កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “ការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ” ប្រកបដោយជោគជ័យ កាលពីថ្ងៃសុក្រ ទី២៨ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១២:០០ ថ្ងៃត្រង់តាមរយៈប្រព័ន្ធអនឡាញ (Zoom Meeting)។​

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក រស់ វណ្ណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក ដែលលោកបានចែករំលែកចំណេះដឹងលើ៖

  • ដំណើរការសរុបក្នុងការរៀបចំ និងពិនិត្យរបាយការណ៍ហិរញ្ញវត្ថុ ស្របតាមអនុវត្តន៍គណនីកម្ពុជា និងស្តង់ដារគណនីដែលអាចប្រើបាន។
  • ការបង្កើនគុណភាព ភាពត្រឹមត្រូវ និងភាពសីចង្វាក់គ្នានៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។
  • កំណត់កំហុសឆ្គង ចំណុចត្រួតពិនិត្យ និងហានិភ័យនៃការអនុវត្តតាមច្បាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
  • ជំរុញជំនាញពិនិត្យជាក់ស្តែងសម្រាប់ឯកសារការងារ ការបង្ហាញ និងកាលវិភាគគាំទ្រ។
  • ​យល់ពីការទទួលខុសត្រូវសំខាន់ៗរវាងអ្នករៀបចំនិងអ្នកពិនិត្យក្នុងក្រុមហ៊ុនគណនេយ្យ និងសវនកម្ម។

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៦៩៤ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក.  គណនេយ្យករ​ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ សវនករ ម្ចាស់អាជីវកម្ម សិស្សនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ និងអ្នកបណ្តុះបណ្ដាលដែលកំពុងអនុវត្តអាជីពគណនេយ្យ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក រស់ វណ្ណារ៉ា ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្មដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) បានរៀបចំសិក្ខាសាលាស្តីពី​ “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម” ប្រកបដោយជោគជ័យ កាលពីថ្ងៃអង្គារ និងពុធ ទី១៨-១៩ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ៥:០០ ល្ងាច នៅសណ្ឋាគារហ៊ីម៉ាវ៉ារី។

សិក្ខាសាលានេះមានការធ្វើបទបង្ហាញពីវាគ្មិនកិត្តិយស លោក នៅ រ៉េមី នាយកប្រតិបត្តិ នៃក្រុមហ៊ុន  នៅ ​អឌីត អេន​ អ៊ែតវ៉ាយហ្សឺរី​ ឯ.ក ដែលលោកបានចែករំលែកនូវចំណេះដឹង និងការណែនាំបច្ចេកទេស ករណីសិក្សា ការពិភាក្សាជាក្រុម ដែលជាការគាំទ្រដល់ការអនុវត្តការងារសវនកម្មប្រកបដោយប្រសិទ្ធភាព។

អំឡុងពេលសិក្ខាសាលាអ្នកចូលរួមបានទទួលចំណេះដឹងដូចជា៖

  • សេចក្តីផ្តើមស្តីពីសៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម
  • ស្តង់ដារសវនកម្ម និងការអនុលោម
  • ដំណើរការសវនកម្ម (ការធ្វើផែនការ ការអនុវត្តការងារ ការបញ្ចប់សវនកម្ម និងការរាយការណ៍)
  • ការគ្រប់គ្រងឯកសារ និងឯកសារការងារសវនកម្ម
  • ការគ្រប់គ្រងគុណភាពសវនកម្ម និងការត្រួតពិនិត្យផ្ទៃក្នុង
  • ករណីសិក្សា
  • ការដោះស្រាយបញ្ហាប្រឈមផ្សេងៗ តាមរយៈវគ្គសំណួរ និងចម្លើយ

សិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៤៦ នាក់ រួមមានសមាជិក នៃ វ.គ.ស.ក. បុគ្គលិកផ្នែកសវនកម្ម​ បុគ្គលិកផ្នែកហិរញ្ញវត្ថុ និងគណនេយ្យ សវនករផ្ទៃក្នុង អ្នកជំនាញដែលពាក់ព័ន្ធនឹងសវនកម្មហិរញ្ញវត្ថុ និងបុគ្គលពាក់ព័ន្ធដែលបានចាប់អារម្មណ៍។​

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក នៅ រ៉េមី ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

សិក្ខាសាលាអនឡាញ ក្រោមប្រធានបទ “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ក្រោមកិច្ចសហប្រតិបត្តិការជាមួយ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.) បានរៀបចំសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “បច្ចុប្បន្នភាពនៃការផ្តល់ការទទួលស្គាល់ក្រុមហ៊ុនផ្តល់សេវាសវកម្មជាមួយនិយ័តករមូលបត្រកម្ពុជា” ប្រកបដោយជោគជ័យ នាថ្ងៃសុក្រ ទី១៤ ខែសីហា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:៣០ ដល់ម៉ោង ១១:០០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​ 

សិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក តាន់ ចាន់តារ៉ា អនុប្រធាននាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រនៃនិយតករមូលបត្រកម្ពុជា។ លោកបានចែករំលែកចំណេះដឹងដ៏មានតម្លៃពាក់ព័ន្ធនឹងបច្ចុប្បន្នភាពនៃតម្រូវការចាំបាច់សម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកការផ្តល់ ឬបន្តផ្តល់សេវាសវនកម្មនៅក្នុងវិស័យមូលបត្រនៅកម្ពុជា។

អំឡុងសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដូចជា៖

  • យល់ដឹងអំពីក្របខណ្ឌច្បាប់ និងបទបញ្ញត្តិដែលគ្រប់គ្រងលើការងារគណនេយ្យ និងសវនកម្មនៅក្នុងទីផ្សារមូលបត្រកម្ពុជា។
  • យល់ដឹងការអនុវត្តតាមតម្រូវការនៃការទទួលស្គាល់ក្រុមហ៊ុនសវនកម្ម និងសវនករខាងក្រៅ ដែលស្វែងរកការទទួលស្គាល់ពីនិយ័តករមូលបត្រកម្ពុជា។។
  • យល់ដឹងអំពីតួនាទី ការទទួលខុសត្រូវ កាតព្វកិច្ចរបស់សវនករ
  • ការឆ្លើយតបកត្តាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ២៥៣ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក. ម្ចាស់ក្រុមហ៊ុន និងនាយកក្រុមហ៊ុន សវនករ និងអ្នកគ្រប់គ្រងសវនកម្ម មន្រ្តីអនុលោមភាព សវនករផ្ទៃក្នុង សិស្សនិស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍លើបទប្បញ្ញត្តិពាក់ព័ន្ធ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក តាន់ ចាន់តារ៉ា ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលាអនឡាញនេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

នារសៀលថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ជូនដល់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ។ គោលបំណងនៃការបណ្ដុះបណ្ដាលនេះគឺ ដើម្បីជំរុញអត្រាប្រឡងជាប់របស់និស្សិត និងរួមគ្នាបង្កើតវិធីសាស្ត្រសិក្សា និងការបង្រៀនថ្មីៗ សម្រាប់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម។ លោក ជា ធួន នាយកប្រតិបត្តិរងនៃ វ.គ.ស.ក. ដែលជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖

១.​ ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពលើវិស័យគណនេយ្យ និងសវនកម្ម

២. កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ​ (ATQ)

៣. វិធីសាស្ត្រសិក្សា និងបង្រៀន ក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)

៤. ការណែនាំអំពីការប្រើប្រាស់កម្មវិធីសិក្សា ATQ តាមរយៈវេបសាយ (KICPAA website) និងលើទូរស័ព្ទដៃ (KICPAA app)

វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់នៅវេលាម៉ោង៥ និង​​០០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយលទ្ធផលផ្លែផ្កា និងមានការចូលរួមយ៉ាងសកម្មពីលោកគ្រូ អ្នកគ្រូ។

Induction Course

នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួនលើកទី៣ សម្រាប់សមាជិកឆ្នាំ២០២៦ដែលមានអ្នកចូលរួមសរុប១២រូបនៅបន្ទប់ប្រជុំនៃ វ.គ.ស.ក. ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីពង្រឹងការយល់ដឹងបន្ថែមអំពី វិទ្យាស្ថាន សមាជិកភាព និងកាតព្វកិច្ច គោលការណ៍នៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត(CPD) កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ជូនដល់សមាជិករបស់ខ្លួន ប្រព័ន្ធសមាជិកភាព និងជាពិសេសការអបអរសាទរដល់សមាជិកថ្មីផងដែរ។ លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ សមាជិកថ្មីដែលបានចូលរួមទាំងអស់ មានមោទនភាពដែលបានចូលរួមជាសមាជិករបស់

វ.គ.ស.ក. និងប្តេជ្ញាចូលរួមអភិវឌ្ឍខ្លួនឯងបន្ថែមជាប្រចាំជាមួយវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំឡើងដោយ វ.គ.ស.ក.។ កម្មវិធីនេះត្រូវបានបញ្ចប់ ប្រកបដោយផ្លែផ្កា ភាពរីករាយ និងចំណងទាក់ទងរវាងគ្នានឹងគ្នាកាន់តែរឹងមាំ។

