, Technical Advisor of Accounting and Auditing Regulator (ACAR), and Mr. Muhammad Shaqib bin Shahrilnizam, Sustainability for Accountant of TYMBA Education.

The webinar was successfully held with the interest of 296 participants.

Memorandum of Understanding (MoU) between the Kampuchea Institute of Certified Public Accountants and Auditors (KICPAA) and the Paragon International University

On the morning of Tuesday, March 4, 2025, the signing ceremony for the Memorandum of Understanding (MoU) between the Kampuchea Institute of Certified Public Accountants and Auditors (KICPAA) and the Paragon International University on “Recognition of the Paragon International University as an ATQ Training Organization and the Acceptance of the ATQ Program” took place at 9:00 AM at the meeting room of Paragon International University. This partnership marks a significant step toward strengthening the alignment of accounting programs and equipping students with career readiness skills to become qualified accounting technicians, contributing to the advancement of Cambodia’s accounting and auditing profession.

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នៅព្រឹក​ថ្ងៃសុក្រ ២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ គ.ស. ២០២៥ នៅសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមនឹងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោកបណ្ឌិត សំ ជិនហូ ព្រឹទ្ធបុរសរង​នៃមហាវិទ្យាល័យសេដ្ឋសាស្រ្ដ និងពាណិជ្ជសាស្រ្ដ តំណាងសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្ត​ចំនួនបី​ រួមមាន៖

១. ការកាន់បញ្ញីគណនេយ្យឱ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលាមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប១៦០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង១១និង០០នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ គ.ស. ២០២៥ នៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមនឹងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងឯកឧត្តមសាស្ត្រាបណ្ឌិត សួស សោភា សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១. ការកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលាមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប២៧០រូប នៅសាលសន្និសីទនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង១១និង០០នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

Memorandum of Understanding (MoU) between the Kampuchea Institute of Certified Public Accountants and Auditors (KICPAA) and the DFC Learning Centre

On the afternoon of Tuesday, February 25, 2025, at 2:00 PM, the signing ceremony for the Memorandum of Understanding (MoU) between the Kampuchea Institute of Certified Public Accountants and Auditors (KICPAA) and the DFC Learning Centre on “Recognition of the DFC Learning Centre as an ATQ Training Organization and the Acceptance of the ATQ Program” and “Facilitating Training Courses and Joining Researches” took place at the KICPAA’s meeting room. This partnership marks a significant step forward in enhancing the harmonization of accounting programs and equipping students with career readiness skills to become qualified accounting technicians, contributing to the advancement of the Cambodian accounting and auditing profession.

The Continuing Professional Development (CPD) Program on “Technology Trends in Finance and Business: A Global Perspective with Local Insights” 

On the morning of Wednesday, 19 February 2025 from 9:00 AM to 11:30 AM, The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) in cooperation with the Institute of Finance and Accounting (IFA) held a webinar on Technology Trends in Finance and Business: A Global Perspective with Local Insights as part of the Continuing Professional Development (CPD) Program. This Webinar is led by our expert speaker, representative Institute of Finance and Accounting, Mr. Long Pakrigna. The webinar was successfully held with the interest of 380 participants.

Memorandum of Understanding (MoU) between the Kampuchea Institute of Certified Public Accountants and Auditors (KICPAA) and the Business School of Accountancy (BSA)

On the morning of Thursday, February 6, 2025, at 10:00 AM, the signing ceremony for the Memorandum of Understanding (MoU) between the Kampuchea Institute of Certified Public Accountants and Auditors (KICPAA) and the Business School of Accountancy (BSA) took place in the KICPAA meeting room. This agreement focuses on developing joint training programs and conducting collaborative research initiatives. It represents a significant step forward in the advancement of Cambodia’s accounting and auditing profession through shared expertise and cooperation.

កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈលើ “សេចក្តីព្រាងក្របខណ្ឌកាត់បន្ថយរបាយការណ៍ហិរញ្ញវត្ថុ (Reduced Financial Reporting Framework)”

នៅព្រឹកថ្ងៃ ព្រហស្បត្តិ៍ ២កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែមករា គ.ស. ២០២៥ នៅសណ្ឋាគារភ្នំពេញ លោក គង់ ស៊ិនរ៉ា សមាជិកក្រុមប្រឹក្សាភិបាល នៃវិទ្យាស្ថានគណនេយ្យករជំនាញ​ និងសវនករកម្ពុជា (វ.គ.ស.ក.) និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈលើ “សេចក្តីព្រាងក្របខណ្ឌកាត់បន្ថយរបាយការណ៍ហិរញ្ញវត្ថុ (Reduced Financial Reporting Framework)” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម អមដោយ លោកស្រី នាន បូនី អគ្គនាយករងនៃយ័តករគណនេយ្យនិងសវនកម្ម និងមានការចូលរួមពី​​ ថ្នាក់ដឹកនាំ មន្ត្រីជំនាញ លោក លោកស្រី អ្នកនាង កញ្ញា និងភាគីពាក់ព័ន្ធមកពីគ្រប់ស្ថាប័ន។ កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈនេះរៀបចំឡើង​ក្នុងគោលបំណងដើម្បីបើកវេទិកាពិភាក្សារវាងភាគីពាក់ព័ន្ធ​​​​ ក្នុងការប្រមូលបាននូវមតិយោបល់ជាធាតុចូលបន្ថែម អនុសាសន៍ និងទទួលយកនូវសំណូមពរផ្សេងៗ ដើម្បីធានាឱ្យសេចក្ដីព្រាងនេះមានភាពពេញលេញ គ្រប់ជ្រុងជ្រោយ មានសង្គតិភាព និងភាពដែលអាចអនុវត្តបាន។

