
កម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ផែនការអភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ឆ្នាំ២០២៥-២០៣០ និងសេចក្តីសម្រេចស្តីពីគោលការណ៍ទទួលស្គាល់គ្រឹះស្ថានសិក្សាសម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា”
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ គ.ស. ២០២៥ លោក ជា ធួន នាយកប្រតិបត្តិរង នៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងមន្រ្តីជំនាញនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ផែនការអភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ឆ្នាំ២០២៥-២០៣០ និងសេចក្តីសម្រេចស្តីពីគោលការណ៍ទទួលស្គាល់គ្រឹះស្ថានសិក្សាសម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា, ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងដោយមានការអញ្ជើញចូលរួមពី សមាជិកនៃគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា តំណាងគ្រឹះស្ថានសិក្សាអប់រំ ស្ថាប័នរដ្ឋនិងឯកជន សាស្ត្រាចារ្យ មន្រ្តីជំនាញ និងនិស្សិត ជាច្រើនរូបនៅសណ្ឋាគារភ្នំពេញ។ សិក្ខាសាលានេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បី៖
១. បញ្ជ្រាបការយល់ដឹងអំពី ផែនការអភិវឌ្ឍកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ឆ្នាំ២០២៥-២០៣០ និងគោលការណ៍ទទួលស្គាល់គ្រឹះស្ថានសិក្សាសម្រាប់កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា
២. ពង្រឹងប្រសិទ្ធភាព សក្តិសិទ្ធភាព នៃការគ្រប់គ្រងការអនុវត្តការអភិវឌ្ឍកម្មវិធីសិក្សា និងដើម្បីឱ្យវិញ្ញាបនបត្រគណនេយ្យជាតិនេះឈានមុខ និងទទួលស្គាល់ជាអន្តរជាតិ និង
៣. លើកកម្ពស់សហគមន៍អ្នកជំនាញវិជ្ជាជីវៈដែលមានក្រមសីលធម៌ និងសមត្ថភាពខ្ពស់។
សិក្ខាសាលានេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងជោគជ័យយ៉ាងត្រចះត្រចង់។












