KICPAA

លោក ឃុន ដារិទ្ធ

ប្រធានក្រុមប្រឹក្សាភិបាល

ខ្ញុំ​ពិតជា​មាន​សេចក្តី​សោមនស្ស​រីករាយ​ ​ដែល​ត្រូវ​បាន​ជ្រើសរើស​ ​និង​តែងតាំង​ជា​ប្រធាន​ថ្មី​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​ ​និង​សវ​នក​រ​កម្ពុជា​
(​វ​.​គ​.​ស​.​ក​.)​។​ ​ខ្ញុំ​នឹង​នាំ​យក​នូវ​គំនិត​ផ្តួចផ្តើម​និង​ការងារ​ថ្មីៗ​ ​សម្រាប់​សមាជិក​និង​ដៃគូ​របស់យើង​ ​ក្នុង​ការ​កសាង​វិជ្ជាជីវៈ​គណនេយ្យ​ឱ្យ​កាន់តែ​រឹង​មាំ​នៅ​កម្ពុជា​។​

​យើង​បាន​ស៊ូទ្រាំ​នឹង​បញ្ហា​ប្រឈម​របស់យើង​ជាមួយគ្នា​ក្នុង​ ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក្នុង​អំឡុង​ពេល​ ​ជំងឺរាតត្បាត​សកល​ កូ​វីត​-19
(​CO​V​I​D​-19) ​ហើយ​យើង​រួមគ្នា​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ ​ទាំងនេះ​បាន​ដោយ​ជោគជ័យ​ ​និង​កាន់តែ​រឹង​មាំ​ជាង​ពេលណា​ណា​ទាំងអស់​។​

​នា​ពេលថ្មីៗនេះ​ ​យើង​បាន​ប្រារព្ធ​ខួប​លើក​ទី​២​០​ជាមួយគ្នា​។​ ​ក្នុងរយៈពេល​ ​២​០​ ​ឆ្នាំ​កន្លងមក​នេះ​ ​វ​.​គ​.​ស​.​ក​. ​សម្រេច​បាន​នូវ​សមិទ្ធផល​សំខាន់​ៗ​ជាច្រើន​គួរ​ជាទី​មោ​ទ​នៈ​សម្រាប់​វិជ្ជាជីវៈ​នេះ​ ​ពោល​គឺ​ ​យើង​បាន​កសាង​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ច្បាប់​ ​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​វិជ្ជាជីវៈ​ដ៏​សមស្រប​ ​និង​ធនធានមនុស្ស​ដែល​ប្រកបដោយ​គុណវុឌ្ឍិ​និង​ក្រម​សីលធម៌​វិជ្ជាជីវៈ​។​ ​សមិទ្ធផល​ទាំងអស់​នេះ​បាន​នឹង​កំពុង​ក្លាយ​ជា​មូលដ្ឋាន​គ្រឹះ​ ​ដ៏​រឹង​មាំ​សម្រាប់​វិជ្ជាជីវៈ​គណនេយ្យ​បច្ចុប្បន្ន​ ​និង​នាំ​ឱ្យ​យើង​សម្រេច​បាន​នូវ​ចក្ខុវិស័យ​ប្រកប​ ​ដោយ​មោទនភាព​និង​ទំនុក​ចិត្ត​។​

​ជាមួយនឹង​មោទនភាព​នៃ​សម​ទ្ធិ​ផល​ទាំងនេះ​ ​យើង​តែងតែ​អរគុណ​និង​ដឹងគុណ​ចំពោះ​សមាជិក​ស្ថាបនិក​ ​អតីតប្រធាន​ ​អតីត​អនុប្រធាន​ ​អតីត​សមាជិក​ក្រុមប្រឹក្សា​ ​សមាជិក​ ​និង​ក្រុម​ការងារ​លេខាធិការដ្ឋាន​ ​សម្រាប់​ការ​​​ដឹកនាំ​ ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ ​ការ​ខិតខំ​ប្រឹងប្រែង​ ​ការ​ប្តេជ្ញា​ចិត្ត​ ​ការ​លះបង់​ ​ការ​គាំទ្រ​ ​និង​ការ​រួមចំណែក​ក្នុង​ការ​នាំ​យក​ ​វ​.​គ​.​ស​.​ក​. ​និង​វិជ្ជាជីវៈ​គណនេយ្យ​នៅ​កម្ពុជា​ ​ទទួល​បាន​លទ្ធផល​ដូច​សព្វថ្ងៃ​។

ចក្ខុវិស័យនាពេលខាងមុខ!

​ជាមួយ​មហិច្ឆតា​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ប្រែក្លាយ​ទៅ​ ​ជា​ប្រទេស​ដែល​មាន​ប្រាក់ចំណូល​ក​ម្រិ​ត​ខ្ពស់​នៅ​ ​ឆ្នាំ​២​០​៥​០​ ​សំណួរ​ដ៏​សាមញ្ញ​សម្រាប់​ ​យើង​គឺ​ ​តើ​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​នៅ​កម្ពុជា​នឹង​ដើរ​តួនាទី​ដូចម្ដេច​ខ្លះ​? ​ហើយ​តើ​យើង​មាន​យុទ្ធសាស្ត្រ​ដូចម្តេច​ដើម្បី​សម្រេច​បាន​មហិច្ឆតា​នេះ​?