កម្មវិធីសិក្ខាសាលាអនឡាញ ក្រោមប្រធានបទ “ក្របខ័ណ្ឌសម្រាប់ការទទួលយក និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិក្នុងអង្គភាព”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “ក្របខ័ណ្ឌសម្រាប់ការទទួលយក និងការអនុវត្តបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិក្នុងអង្គភាព” ប្រកបដោយជោគជ័យ នាថ្ងៃសុក្រ ទី៣១ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១០:១០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​ 

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយស លោក ធៀ សុផល អ្នកស្រាវជ្រាវ និងសាស្ត្រាចារ្យនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ និង បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។ លោកបានចែករំលែកចំណេះដឹងអនុវត្តជាក់ស្តែងលើការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងការជំរុញប្រសិទ្ធភាពប្រតិបត្តិការ នវានុវត្តន៍ និងការផ្លាស់ប្តូរអង្គភាពប្រកបដោយចីរភាព។

អំឡុងកម្មវិធីសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

  • យល់ដឹងពីមូលដ្ឋានគ្រឹះនៃបញ្ញាសិប្បនិម្មិត និងនិន្នាការចុងក្រោយដែលកំពុងជំរុញការផ្លាស់ប្តូរអង្គភាព។
  • វាយតម្លៃកម្រិតត្រៀមខ្លួនរបស់អង្គភាព និងការអនុវត្តក្របខ័ណ្ឌដែលមានរចនាសម្ព័ន្ធសម្រាប់ការទទួលយក និងការអនុវត្តបញ្ញាសិប្បនិម្មិត។
  • កំណត់គន្លឹះសំខាន់ៗ បញ្ហាប្រឈមនៃការអនុវត្ត និងយុទ្ធសាស្ត្រជាក់ស្តែងតាមរយៈករណីសិក្សា
  • ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៣៩០ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក. ថ្នាក់ដឹកនាំអង្គភាព អ្នកគ្រប់គ្រង មន្ត្រីទទួលបន្ទុកបរិវត្តកម្មឌីជីថល បុគ្គលិកផ្នែកព័ត៌មានវិទ្យា អ្នកវិភាគទិន្នន័យ អ្នកជំនាញអាជីវកម្ម សហគ្រិន និងអ្នកដែលមានចំណាប់អារម្មណ៍លើការអនុវត្តបញ្ញាសិប្បនិម្មិតក្នុងអង្គភាព។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ធៀ សុផល ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលផ្លែផ្កា។

សិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ “លើកស្ទួយវិស័យគណនេយ្យ និងសវនកម្ម”

នាព្រឹកថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ដ្រ អេស៊ីលីដា លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមជាគណៈអធិបតី ក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយក្រោមប្រធានបទ “លើកស្ទួយវិស័យគណនេយ្យ និងសវនកម្ម”។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម(ន.គ.ស.) និងមានការចូលរួមពីថ្នាក់ដឹកនាំ លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ អេស៊ីលីដា សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្សនិស្សិតប្រមាណ ១២០នាក់។

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ព្រមទាំងផ្សព្វផ្សាយអំពីសារៈសំខាន់នៃវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម និងឱកាសអភិវឌ្ឍអាជីពការងារដល់និស្សិត។ កម្មវិធីសិក្ខាសាលានេះបានផ្តល់ចំណេះដឹងពាក់ព័ន្ធនឹង៖

 ១. ទិដ្ឋភាពទូទៅនៃវិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា

 ២.​ វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម

 ៣. កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ) និង

 ៤.​ ការលើកកម្ពស់អនុលោមភាពគណនេយ្យ ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្មប្រកបដោយគុណភាព តម្លាភាព និងភាពជឿទុកចិត្ត។

ក្នុងនោះផងដែរ លោក ជា ធួន នាយកប្រតិបត្តិរង នៃ វ.គ.ស.ក. បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសក្នុងការតម្រង់ទិសជូនដល់និស្សិតស្តីពី “កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)”ក្នុងគោលបំណងដើម្បីជំរុញឱ្យនិស្សិតយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃវិជ្ជាជីវៈគណនេយ្យ និងសវនកម្ម ព្រមទាំងលើកទឹកចិត្តឱ្យចូលរួមអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ តាមរយៈកម្មវិធីបណ្តុះបណ្តាលផ្សេងៗ ដើម្បីរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជាឱ្យកាន់តែរឹងមាំ និងមាននិរន្តរភាព។

