សិក្ខាសាលាតាមអនឡាញ ស្តីពី៖

អភិបាលកិច្ចសាជីវកម្ម

ត្រឡប់ទៅវគ្គបណ្ដុះបណ្ដាល
សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!
  • មិថុនា 26, 2026 9:30 ព្រឹក-11:00 ព្រឹក
  • Zoom Meeting
  • Khmer English
  • CPD 1.5 hrs
Free of Charge

📢 តើលោកអ្នកបានយល់ដឹងអំពីសារៈសំខាន់នៃ “អភិបាលកិច្ចសាជីវកម្ម” សម្រាប់ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រហើយឬនៅ?

ដើម្បីទទួលបានចំណេះដឹងដ៏មានតម្លៃអំពីគោលការណ៍អភិបាលកិច្ច ក្របខណ្ឌបទប្បញ្ញត្តិ និងតម្រូវការអនុលោមភាពដែលអនុវត្តចំពោះក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ សូមចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “អភិបាលកិច្ចសាជីវកម្ម” ដែលនឹងធ្វើបទបង្ហាញដោយ លោកស្រី ប៉ុន ពេជ្រនារី ប្រធានការិយាល័យអភិបាលកិច្ចសាជីវកម្ម នៃនិយ័តករមូលបត្រកម្ពុជា។

📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី២៦ ខែមិថុនា ឆ្នាំ២០២៦

⏰ វេលាម៉ោង៖ ៩:៣០ ព្រឹក – ១១:០០ ព្រឹក

💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)

🎓 CPD៖ ១.៥ ម៉ោង

🔗 ចុះឈ្មោះ៖ https://shorturl.at/qCW5B

គោលបំណងនៃសិក្ខាសាលានេះ៖

·      យល់ដឹងអំពីសារៈសំខាន់នៃអភិបាលកិច្ចសាជីវកម្មសម្រាប់បុគ្គលចុះបញ្ជីលក់មូលបត្រ

·      ស្វែងយល់អំពីតួនាទី និងការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាល  គណៈគ្រប់គ្រង ភាគហ៊ុនិក និងសវនករ

·      ស្វែងយល់អំពីតម្រូវការបទប្បញ្ញត្តិ និងការអនុលោមតាមច្បាប់ ដែលអនុវត្តចំពោះក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ

សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក., សមាជិកក្រុមប្រឹក្សាភិបាល និងនាយកក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រ, គណៈគ្រប់គ្រង និងអ្នកដឹកនាំអង្គភាព, ភាគហ៊ុនិក និងវិនិយោគិន,សវនករ គណនេយ្យករ និងអ្នកជំនាញផ្នែកអនុលោមច្បាប់, សិស្សនិស្សិត និងសាធារណជនដែលមានចំណាប់អារម្មណ៍លើអភិបាលកិច្ចសាជីវកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ។

📝 សម្គាល់៖

·      សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស

  • សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ១.៥ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ
  • លោកអ្នកមិនមែនសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសំុវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។
លោកស្រី ប៉ុន ពេជ្រនារី

ប្រធានការិយាល័យអភិបាលកិច្ចសាជីវកម្ម និយ័ត​ករមូលបត្រកម្ពុជា

លោកស្រី​ ប៉ុន ពេជ្រនារី បច្ចុប្បន្នបម្រើការជាប្រធានការិយាល័យអភិបាលកិច្ចសាជីវកម្ម នៃនាយកដ្ឋានគ្រប់គ្រង
ការបោះផ្សាយលក់មូលបត្រ។ លោកស្រីមានបទពិសោធន៍ប្រមាណជិត ១០ ឆ្នាំ លើការតាមដានការអនុវត្តអភិបាលកិច្ចសាជីវកម្ម និងកាតព្វកិច្ចបង្ហាញព័ត៌មានសាជីវកម្មរបស់ក្រុមហ៊ុនបោះផ្សាយ ព្រមទាំងការពិនិត្យនិងវាយតម្លៃពាក្យ
ស្នើសុំបោះផ្សាយមូលនិធិនៃគម្រោងវិនិយោគរួម​និងបានចូលរួមយ៉ាងសកម្មក្នុងការស្រាវជ្រាវ និងរៀបចំបទប្បញ្ញត្តិ
ពាក់ព័ន្ធផងដែរ។ ថ្មីៗនេះ លោកស្រីក៏បានចុះសិក្សាដល់ទីកន្លែងនិងផ្លាស់ប្តូរបទពិសោធន៍ការងារនៅអាជ្ញាធររូបិយ
វត្ថុសិង្ហបុរី ប្រទេសសិង្ហបុរី នៅចុងឆ្នាំ២០២៤ និងបានចូលរួមកម្មវិធីអាហាររូបករណ៍របស់មជ្ឈមណ្ឌលភាពជាដៃគូ
ហិរញ្ញវត្ថុសកល (Glopac Fellowship Program) លើកទី២៧ នៅប្រទេសជប៉ុន នៅចុងឆ្នាំ២០២៥ ផងដែរ។

វាគ្មិន

ព័ត៌មានទំនាក់ទំនង
  • Ms. Rath Sokleakhena
  • Membership Officer
  • 077 241 707 / 088 464 208 7
  • info@kicpaa.org

របៀបវារៈ

  • 9:00 ព្រឹក-9:30 ព្រឹក

    ការចុះឈ្មោះ

  • 9:30 ព្រឹក-9:40 ព្រឹក

    មតិស្វាគមន៍កម្មវិធី

    តំណាងនៃ វ.គ.ស.ក.

  • 9:40 ព្រឹក-10:40 ព្រឹក

    បទបង្ហាញស្តីពី “អភិបាលកិច្ចសាជីវកម្ម”

    លោកស្រី​ ប៉ុន ពេជ្រនារី ប្រធានការិយាល័យអភិបាលកិច្ចសាជីវកម្ម, និយ័ត​ករមូលបត្រកម្ពុជា

  • 10:40 ព្រឹក-11:00 ព្រឹក

    វគ្គសំណួរ-ចម្លើយ

    លោកស្រី​ ប៉ុន ពេជ្រនារី ប្រធានការិយាល័យអភិបាលកិច្ចសាជីវកម្ម, និយ័ត​ករមូលបត្រកម្ពុជា

វគ្គបណ្ដុះបណ្ដាល