KICPAA

​ទិដ្ឋភាព​ទូទៅ​អំពី​កម្មវិធី​បច្ចេកទេស​គណនេយ្យ​

ជំហាន​ឆ្ពោះទៅ​កាន់​អាជីព​គណនេយ្យ

គោលបំណងនៃឯកសារនេះគឺដើម្បីណែនាំ៖

  • រចនាសម្ព័ន្ធគុណវុឌ្ឍិកម្រិតខ្ពស់ និងបង្ហាញពីមាតិកានៃកម្មវិធីសិក្សាកម្រិតខ្ពស់
  • ផែនទីបណ្ដុះបណ្ដាលជំនាញអ្នកបច្ចេកទេសគណនេយ្យ និង
  • ផ្ដល់ព័ត៌មានលម្អិតអំពីវឌ្ឍនភាពក្នុងគុណវុឌ្ឍិគណនេយ្យដែលបានស្នើឡើង និងចំពោះគុណវុឌ្ឍិវិជ្ជាជីវៈនៃ វ.គ.ស.ក. ។

ឯកសារនេះបង្ហាញពីគោលបំណង វត្ថុបំណង និងលទ្ធផលសិក្សានៃកម្មវិធីអ្នកបច្ចេកទេសគណនេយ្យ (ATQ) របស់កម្ពុជា ។ ឯកសារនេះផ្តល់ព័ត៌មានលម្អិតអំពីលទ្ធផលសិក្សាដែលត្រូវការ និងកម្មវិធីសិក្សាដែលពាក់ព័ន្ធ។

អ្នកប្រឡងចប់កម្មវិធីបច្ចេកទេសគណនេយ្យ ( ATQ) នឹងត្រូវបានទទួលស្គាល់ជា គណនេយ្យករវិជ្ជាជីវៈកម្រិតបច្ចេកទេស (Certified Accounting Technician) ដោយ វ.គ.ស.ក.។

ATQs មានគុណលក្ខណៈដូចខាងក្រោម៖

កម្មវិធីសិក្សា និងតេស្តៈ

  • ស្របតាមស្តង់ដាអន្តរជាតិ
  • រួមបញ្ចូលពន្ធ ច្បាប់ និងតម្រូវការអាជីវកម្ម
  • ផ្តល់កម្រិតសិក្សា – ពីកម្រិតដំបូងដល់កម្រិតខ្ពស់ – ដើម្បីសម្រួលដល់ដំណើរការសិក្សា
  • លាយបញ្ចូលគ្នានូវបទពិសោធន៍ជាក់ស្តែង និងការប្រឡង

លទ្ធផល៖

  • ជាគុណវុឌ្ឍិដែលមានការទទួលស្គាល់
  • ចូលជាសមាជិកភាពនៃស្ថាប័នគណនេយ្យ
  • ជាផ្លូវទៅកាន់គុណវុឌ្ឍិវិជ្ជាជីវៈ

កម្មវិធីសិក្សាដែលបានចងក្រងឡើង មានគោលបំណងគាំទ្រដល់ការអភិវឌ្ឍអ្នកបច្ចេកទេសអាជីវកម្មដែលមានសមត្ថភាពក្នុងការរួមចំណែកដល់ការគ្រប់គ្រងអាជីវកម្ម។ វាបង្កើនតម្លៃដែលអាចឱ្យអ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបំពេញសកម្មភាពជាប្រយោជន៍សាធារណៈ និងដើម្បីបង្ហាញពីសមត្ថភាព ចំណេះដឹង និងជំនាញវាយតម្លៃ របស់គណនេយ្យករកម្រិតបច្ចេកទេស។

កម្មវិធីសិក្សានេះគឺស័ក្តិសមសម្រាប់និស្សិតដែលកំពុងធ្វើការ ឬកំពុងស្វែងរកការងារនៅក្នុងវិស័យសាធារណៈ ឬឯកជន និងក្នុងវិស័យធុរកិច្ច និងពាណិជ្ជកម្ម។

គុណវុឌ្ឍិនេះស្របទៅតាម៖

  • ក្របខណ្ឌគុណវុឌ្ឍិកម្ពុជា (២០១២)
  • ស្តង់ដាអន្តរជាតិសម្រាប់ការចាត់ថ្នាក់ការអប់រំរបស់អង្គការយូណេស្កូ (២០១១)
  • គុណវុឌ្ឍិអ្នកបច្ចេកទេសរបស់ស្ថាប័នអន្តរជាតិ (CAPA ២០១៨)
  • ការណែនាំរបស់ IFAC ក្នុងការអភិវឌ្ឍគុណវុឌ្ឍិអ្នកបច្ចេកទេស (ឆ្នាំ ២០១៩)

កម្មវិធីសិក្សានេះអាចប្រៀបធៀបបានជាមួយនឹងកម្មវិធីសិក្សាស្របតាមស្តង់ដាទំនើបដែលត្រូវបានប្រើប្រាស់ដោយវិទ្យាស្ថានឈានមុខគេនានានៅទូទាំងពិភពលោក ហើយអាចឆ្លុះបញ្ចាំងពីលក្ខណៈសំខាន់ៗផ្សេងៗដែលត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការអាជីវកម្ម និងវិស័យសាធារណៈរបស់កម្ពុជា។

វគ្គបណ្ដុះបណ្ដាលថ្មីៗ

MIA International Accountants Conference
  • មិថុនា 11, 2024 - មិថុនា 12, 2024 9:00 ព្រឹក-6:00 ល្ងាច
  • CPD
  • Kuala Lumpur Convention Certre
សន្និសីទ
Transfer Pricing
  • មេសា 2, 2024 9:00 ព្រឹក-11:00 ព្រឹក
  • CPD: 2 Hours
  • Zoom
សិក្ខាសាលាតាមអនឡាញ
CIFRS for SMEs: Financial Instruments
  • ឧសភា 3, 2024 9:00 ព្រឹក-12:00 ល្ងាច
  • CPD: 3 Hours
  • Zoom
សិក្ខាសាលាតាមអនឡាញ
The Wave of Cyber Attacks: Focusing on Financial Institutions
  • កុម្ភៈ 23, 2024 9:00 ព្រឹក-11:30 ព្រឹក
  • CPD 2.5 hrs
  • Zoom
សិក្ខាសាលាតាមអនឡាញ
Tax Updates
  • កុម្ភៈ 7, 2024 9:00 ព្រឹក-11:30 ព្រឹក
  • CPD 2.5 hrs
  • Zoom
សិក្ខាសាលាតាមអនឡាញ
Penalty exemption for late report submission to ACAR
  • ធ្នូ 26, 2023 9:00 ព្រឹក-10:30 ព្រឹក
  • CPD 1.5 hrs
  • Zoom
សិក្ខាសាលាតាមអនឡាញ
Penalty exemption for late report submission to ACAR
  • ធ្នូ 8, 2023 9:00 ព្រឹក-10:30 ព្រឹក
  • CPD 1.5 hrs
  • Zoom
សិក្ខាសាលាតាមអនឡាញ
QuickBooks Online
  • តុលា 23, 2023 1:00 ល្ងាច-4:30 ល្ងាច
  • CPD 0 hrs
  • Zoom
វគ្គបណ្តុះបណ្តាលគ្រូបង្គោល