កម្មវិធីនេះត្រូវបានបញ្ចប់នៅម៉ោង ១១ និង៤០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសប្រកបដោយផ្លែផ្កា និងភាពស្និទ្ធស្នាល ដោយបានផ្តល់ជូននិស្សិតនូវការយល់ដឹងដ៏មានតម្លៃអំពីគុណវុឌ្ឍិវិជ្ជាជីវៈគណនេយ្យ និងឱកាសអភិវឌ្ឍអាជីពការងារក្នុងវិជ្ជាជីវៈគណនេយ្យ។

វគ្គណែនាំសមាជិកដំបូង

នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួនលើកទី២ សម្រាប់សមាជិកឆ្នាំ២០២៦ដែលមានអ្នកចូលរួមសរុប១១រូបនៅបន្ទប់ប្រជុំនៃ វ.គ.ស.ក. ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីពង្រឹងការយល់ដឹងបន្ថែមអំពី វិទ្យាស្ថាន សមាជិកភាព និងកាតព្វកិច្ច គោលការណ៍នៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត(CPD) កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ជូនដល់សមាជិករបស់ខ្លួន ប្រព័ន្ធសមាជិកភាព និងជាពិសេសការអបអរសាទរដល់សមាជិកថ្មីផងដែរ។ លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ សមាជិកថ្មីដែលបានចូលរួមទាំងអស់ មានមោទនភាពដែលបានចូលរួមជាសមាជិករបស់

វ.គ.ស.ក. និងប្តេជ្ញាចូលរួមអភិវឌ្ឍខ្លួនឯងបន្ថែមជាប្រចាំជាមួយវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំឡើងដោយ វ.គ.ស.ក.។ កម្មវិធីនេះត្រូវបានបញ្ចប់ ប្រកបដោយផ្លែផ្កា ភាពរីករាយ និងចំណងទាក់ទងរវាងគ្នានឹងគ្នាកាន់តែរឹងមាំ។

ពិព័រណ៍ការងារប្រចាំឆ្នាំ២០២៦ ស្តីពី “ការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយក្រុមហ៊ុន” នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ

នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានសហការជាមួយវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ រៀបចំកម្មវិធីពិព័រណ៍ការងារប្រចាំឆ្នាំ២០២៦ ស្តីពី “ការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារជាមួយក្រុមហ៊ុន” នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងលោក ប៊ុន សុន្ទរង្គ នាយកវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ និងមានការរួមទាំងថ្នាក់ដឹកនាំនៃ​​ វ.គ.ស.ក. តំណាងក្រុមហ៊ុនគណនេយ្យ និងសវនកម្ម ធនាគារ សាស្ត្រាចារ្យ និង​សិស្សនិស្សិតជាច្រើននាក់។

ក្នុងកម្មវិធីនេះ និស្សិតទទួលបានការយល់ដឹងដ៏មានតម្លៃអំពីសារៈសំខាន់នៃការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារដែលកំពុងវិវត្ត។ និស្សិតត្រូវបានលើកទឹកចិត្តឱ្យបន្តពង្រឹងចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ និងតម្លៃសីលធម៌របស់ខ្លួនជាប្រចាំ ដើម្បីបង្កើនការត្រៀមខ្លួនសម្រាប់អាជីពការងារ។ កម្មវិធីនេះក៏មានការធ្វើបទបង្ហាញអំពីប្រព័ន្ធគាំទ្រអាជីពការងារ (CSS) ដែលជាប្រព័ន្ធតភ្ជាប់និស្សិតទៅនឹងឱកាសចុះកម្មសិក្សា និងឱកាសការងារ ដែលផ្តល់ដោយបណ្តាក្រុមហ៊ុនជាសមាជិករបស់ វ.គ.ស.ក.។ បន្ទាប់មក កម្មវិធីក៏បានរៀបចំវេទិកាពិភាក្សាក្រោមប្រធានបទ “អាជីពការងារក្នុងវិស័យគណនេយ្យ និងសវនកម្ម” ដោយមានការចូលរួមចែករំលែកបទពិសោធពីអ្នកជំនាញមកពីក្រុមហ៊ុន វីអេសឌី អឌីត អេន អឹសួរ៉ិនស៍ ឯ.ក ក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន និង​ក្រុមហ៊ុន យោរ ហ្គាយដីង ស្តារ អាខោនធីង ឯ.ក អំពីបទពិសោធការងារ ជំនាញដែលនិយោជកត្រូវការ និងការត្រៀមខ្លួនដើម្បីទទួលបានភាពជោគជ័យក្នុងអាជីពការងារ។ និស្សិតក៏បានចូលរួមទស្សនាស្តង់ពិព័រណ៍ការងាររបស់ក្រុមហ៊ុនជាច្រើន ផ្តល់ឱកាសដល់និស្សិតក្នុងការជួបពិភាក្សាដោយផ្ទាល់ជាមួយនិយោជក ស្វែងយល់ពីតម្រូវការទីផ្សារការងារ និងពង្រឹងបណ្តាញទំនាក់ទំនងវិជ្ជាជីវៈរបស់ខ្លួន។

