សិក្ខាសាលាតាមអនឡាញ ស្តីពី៖

កាតព្វកិច្ចពន្ធដារក្នុងវិស័យកសិកម្ម

ត្រឡប់ទៅវគ្គបណ្ដុះបណ្ដាល
សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!
  • មករា 23, 2026 9:00 ព្រឹក-12:00 ព្រឹក
  • Zoom Meeting
  • Khmer English
  • 3 hrs
Free of Charge

សូមអញ្ជើញចុះឈ្មោះចូលរួមសិក្ខាសាលាអនឡាញឥតគិតថ្លៃជាមួយ វ.គ.ស.ក. ក្រោមប្រធានបទ “កាតព្វកិច្ចពន្ធដារក្នុងវិស័យកសិកម្ម” នៅថ្ងៃសុក្រ ទី២៣ ខែមករា គ.ស.២០២៦ វេលាម៉ោង ៩:០០​ នាទីព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់។

សូមចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://shorturl.at/6NX89 

ក្រោមកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) នឹងរៀបចំសិក្ខាសាលាអនឡាញស្តីអំពី “កាតព្វកិច្ចពន្ធដារក្នុងវិស័យកសិកម្ម” នៅថ្ងៃសុក្រ ទី២៣ ខែមករា គ.ស.២០២៦ វេលាម៉ោង ៩:០០​ នាទីព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់​ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោក ឆាយ ជាហេង អនុប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលានេះ មានគោលបំណងផ្សព្វផ្សាយអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្តីពីពន្ធដារដែលពាក់ព័ន្ធនឹងការប្រកបអាជីវកម្មក្នុងវិស័យកសិកម្មឱ្យបានត្រឹមត្រូវ។

សិក្ខាសាលានេះ រៀបចំជាពិសេសសម្រាប់សមាជិកនៃ វ.គ.ស.ក. គណនេយ្យករ សវនករ ​អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលប្រកបអាជីវកម្មក្នុងវិស័យកសិកម្ម​ សិ​ស្សនិស្សិត  និងព្រមទាំងភ្នាក់ងារសេវាកម្មពន្ធដារ ឬសាធារណជនដែលមានចំណាប់អារម្មណ៍។

បញ្ជាក់៖ សិក្ខាសាលាអនឡាញនេះ ធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។ សមាជិកនៃ វ.គ.ស.ក. ដែលចូលរួមសិក្ខាសាលាពេញលេញ នឹងទទួលបាន ៣ CPD និងសញ្ញាបត្រអេឡិចត្រូនិច ដោយឥតគិតថ្លៃ។ ចំណែកបុគ្គលដែលមិនមែនជាសមាជិកនៃ វ.គ.ស.ក. អាចស្នើសុំសញ្ញាបត្រអេឡិចត្រូនិច ក្នុងតម្លៃ ៤២,០០០ រៀលសម្រាប់មួយច្បាប់។

ព័ត៌មានទំនាក់ទំនង
  • Ms. Rath Sokleakhena
  • Membership Officer
  • 077 241 707 / 088 464 208 7
  • info@kicpaa.org
វគ្គបណ្ដុះបណ្ដាល