វ.គ.ស.ក. ត្រូវមានលេខាធិការដ្ឋានមួយជាសេនាធិការរដ្ឋបាល និងបច្ចេកទេសអចិន្រ្តៃយ៍។ លេខាធិការដ្ឋានត្រូវដឹកនាំដោយនាយកប្រតិបត្តិ ១ (មួយ) រូប ដែលត្រូវជ្រើសរើស និងតែងតាំងដោយក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក.។ នាយកប្រតិបត្តិទទួលខុសត្រូវលើការគ្រប់គ្រងនិង សម្របសម្រួលកិច្ចការប្រតិបត្តិប្រចាំថ្ងៃរបស់ វ.គ.ស.ក.។

លេខាធិការដ្ឋាននៃ វ.គ.ស.ក. មានមុខងារនិងភារកិច្ចដូចខាងក្រោម៖

  • រៀបចំគ្រប់គ្រង និងសម្របសម្រួលការងាររដ្ឋបាល បុគ្គលិក និងហរិញ្ញវត្ថុរបស់ វ.គ.ស.ក.
  • រៀបចំកិច្ចប្រជុំរបស់ វ.គ.ស.ក.
  • រៀបចំនិងអនុវត្ត ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាព គម្រោងថវិកាប្រចាំឆ្នាំ និងផែនការនានា របស់ វ.គ.ស.ក.
  • រៀបចំសេចក្តីព្រាងគោលនយោបាយ និងវិធាននានាសម្រាប់ការគ្រប់គ្រង វ.គ.ស.ក.
  • លើកសំណើសុំបើកការិយាល័យនៅតាម បណ្តាខេត្តទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់ជូនក្រុមប្រឹក្សាភិបាលពិនិត្យនិងសម្រេច
  • សហការយ៉ាងជិតស្និទ្ធជាមួយគ្រឹះស្ថានឧត្តមសិក្សាជាតិ និងអន្តរជាតិដើម្បីជំរុញ ការអនុវត្តកម្មវិធីសិក្សាគណនេយ្យស្រប តាមបទដ្ឋានអន្តរជាតិ
  • ធ្វើជាតំណាង វ.គ.ស.ក. ក្នុងទំនាក់ទំនងជាមួយតតិយជន ដូចជា ស្ថាប័ននិយ័តករជាតិ  ស្ថាប័នវិជ្ជាជីវៈគណនេយ្យក្នុងតំបន់ និងអន្តរជាតិដើម្បីលើកកម្ពស់ និងការពារវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា
  • រាយការណ៍ជាលាយលក្ខណ៍អក្សរ អំពីលទ្ធផលនៃការអនុវត្តផែនការ និងថវិកាប្រចាំឆមាស និងប្រចាំឆ្នាំជូនក្រុមប្រឹក្សាភិបាលរបស់ វ.គ.ស.ក.
  • អនុវត្តភារកិច្ចផ្សេងទៀតដែលប្រធានក្រុមប្រឹក្សាភិបាល នៃ វ.គ.ស.ក.ប្រគល់ជូន។
សាវុធ ដាលី

នាយិកាប្រតិបត្តិ
អុីមែល: daly@kicpaa.org

ជា ធួន

នាយកប្រតិបត្តិរង
អុីមែល: thourn@kicpaa.org

គឹម​ ព្រែក

អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកព័ត៌មានវិទ្យា
អុីមែល: prek@kicpaa.org

Current Trainings

ការរៀបចំផ្ទាំងទិន្នន័យហិរញ្ញវត្ថុតាមកម្មវិធី Excel
  • កក្កដា 24, 2026 9:00 ព្រឹក-11:30 ព្រឹក
  • CPD 2.5 hrs
  • Zoom Meeting
សិក្ខាសាលាតាមអនឡាញ
របាយការណ៍ចីរភាព
  • កក្កដា 3, 2026 9:30 ព្រឹក-11:00 ព្រឹក
  • CPD 1.5 hrs
  • Zoom Meeting
សិក្ខាសាលាតាមអនឡាញ
អភិបាលកិច្ចសាជីវកម្ម
  • មិថុនា 26, 2026 9:30 ព្រឹក-11:00 ព្រឹក
  • CPD 1.5 hrs
  • Zoom Meeting
សិក្ខាសាលាតាមអនឡាញ
គណនេយ្យកោសល្យវិច័យ និង បច្ចេកទេសបង្ការការក្លែងបន្លំ
  • មិថុនា 17, 2026 9:00 ព្រឹក-12:00 ព្រឹក
  • CPD 3 hrs
  • Zoom Meeting
សិក្ខាសាលាតាមអនឡាញ
បច្ចុប្បន្នភាពនៃទីផ្សារមូលបត្រកម្ពុជា
  • មិថុនា 5, 2026 9:00 ព្រឹក-10:30 ព្រឹក
  • No CPD
  • Zoom Meeting
សិក្ខាសាលាតាមអនឡាញ