ជាលទ្ធផល កម្មវិធីនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សារភ្ជាប់និស្សិតទៅនឹងឱកាសការងារ លើកកម្ពស់ការត្រៀមខ្លួនសម្រាប់អាជីពការងារនាពេលអនាគត ព្រមទាំងពង្រឹងកិច្ចសហការរវាងវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ និងក្រុមហ៊ុនជាសមាជិកក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពសម្រាប់វិស័យគណនេយ្យ និងសវនកម្ម។

កម្មវិធីនេះបានបញ្ចប់នៅវេលាម៉ោង៣:០០នាទីរសៀលនាថ្ងៃខែឆ្នាំដដែល ប្រកបដោយផ្លែផ្កានិងភាពស្និទ្ធស្នាល ដោយបានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់និស្សិត និងបណ្តាក្រុមហ៊ុនដែលបានចូលរួម ក្នុងការកសាងទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធ និងស្វែងរកឱកាសការងារផ្សេងៗ។

វគ្គណែនាំសមាជិកដំបូង

នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំវគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួនលើកទី១ សម្រាប់សមាជិកឆ្នាំ២០២៦ដែលមានអ្នកចូលរួមសរុប១១រូបនៅបន្ទប់ប្រជុំនៃ វ.គ.ស.ក. ។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីពង្រឹងការយល់ដឹងបន្ថែមអំពី វិទ្យាស្ថាន សមាជិកភាព និងកាតព្វកិច្ច គោលការណ៍នៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត(CPD) កម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ជូនដល់សមាជិករបស់ខ្លួន ប្រព័ន្ធសមាជិកភាព និងជាពិសេសការអបអរសាទរដល់សមាជិកថ្មីផងដែរ។ លទ្ធផលនៃវគ្គបណ្តុះបណ្តាលនេះ សមាជិកថ្មីដែលបានចូលរួមទាំងអស់ មានមោទនភាពដែលបានចូលរួមជាសមាជិករបស់ វ.គ.ស.ក. និងប្តេជ្ញាចូលរួមអភិវឌ្ឍខ្លួនឯងបន្ថែមជាប្រចាំជាមួយវគ្គបណ្តុះបណ្តាលនានា ដែលរៀបចំឡើងដោយ វ.គ.ស.ក.។ កម្មវិធីនេះត្រូវបានបញ្ចប់ ប្រកបដោយផ្លែផ្កា ភាពរីករាយ និងចំណងទាក់ទងរវាងគ្នានឹងគ្នាកាន់តែរឹងមាំ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការរៀបចំផ្ទាំងទិន្នន័យហិរញ្ញវត្ថុតាមកម្មវិធី Excel”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពីវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “ការរៀបចំផ្ទាំងទិន្នន័យហិរញ្ញវត្ថុតាមកម្មវិធី Excel” ប្រកបដោយជោគជ័យ នាថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១១:៣០ ព្រឹក តាមរយៈកម្មវិធី Zoom Meeting។​ 

កម្មវិធីសិក្ខាសាលានេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិនកិត្តិយសលោក បាន សិទ្ធី សាស្ត្រាចារ្យជាន់ខ្ពស់ផ្នែកគណនេយ្យ ហិរញ្ញវត្ថុ និងវិភាគទិន្នន័យនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ។ លោកបានចែករំលែកចំណេះដឹងអនុវត្តជាក់ស្តែងលើការបង្កើតផ្ទាំងទិន្នន័យ ការវិភាគទិន្នន័យហិរញ្ញវត្ថុ ការតាមដាន KPI និងការរៀបចំរបាយការណ៍ដោយស្វ័យប្រវត្តិក្នុងកម្មវិធី Excel 

អំឡុងកម្មវិធីសិក្ខាសាលានេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

  • យល់ដឹងអំពីការបង្កើតផ្ទាំងទិន្នន័យហិរញ្ញវត្ថុនៅក្នុងកម្មវិធី Excel
  • បង្កើនជំនាញលើការវិភាគ និងបង្ហាញទិន្នន័យហិរញ្ញវត្ថុតាមបែបទំនើប
  • យល់ដឹងពីការប្រើប្រាស់ Power Query, Slicers និង Conditional Formatting សម្រាប់ការរៀបចំរបាយការណ៍ដោយស្វ័យប្រវត្តិ
  • ពង្រឹងសមត្ថភាពលើការតាមដាន KPI និងការគាំទ្រការសម្រេចចិត្ត
  • ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែងតាមរយៈវគ្គសំណួរ និងចម្លើយ។