កិច្ចប្រជុំបានបញ្ចប់នៅវេលាម៉ោង ១១និង២០នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នាល្ងាចថ្ងៃ ពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា គ.ស. ២០២៥ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមនឹងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប ក្រោមអធិបតីភាព លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោក ឈួន ភារុន នាយកសាខានៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១.ការកាន់បញ្ញីគណនេយ្យបានត្រឹមត្រូវ

២.ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣.ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្សនិងនិស្សិត សរុប១៥០រូប នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តសៀមរាប។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ៨និង៤០នាទីយប់ ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នៅព្រឹកថ្ងៃ អង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា គ.ស. ២០២៥ នៅសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមនឹងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិត នៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក លី កុសល អនុប្រធាននាយកដ្ឋានទទួលបន្ទុករួម នៃនាយកដ្ឋានកិច្ចការគតិយុត្ត និងអនុលោមភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងលោក គក គីម នាយកសាខា នៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១. ការកាន់បញ្ញីគណនេយ្យឱ្យបានត្រឹមត្រូវ

២. ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣. ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប១៥០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យបៀលប្រាយ ខេត្តបាត់ដំបង។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១០និង៤០នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

Student orientation on “The Accounting Technician Qualification (ATQ) Exam Preparation”

On Friday evening, January 17, 2025, the Kampuchea Institute of Certified Public Accountants and Auditors (KICPAA) and the Institute of Finance and Accounting (IFA) conducted a student orientation on “The Accounting Technician Qualification (ATQ) Exam Preparation” for 35 students at IFA. This orientation aims to equip students with effective study techniques and preparation tips for the ATQ exam. The event ended on the same day with a successful and fruitful moment.

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នារសៀលថ្ងៃអាទិត្យ ៦រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមករា គ.ស.២០២៥ នៅសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមនឹងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម​ និងលោក ខែម រស្មី សាកលវិទ្យាធិការស្តីទី នៃសាកលវិទ្យាល័យអន្តជាតិ ឌូវី ខេត្តបាត់ដំបង។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១.ការកាន់បញ្ញីគណនេយ្យបានត្រឹមត្រូវ

២.ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣.ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យអនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលាមានការចូលរួមពីថ្នាក់ដឹកនាំ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ មន្រ្តី សិស្ស និងនិស្សិត សរុប១៧០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យអន្តរជាតិ ឌូវី ខេត្តបាត់ដំបង។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង៥និង៣០នាទីល្ងាច ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមករា គ.ស.២០២៥ នៅសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេសុីលីដា លោក ជា ធួន នាយកផ្នែកអប់រំ នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) តំណាងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. រួមទាំងមន្រ្តីជំនាញ​នៃ​ វ.គ.ស.ក. បានអញ្ជើញចូលរួមនឹងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេសុីលីដា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងឯកឧត្តមបណ្ឌិត ផុន សារិន សាកលវិទ្យាធិកា​រ​​នៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេសុីលីដា។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

-ការកាន់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ

-ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

-ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រី សិស្ស និងនិស្សិត សរុប ១៧០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេសុីលីដា។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១១និង១០នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ គ.ស.២០២៤ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញ​នៃ​ វ.គ.ស.ក. បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រោមអធិបតីភាព លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និង លោកបណ្ឌិត លី សុខហេង សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត ហោ​ ប៉េង​ សាកលវិទ្យាធិកា​រ​​ នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

-ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ

-ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

-ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រី សិស្ស និងនិស្សិត សរុប១៧០រូប នៅសាលប្រជុំនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១០និង៣០នាទីព្រឹក ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ គ.ស.២០២៤ នៅសាកលវិទ្យាល័យបៀលប្រាយ លោកស្រី​ សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញ​នៃ​ វ.គ.ស.ក. បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ​ និងនិស្សិតនៃសាកលវិទ្យាល័យបៀលប្រាយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និង​​ លោក ឌី ដាវុឌ្ឍ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យបៀលប្រាយ ។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖

១.ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ

២.ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង

៣.ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រី សិស្ស និងនិស្សិត សរុប ១៥០​រូប​នៅសាលប្រជុំនៃសាកលវិទ្យាល័យបៀលប្រាយ។

សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១២និង០០នាទីរសៀល ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។