សិក្ខាសាលាតាមអនឡាញ ស្តីពី៖

បង្កើនផលិតភាពការងារជាមួយបញ្ញសិប្បនិម្មិតដើម្បីភាពឆ្លាតវៃក្នុងការងារ

ត្រឡប់ទៅវគ្គបណ្ដុះបណ្ដាល
សិក្ខាសាលាតាមអនឡាញ លម្អិត
  • ឧសភា 29, 2026 9:00 ព្រឹក-11:00 ព្រឹក
  • Zoom
  • Khmer English
  • CPD 1 hr
Free of Charge

📢 បង្កើនផលិតភាពការងាររបស់លោកអ្នកជាមួយបញ្ញាសិប្បនិម្មិត 

ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “បង្កើនផលិតភាពការងារជាមួយបញ្ញសិប្បនិម្មិតដើម្បីភាពឆ្លាតវៃក្នុងការងារ” ដែលដឹកនាំដោយ លោក ឃាន​ វិសាល គ្រូបង្រៀន & អ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ ដើម្បីយល់ដឹងពីការអនុវត្តជាក់ស្តែង និងបទពិសោធន៍ក្នុងការប្រើប្រាស់បញ្ញសិប្បនិម្មិតសម្រាប់ការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធិភាព។

📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២៦

⏰ វេលាម៉ោង៖ ៩:០០ ព្រឹក – ១១:០០ ព្រឹក

💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)

🎓 CPD៖ ១ ម៉ោង

🔗 ចុះឈ្មោះ៖ https://shorturl.at/7Wvn2

មូលហេតុលោកអ្នកគួរចូលរួម៖

·      បង្ហាញពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត​ដើម្បីបង្កើនផលិតភាពការងារ

·      ស្វែងយល់អំពីឧបករណ៍បញ្ញាសិប្បនិម្មិតសម្រាប់ការងារប្រចាំថ្ងៃ

·      អភិវឌ្ឍជំនាញក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិតសម្រាប់ការគ្រប់គ្រងពេលវេលា និងការងារ

·      លើកកម្ពស់ការអនុវត្តការងារដោយភាពឆ្លាតវៃ និងប្រសិទ្ធភាព

សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក.​ បុគ្គលិកការិយាល័យ និងអ្នកជំនាញវិជ្ជាជីវៈ អ្នកអភិវឌ្ឍកម្មវិធី និងអ្នកវិភាគទិន្នន័យ សិស្សនិស្សិត និងអ្នកសិក្សាផ្នែកព័ត៌មានវិទ្យា និង អ្នកដែលចង់បង្កើនផលិតភាពការងារដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត។

សម្គាល់៖

·      សិក្ខាសាលាអនឡាញនេះនឹងធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស

·      សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ១ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ

លោកអ្នកមិនមែនសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសុំវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។

លោក ឃាន​ វិសាល

គ្រូបង្រៀន & អ្នកស្រាវជ្រាវបញ្ញាសិប្បនិម្មិតនៃវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ

លោក ឃាន វិសាល បានទទួលបរិញ្ញាបត្រ (B.S.) ផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ និងវិស្វកម្មពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh)។ លោកក៏បានបញ្ចប់ថ្នាក់បរិញ្ញាអនុបណ្ឌិត (M.S.) ផ្នែកបញ្ញាសិប្បនិម្មិត (Artificial Intelligence) នៅមន្ទីរពិសោធន៍ Ubiquitous Computing Lab នៃដេប៉ាតឺម៉ង់នៃសាកលវិទ្យាល័យ Soonchunhyang ប្រទេសកូរ៉េខាងត្បូង។
វិស័យស្រាវជ្រាវរបស់លោករួមមាន Computer Vision ដែលពិសេសផ្នែកវិភាគរូបភាពវេជ្ជសាស្ត្រ (Medical Imaging) និង ការវិភាគឯកសារ (Document Analysis) ព្រមទាំង Machine Learning និង Deep Learning ម៉ូដែល។
លើសពីនេះលោកមានបទពិសោធន៍លើសពី៣ឆ្នាំក្នុងការអភិវឌ្ឍន៍កម្មវិធីផ្នែកទន់ដែលផ្តោតលើកម្មវិធីវេប និងប្រកម្មវិធីទូរស័ព្ទ។ លោកបានបញ្ចប់ និងដាក់អនុវត្តគម្រោងជាច្រើនដោយជោគជ័យ សម្រាប់អតិថិជនទាំងកឯកជន និងសាធារណៈ។ បច្ចុប្បន្ន លោកបម្រើកការជាគ្រូបង្រៀន និងអ្នកស្រាវជ្រាវផ្នែកបញ្ញាសិប្បនិម្មិត (AI) នៅវិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA) និងវិទ្យាស្ថានបច្ចេកវិទ្យាព័ត៌មាន (ITC)។ លោកក៏បានចូលរួមបង្រៀន ស្រាវជ្រាវ និងផ្តល់វគ្គបណ្តុះបណ្តាលផ្សេងៗដែលពាក់ព័ន្ធនឹងបញ្ញាសិប្បនិម្មិតផងដែរ។

វាគ្មិន

ព័ត៌មានទំនាក់ទំនង
  • Ms. Rath Sokleakhena
  • Membership Officer
  • 077 241 707 / 088 464 208 7
  • info@kicpaa.org
វគ្គបណ្ដុះបណ្ដាល