កម្មវិធីសិក្ខាសាលានេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៥៩០ នាក់ រួមមានសមាជិកនៃ វ.គ.ស.ក., អ្នកជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ, អ្នកគ្រប់គ្រង និងអ្នកវិភាគហិរញ្ញវត្ថុ, ម្ចាស់អាជីវកម្ម, អ្នកវិភាគទិន្នន័យកម្រិតដំបូង, អ្នកគ្រប់គ្រងផ្នែកលក់ និងប្រតិបត្តិការ និងបុគ្គលពាក់ព័ន្ធដែលកំពុងស្វែងរកការកែលម្អប្រសិទ្ធភាពការងារ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក បាន សិទ្ធី ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលានេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។

វគ្គបណ្តុះបណ្តាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

នារសៀលថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)” ជូនដល់សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ។ គោលបំណងនៃការបណ្ដុះបណ្ដាលនេះគឺ ដើម្បីជំរុញអត្រាប្រឡងជាប់របស់និស្សិត និងរួមគ្នាបង្កើតវិធីសាស្ត្រសិក្សា និងការបង្រៀនថ្មីៗ សម្រាប់វិជ្ជាជីវៈគណនេយ្យ និងសវនកម្ម។ លោក ជា ធួន នាយកប្រតិបត្តិរងនៃ វ.គ.ស.ក. ដែលជាគ្រូបណ្ដុះបណ្ដាលនៃកម្មវិធីនេះ និងបានធ្វើបទបង្ហាញអំពី៖

  • ទិដ្ឋភាពទូទៅនៃ វ.គ.ស.ក. និងបច្ចុប្បន្នភាពវិស័យគណនេយ្យ និងសវនកម្ម
  • កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ​ ATQ
  • វិធីសាស្ត្រសិក្សា និងបង្រៀន ក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)
  • ការណែនាំអំពីការប្រើប្រាស់កម្មវិធីសិក្សា ATQ តាមរយៈវេបសាយ (KICPAA website) និងលើទូរស័ព្ទដៃ (KICPAA app)

វគ្គបណ្តុះបណ្តាលនេះបានបញ្ចប់នៅវេលាម៉ោង៥ និង​​០០នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល ប្រកបដោយលទ្ធផលផ្លែផ្កានិងភាពរីករាយក្រៃលែង។

វគ្គតម្រង់ទិស ស្តីពី “ការផ្សព្វផ្សាយពីវិជ្ជាជីវៈគណនេយ្យ និងហិរញ្ញវត្ថុ” ជូនដល់សិស្សនិស្សិតនៅសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ

នាព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា(វ.គ.ស.ក.) បានសហការជាមួយសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ រៀបចំវគ្គតម្រង់ទិស ស្តីពី “ការផ្សព្វផ្សាយពីវិជ្ជាជីវៈគណនេយ្យ និងហិរញ្ញវត្ថុ” ជូនដល់លោកគ្រូ អ្នកគ្រូ និស្សិត និងសិស្សានុសិស្សទាំង ៤វិទ្យាល័យរួមមាន វិទ្យាល័យ ហ៊ុនសែន អូរាំងឪ វិទ្យាល័យ ហ៊ុនសែនចារថ្មី វិទ្យាល័យ តេជោសែនត្បូងឃ្មុំ និងវិទ្យាល័យ ហ៊ុនសែនខ្នារ សរុបប្រមាណ ២០០នាក់ នៅសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ។ វគ្គតម្រង់ទិសនេះប្រារព្ធឡើងក្រោមអធិបតីភាពរបស់សាស្ត្រាចារ្យរងបណ្ឌិត ពិន ​តារា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ ហេងសំរិន ត្បូងឃ្មុំ និងមានការអញ្ជើញចូលរួមដោយលោក ជា ធួន នាយកប្រតិបត្តិរងនៃ វ.គ.ស.ក.​ ជាវាគ្មិនកិត្តិយសក្នុងការធ្វើបទបង្ហាញទៅលើ៖

