
កិច្ចប្រជុំថ្នាក់តំបន់៖ កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន លើកទី១៤១
នាថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា គ.ស. ២០២៥ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. និងលោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃសហព័ន្ធគណនេយ្យករអាស៊ាន លើកទី១៤១ នៅមជ្ឈមណ្ឌលសន្និសីទជាតិ ទីក្រុងហាណូយ នៃប្រទេសវៀតណាម។ ក្នុងនោះផងដែរ លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានចូលរួមដោយផ្ទាល់ ក្នុងនាមតំណាងប្រទេសកម្ពុជា ដែលកិច្ចប្រជុំត្រូវបានរៀបចំដោយវិទ្យាស្ថានគណនេយ្យករជំនាញវៀតណាម (VAA) ក្នុងគោលបំណងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងអាស៊ាន និងការលើកកម្ពស់តម្លាភាព គណនេយ្យភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពសម្រាប់អនាគតនៃវិជ្ជាជីវៈគណនេយ្យ។ កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យដោយបានពង្រឹងកិច្ចសហប្រតិបត្តិការ និងជម្រុញវិជ្ជាជីវៈគណនេយ្យនៅទូទាំងអាស៊ាន។ វ.គ.ស.ក. សម្តែងនូវអំណរគុណដល់វិទ្យាស្ថានគណនេយ្យករជំនាញវៀតណាម(VAA) សម្រាប់ការរៀបចំព្រឹត្តិការណ៍ដ៏មានគុណតម្លៃ និងអត្ថន័យមួយនេះ។