​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ ​មាន​តួនាទី​សំខាន់​ក្នុង​ការវិនិច្ឆ័យ​ ​និង​ការ​អនុវត្ត​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ឱ្យ​កាន់តែ​រឹង​មាំ​ ​និង​មាន​ស្ថិរភាព​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​អា​ស៊ាន​ ​និង​ជុំវិញ​ពិភពលោក​។​ ​ហើយ​យើង​អាច​បំពេញ​តួនាទី​នេះ​បាន​តាមរយៈ​ភាពជា​ដៃគូ​ ​និង​កិច្ច​សហប្រតិបត្តិការ​ក្នុងចំណោម​វិ​ស័​យ​សាធារណៈ​ ​និង​ឯកជន​ ​វិជ្ជាជីវៈ​គណនេយ្យ​ ​ភ្នាក់ងារ​ផ្តល់​ជំនួយ​និង​ការ​អភិវឌ្ឍ​ ​និង​ផ្នែក​ផ្សេងៗ​ទៀត​ដែល​យើង​អាច​កសាង​រចនា​ស​ម្ព័ន្ធ​ហិរញ្ញវត្ថុ​ ​ដ៏​រឹង​មាំ​ ​ដែល​ជា​រចនា​ស​ម្ព័ន្ធ​គាំទ្រ​ដោយ​ស្តង់​ដា​នៃ​ក្រម​សីលធម៌​ ​ស្តង់​ដា​វិជ្ជាជីវៈ​ ​និង​ការ​ប្តេជ្ញា​ចិត្ត​ធ្វើសកម្មភាព​ប្រកបដោយ​តម្លា​ភាព​ ​និង​គណនេយ្យ​ភាព​។​

​ទស្សនវិស័យ​នា​ពេល​អនាគត​កាន់តែ​ភ្លឺស្វាង​ជាមួយ​ឱកាស​ជាច្រើន​ ​ប៉ុន្តែ​ក៏មាន​បញ្ហា​ប្រឈម​ចម្បង​ផង​ដែរ​ ​ហើយដែល​យើង​ត្រូវធ្វើ​ការ​រួមគ្នា​ក្នុង​ការ​កសាង​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធ​ផ្លូវច្បាប់​ដ៏​ជាក់លាក់​ ​រចនា​ស​ម្ព័ន្ធ​វិជ្ជាជីវៈ​ត្រឹមត្រូវ​ ​និង​ធនធានមនុស្ស​ប្រកបដោយ​គុណវុឌ្ឍិ​និង​ក្រម​សី​លធម៌​វិជ្ជាជីវៈ​បន្ថែម​ទៀត​ ​ដែល​អាច​ដោះស្រាយបញ្ហា​ប្រឈម​នា​ពេល​អនាគត​ដោយ​ជោគជ័យ​ ​រួម​ទាំង​បញ្ហា​នៃ​សេដ្ឋកិច្ច​ ​បច្ចេកទេស​ ​និង​បច្ចេកវិទ្យា​។​

​ខ្ញុំ​មានទំនុក​ចិត្ត​ថា​យើង​នឹង​មានការ​ជួយជ្រោមជ្រែង​ពី​សមាជិក​និង​ដៃគូ​របស់យើង​ ​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​គោលបំណង​នៃ​យុទ្ធ​សា​ស្រ្ត​។​

​តាងនាម​ឱ្យ​ក្រុមប្រឹក្សា​ភិ​បាល​ ​ខ្ញុំ​សូម​ថ្លែង​អំណរគុណ​ចំពោះ​អ្នក​ទាំងអស់គ្នា​ ​សម្រាប់​កិច្ច​គាំទ្រ​បន្តបន្ទាប់​ ​ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា​នឹង​អាច​ធ្វើការ​ជាមួយ​អ្នក​ទាំងអស់គ្នា​ ​ដើម្បី​ផលប្រយោជន៍​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​ក្នុង​ប្រទេស​កម្ពុជា​ ​និង​អា​ស៊ាន​។

វគ្គបណ្ដុះបណ្ដាលថ្មីៗ

MIA International Accountants Conference
  • មិថុនា 11, 2024 - មិថុនា 12, 2024 9:00 ព្រឹក-6:00 ល្ងាច
  • CPD
  • Kuala Lumpur Convention Certre
សន្និសីទ
Transfer Pricing
  • មេសា 2, 2024 9:00 ព្រឹក-11:00 ព្រឹក
  • CPD: 2 Hours
  • Zoom
សិក្ខាសាលាតាមអនឡាញ
CIFRS for SMEs: Financial Instruments
  • ឧសភា 3, 2024 9:00 ព្រឹក-12:00 ល្ងាច
  • CPD: 3 Hours
  • Zoom
សិក្ខាសាលាតាមអនឡាញ
The Wave of Cyber Attacks: Focusing on Financial Institutions
  • កុម្ភៈ 23, 2024 9:00 ព្រឹក-11:30 ព្រឹក
  • CPD 2.5 hrs
  • Zoom
សិក្ខាសាលាតាមអនឡាញ
Tax Updates
  • កុម្ភៈ 7, 2024 9:00 ព្រឹក-11:30 ព្រឹក
  • CPD 2.5 hrs
  • Zoom
សិក្ខាសាលាតាមអនឡាញ
Penalty exemption for late report submission to ACAR
  • ធ្នូ 26, 2023 9:00 ព្រឹក-10:30 ព្រឹក
  • CPD 1.5 hrs
  • Zoom
សិក្ខាសាលាតាមអនឡាញ
Penalty exemption for late report submission to ACAR
  • ធ្នូ 8, 2023 9:00 ព្រឹក-10:30 ព្រឹក
  • CPD 1.5 hrs
  • Zoom
សិក្ខាសាលាតាមអនឡាញ
QuickBooks Online
  • តុលា 23, 2023 1:00 ល្ងាច-4:30 ល្ងាច
  • CPD 0 hrs
  • Zoom
វគ្គបណ្តុះបណ្តាលគ្រូបង្គោល