  • ការណែនាំសិស្សនិស្សិតឱ្យបានស្គាល់អំពីវិស័យគណនេយ្យ សវនកម្ម និងហិរញ្ញវត្ថុ រួមទាំងតួនាទី និងសារៈសំខាន់នៃវិស័យទាំងនេះក្នុងការគាំទ្រដល់ប្រតិបត្តិការអាជីវកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ច។
  • ពន្យល់ពីអត្ថប្រយោជន៍នៃការបន្តការសិក្សាលើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ រួមមានចំណេះដឹង ជំនាញបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ដែលនិស្សិតអាចអភិវឌ្ឍបានសម្រាប់អាជីពការងាររបស់ពួកគេ។
  • ចែករំលែកនូវទស្សនទានអំពីឱកាសការងារដ៏សម្បូរបែបដែលមាននៅក្នុងវិជ្ជាជីវៈគណនេយ្យ និងហិរញ្ញវត្ថុ ដែលជួយឱ្យនិស្សិតយល់ដឹងពីផ្លូវឆ្ពោះទៅកាន់អាជីពការងារនាពេលអនាគតបន្ទាប់ពីបញ្ចប់ការសិក្សា។
  • ផ្តល់ជូននូវទិដ្ឋភាពទូទៅនៃឱកាសការងារនៅក្នុងវិស័យផ្សេងៗគ្នា រួមមានក្រុមហ៊ុនគណនេយ្យ ក្រុមហ៊ុនសវនកម្ម គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនឯកជន និងអង្គការផ្សេងៗទៀត។
  • ពង្រឹងការយល់ដឹងរបស់សិស្សនិស្សិតអំពីតម្លៃ និងឱកាសនៅក្នុងវិជ្ជាជីវៈគណនេយ្យ និងហិរញ្ញវត្ថុ ព្រមទាំងលើកទឹកចិត្តពួកគេឱ្យពិចារណាលើវិស័យទាំងនេះ ទុកជាមុខជំនាញសិក្សា និងការអភិវឌ្ឍអាជីពការងារនាពេលអនាគត។

កម្មវិធីនេះត្រូវបានបញ្ចប់នៅម៉ោង ១២​ និង០០នាទីថ្ងៃ​ នាថ្ងៃខែឆ្នាំដដែល ក្រោមបរិយាកាសប្រកបដោយផ្លែផ្កា និងភាពស្និទ្ធស្នាល ដោយបានផ្តល់ជូនសិស្សនិស្សិតនូវការយល់ដឹងដ៏មានតម្លៃអំពីគុណវុឌ្ឍិវិជ្ជាជីវៈគណនេយ្យ និងឱកាសអភិវឌ្ឍអាជីពការងារក្នុងវិជ្ជាជីវៈគណនេយ្យ។

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និងក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ប្រព័ន្ធគណនេយ្យឌីជីថល ការកសាងសមត្ថភាព និងការអភិវឌ្ឍវិជ្ជាជីវៈ”

នាព្រឹកថ្ងៃព្រហស្បតិ៍ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) មានសេចក្តីសោមនស្សរីករាយក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើ ការជំរុញការប្រើប្រាស់ប្រព័ន្ធគណនេយ្យឌីជីថល ការកសាងសមត្ថភាព និងការអភិវឌ្ឍវិជ្ជាជីវៈ គាំទ្រដល់ការធ្វើបរិវត្តន៍កម្មឌីជីថល និងការធ្វើទំនើបកម្មនៃវិជ្ជាជីវៈគណនេយ្យ និងសវនកម្មនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នានេះ ត្រូវបានចុះហត្ថលេខារវាង៖

  • លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិនៃវ.គ.ស.ក.
  • លោក ទុយ ហុង នាយកគ្រប់គ្រងនៃក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក

កិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់ភាគីទាំងពីរ ក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកគណនេយ្យឌីជីថល ការអនុវត្តប្រព័ន្ធគណនេយ្យជាក់ស្តែង ការអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈ និងការចែករំលែកចំណេះដឹង ដើម្បីត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល។

ក្រោមភាពជាដៃគូនេះ ភាគីទាំងពីរនឹងសហការលើ៖

  • ការរៀបចំសិក្ខាសាលា សិក្ខាសាលាតាមប្រព័ន្ធអនឡាញ និងសកម្មភាពចែករំលែកចំណេះដឹង ស្តីពីប្រព័ន្ធគណនេយ្យឌីជីថល បច្ចេកវិទ្យាគណនេយ្យ ការធ្វើបរិវត្តន៍កម្មឌីជីថល និងការអភិវឌ្ឍវិជ្ជាជីវៈ។
  • ការរៀបចំកម្មវិធីបណ្តុះបណ្តាល និងសិក្ខាសាលា ស្តីពីការធ្វើឌីជីថលូបនីយកម្មគណនេយ្យ និងដំណោះស្រាយអាជីវកម្មជាក់ស្តែង។
  • គំនិតផ្តួចផ្តើមស្រាវជ្រាវ និងអភិវឌ្ឍរួមគ្នា ពាក់ព័ន្ធនឹងការត្រៀមខ្លួនផ្នែកឌីជីថល និងអនាគតនៃវិជ្ជាជីវៈគណនេយ្យនៅកម្ពុជា។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន ឡូខលឡាយស៍ ថេក សូលូសិន ឯ.ក និងទន្ទឹងរង់ចាំការពង្រឹងភាពជាដៃគូរយៈពេលវែង ដើម្បីរួមចំណែកលើកកម្ពស់វិជ្ជាជីវៈគណនេយ្យ និងសវនកម្មរបស់កម្ពុជាឱ្យកាន់តែរីកចម្រើនក្នុងយុគសម័យឌីជីថល។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក្រោមប្រធានបទ “ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម និងឧបករណ៍ហិរញ្ញវត្ថុ”

វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក) ដោយមានការគាំទ្រពី ក្រុមហ៊ុនភីខេអេហ្វ ខូវេណិនថ៍ ឯ.ក បានរៀបចំកម្មវិធីសិក្ខាសាលាតាមប្រព័ន្ធអនឡាញ (Webinar) ស្តីពី​ “ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម និងឧបករណ៍ហិរញ្ញវត្ថុ” ប្រកបដោយជោគជ័យ កាលពីថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៩:០០ព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់ តាមរយៈកម្មវិធី Zoom Meeting។​ 

កម្មវិធីសិក្ខាសាលាអនឡាញនេះមានការធ្វើបទបង្ហាញយ៉ាងស៊ីជម្រៅពីវាគ្មិន លោកស្រី Marilyn Ngu ប្រធានផ្នែកសវនកម្មនៃភីខេអេហ្វ ខូវេណិនថ៍ ឯ.ក និង កញ្ញា Puvaneswary Naidu Nyahnan ប្រធានផ្នែកសវនកម្មនៃភីខេអេហ្វ ម៉ាឡេស៊ី និងចែករំលែកការយល់ដឹងជាក់ស្តែងអំពីការអនុវត្តស្តង់ដារគណនេយ្យអន្តរជាតិ(IAS) ៣៦ ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ  (IFRS) ៩ ការខាតបង់ឥណទានរំពឹងទុក។

អំឡុងកម្មវិធីសិក្ខាសាលាអនឡាញនេះ អ្នកចូលរួមបានទទួលចំណេះដឹងដ៏មានតម្លៃដូចជា៖

·      យល់ដឹងលើគោលការណ៍សំខាន់ៗ និងការអនុវត្តជាក់ស្តែងនៃស្តង់ដារគណនេយ្យអន្តរជាតិ (IAS) ៣៦ ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម។

·      យល់ដឹងពីស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ  (IFRS) ៩ ការខាតបង់ឥណទានរំពឹងទុក រួមទាំងតម្រូវការវាស់វែង និងការទទួលស្គាល់។

·      សិក្សាអំពីឧទាហរណ៍ជាក់ស្តែង ករណីសិក្សា និងសេណារីយ៉ូទូទៅ។

·      ការដោះស្រាយបញ្ហាប្រឈមជាក់ស្តែង តាមរយៈវគ្គសំណួរ និងចម្លើយ។

កម្មវិធីសិក្ខាសាលាអនឡាញនេះទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមសរុបចំនួន ៥០០ នាក់ រួមមានសមាជិក វ.គ.ស.ក. អ្នកគ្រប់គ្រងហិរញ្ញវត្ថុ គណនេយ្យករ និងអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ សវនករ នាយកផ្នែកហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ អ្នកជំនាញរាយការណ៍ផ្នែកហិរញ្ញវត្ថុ និងអ្នកដែលចាប់អារម្មណ៍លើប្រធានបទនេះ។

កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ វ.គ.ស.ក. ក្នុងការគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ តាមរយៈការផ្តល់នូវការអនុវត្តជាក់ស្តែង ដើម្បីពង្រឹងចំណេះដឹងបច្ចេកទេស និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងធ្វើបច្ចុប្បន្នភាពជូនដល់សមាជិកនូវរាល់ការវិវត្តថ្មីៗផ្នែកបទប្បញ្ញត្តិ និងប្រព័ន្ធឌីជីថល។

វ.គ.ស.ក. សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកស្រី Marilyn Ngu និង កញ្ញា Puvaneswary Naidu Nyahnan ដែលបានចែករំលែកចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃ និងសូមអរគុណដល់អ្នកចូលរួមទាំងអស់សម្រាប់ការចូលរួមយ៉ាងសកម្ម ដែលធ្វើឱ្យកម្មវិធីសិក្ខាសាលាអនឡាញនេះទទួលបានលទ្ធផលយ៉ាងផ្លែផ្កា។