របាយការណ៍ចីរភាព

សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!- កក្កដា 3, 2026 9:30 ព្រឹក-11:00 ព្រឹក
- Zoom Meeting
-
Khmer English
- CPD 1.5 hrs
📢 ពង្រឹងរបាយការណ៍ចីរភាពរបស់លោកអ្នក ឱ្យមានតម្លាភាព និងភាពជឿទុកចិត្ត ស្របតាមស្តង់ដារវិស័យមូលបត្រនៅកម្ពុជា។
ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “របាយការណ៍ចីរភាព” ដែលនឹងធ្វើបទបង្ហាញដោយ លោកស្រី ហាក់ គន្ធា ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានសារជីវកម្ម នៃនិយ័តករមូលបត្រកម្ពុជា។ ដើម្បីទទួលបានចំណេះដឹងអំពីការបង្ហាញព័ត៌មានចីរភាពក្នុងវិស័យមូលមត្រនៅកម្ពុជា។
📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ៩:៣០ ព្រឹក – ១១:០០ ព្រឹក
💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)
🎓 CPD៖ ១.៥ ម៉ោង
🔗 ចុះឈ្មោះ៖ https://shorturl.at/lAQGl
គោលបំណងនៃសិក្ខាសាលានេះ៖
· សិក្សាអំពីស្តង់ដានៃការបង្ហាញព័ត៌មានចីរភាពក្នុងតំបន់ និងសកលដូចជា GRI, TCFD និង ISSB
· សិក្សាអំពីបទប្បញ្ញត្តិទាក់ទងនឹងការបង្ហាញព័ត៌មានចីរភាពសម្រាប់វិស័យមូលបត្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា
· សិក្សាអំពីរបៀបនៃការរៀបចំរបាយការណ៍ចីរភាពស្របតាមបទប្បញ្ញតិ្តជាធរមាន
សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក., ក្រុមហ៊ុនសក្តានុពលដែលមានបំណងបោះផ្សាយលក់មូលបត្រ ក្រុមហ៊ុនបោះផ្សាយ និងបុគ្គលចុះបញ្ជីលក់មូលបត្រ, នាយកប្រតិបត្តិក្រុមហ៊ុន (នាយកប្រតិបត្តិ នាយកហិរញ្ញវត្ថុ យុទ្ធសាស្ត្រ ហានិភ័យ ការអនុលោមតាមច្បាប់), បុគ្គលិកផ្នែកនិរន្តរភាព/ESG, ក្រុមហ៊ុនមូលបត្រ, វិនិយោគិនស្ថាប័ន, សវនករ អ្នកប្រឹក្សា និងទីប្រឹក្សាផ្នែកច្បាប់, ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើនិរន្តរភាព។
📝 សម្គាល់៖
· សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។
- សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ១.៥ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ
លោកអ្នកមិនមែនសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសុំវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។
លោកស្រី ហាក់ គន្ធា
ប្រធានការិយាល័យគ្រប់គ្រងព័ត៌មានសាជីវកម្មនៃ និយ័តករមូលបត្រកម្ពុជា
លោកស្រី ហាក់ គន្ធា ជាប្រធានការិយាល័យគ្រប់គ្រងព័ត៌មានសាជីវកម្មនៃនាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់ មូលបត្រនៃ និយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។ លោកស្រីមានបទពិសោធន៍ការងារជាង ១០ ឆ្នាំ នៅក្នុងទីផ្សារ មូលបត្រនៅព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមយ៉ាងសកម្មនៅក្នុងការរៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹងការបង្ហាញ ព័ត៌មានសាជីវកម្មសម្រាប់បុគ្គលចុះបញ្ជីលក់មូលបត្រជាសាធារណៈ ព្រមទាំងតាមដាន និងត្រួតពិនិត្យលើរបាយការណ៍សាមាយិក និងការអនុវត្តកាតព្វកិច្ចក្រោយបោះផ្សាយរបស់បុគ្គលចុះបញ្ជីលក់មូលបត្រ ដើម្បីធានាបាននូវតម្លាភាព ទីផ្សារ ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។ ថ្មីៗនេះ លោកស្រីក៏បានចូលរួមយ៉ាងសកម្មក្នុងការរៀបចំបទប្បញ្ញត្តិពាក់ព័ន្ធនឹង បរិស្ថាន សង្គម និងអភិបាលកិច្ចសម្រាប់វិស័យមូលបត្រក្រោមជំនួយបច្ចេកទេសរបស់ធនាគារពិភពលោក។ លោកស្រីក៏ជាសមាជិកនៃក្រុមការងារវេទិការទីផ្សារមូលធនអាស៊ាន (ACMF) ហើយលោកស្រីធ្លាប់ជាសមាជិកនៃក្រុមការងាររៀបចំសេចក្តីព្រាងផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តស្តង់ដាការលាតត្រដាងព័ត៌មានអំពីចីរភាពនៅកម្ពុជាផងដែរ។
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Officer
- 077 241 707 / 088 464 208 7
- info@kicpaa.org
របៀបវារៈ
-
9:00 ព្រឹក-9:30 ព្រឹក
ការចុះឈ្មោះ
-
9:30 ព្រឹក-9:35 ព្រឹក
មតិសា្វគមន៍
តំណាងនៃ វ.គ.ស.ក.
-
9:35 ព្រឹក-10:35 ព្រឹក
បទបង្ហាញស្តីពី “របាយការណ៍ចីរភាព”
លោកស្រី ហាក់ គន្ធា ប្រធានការិយាល័យគ្រប់គ្រងព័ត៌មាន សាជីវកម្មនៃ និយ័តករមូលបត្រកម្ពុជា
-
10:35 ព្រឹក-11:00 ព្រឹក
វគ្គសំណួរ-ចម្លើយ
លោកស្រី ហាក់ គន្ធា ប្រធានការិយាល័យគ្រប់គ្រងព័ត៌មាន សាជីវកម្មនៃ និយ័តករមូលបត្រកម្ពុជា


