ISQM 1 and ISQM 2 Concepts in SOQM Preparation and ISA 220 (Revised)

សិក្ខាសាលា លម្អិត
ចុះឈ្មោះនៅទីនេះ!- តុលា 8, 2026 - តុលា 9, 2026 9:00 ព្រឹក-5:00 ល្ងាច
- រង់ចាំការបញ្ជាក់
-
English
- 16 Hrs
- KICPAA MemberKHR 1,038,000/ ក្នុងម្នាក់
- Non MemberKHR 1,245,000/ ក្នុងម្នាក់
📢 ប្រព័ន្ធគ្រប់គ្រងគុណភាពប្រកបដោយប្រសិទ្ធភាព គឺជាមូលដ្ឋានសម្រាប់ការធានាគុណភាពសវនកម្ម និងការអនុលោមតាមស្តង់ដារវិជ្ជាជីវៈ។ ពង្រឹងសមត្ថភាពរបស់លោកអ្នកក្នុងការបង្កើត និងអនុវត្តប្រព័ន្ធនៃការគ្រប់គ្រងគុណភាព តាមរយៈការយល់ដឹងជាក់ស្តែងលើស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព ១ ស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព ២ និង ស្តង់ដាសវនកម្ម ២២០ (កែសម្រួល)។
ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលារបស់ វ.គ.ស.ក. ក្រោមប្រធានបទ “ISQM 1 and ISQM 2 Concepts in SOQM Preparation and ISA 220 (Revised)” ដែលធ្វើបទបង្ហាញដោយ លោក Cesar Faustino R. Ravalo Jr, CPA, CDPPA, CRA Managing Partner នៃក្រុមហ៊ុន PR Ramoso & Co., CPAs។ លោកមានបទពិសោធន៍ជាង ៣៩ ឆ្នាំ ក្នុងវិស័យសវនកម្ម ពន្ធដារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រឹក្សាយោបល់លើហានិភ័យ សវនកម្មផ្ទៃក្នុង ឯកជនភាពទិន្នន័យ គុណភាពសវនកម្ម និងការគ្រប់គ្រងគុណភាព។
សិក្ខាសាលានេះនឹងផ្តល់ការណែនាំជាក់ស្តែងលើការវាយតម្លៃហានិភ័យ ការរៀបចំហានិភ័យជាប្រព័ន្ធម៉ាទ្រិច ការតានដាន និងសម្រួល ព្រមទាំងការបង្កើតគោលនយោបាយ និងឯកសារសម្រាប់ប្រព័ន្ធនៃការគ្រប់គ្រងគុណភាព។
📅កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ និងសុក្រ ទី៨–៩ ខែតុលា ឆ្នាំ២០២៦
🕘វេលាម៉ោង៖ ៩:០០ ព្រឹក – ៥:០០ ល្ងាច
📍ទីកន្លែង៖ រង់ចាំការបញ្ជាក់
🎓CPD៖ ១៦ ម៉ោង
🌐ភាសា៖ អង់គ្លេស
💰 កម្រៃសិក្សា៖
· សមាជិក វ.គ.ស.ក.៖ ១,០៣៨,០០០ រៀល/ម្នាក់
· មិនមែនសមាជិក វ.គ.ស.ក.៖ ១,២៤៥,០០០ រៀល/ម្នាក់
🔗ចុះឈ្មោះនៅទីនេះ៖ https://forms.gle/TCQ3ZBEzVMhLBip7A
📜វគ្គសិក្សាលម្អិត៖ https://shorturl.at/mbG3k
គោលបំណងនៃសិក្ខាសាលានេះ៖
- យល់ដឹងពីមូលហេតុនៃការផ្លាស់ប្តូរពីស្តង់ដាអន្តរជាតិស្តីពីការត្រួតពិនិត្យគុណភាព ១ ទៅស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព ១
- យល់ដឹងអំពីគោលបំណងនិងធាតុផ្សំនៃស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព ១
- អនុវត្តដំណើរការវាយតម្លៃហានិភ័យ និងរៀបចំហានិភ័យជាប្រព័ន្ធម៉ាទ្រិច
- ពង្រឹងការអនុវត្តលើដំណើរការតាមដាន និងសម្រួល
- រៀបចំប្រព័ន្ធនៃការគ្រប់គ្រងគុណភាព និងគោលនយោបាយសម្រាប់ធាតុផ្សំនីមួយៗ
- យល់ដឹងអំពីទំនាក់ទំនងរវាងស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព ១ និង ស្តង់ដាអន្តរជាតិស្តីពីការគ្រប់គ្រងគុណភាព ២ និងការផ្លាស់ប្តូរដែលបានណែនាំក្នុងស្តង់ដាសវនកម្ម ២២០ (កែសម្រួល)។
សិក្ខាសាលានេះរៀបចំឡើងសម្រាប់៖
- នាយកគ្រប់គ្រង
- នាយកប្រតិបត្តិជាន់ខ្ពស់
- បុគ្គលិកជាន់ខ្ពស់
- អ្នកជំនាញផ្នែកសវនកម្ម និងការធានា ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាព និងការអនុវត្តការងារសវនកម្ម
ចំណាំ៖
- សិក្ខាសាលានេះនឹងធ្វើឡើងជាភាសាអង់គ្លេស។
- លោកអ្នកនឹងទទួលបានវិញ្ញាបនបត្រដែលមាន CPD ចំនួន ១៦ ម៉ោង បន្ទាប់ពីបានចូលរួមសិក្ខាសាលានេះពេញលេញ។
- អាហារសម្រន់ អាហារថ្ងៃត្រង់ និងសម្ភារៈបណ្តុះបណ្តាលផ្សេងៗនឹងត្រូវផ្តល់ជូន។
េលោក Cesar Faustino R. Ravalo Jr
Managing Partner, PR Ramoso & Co., CPAs
លោក Cesar Faustino R. Ravalo Jr, CPA, CDPPA, CRA គឺជា Managing Partner នៃក្រុមហ៊ុន
PR Ramoso & Co. CPAs ដែលមានបទពិសោធន៍ជាង ៣៩ ឆ្នាំ លើផ្នែកសវនកម្ម ពន្ធដារ ការគ្រប់គ្រងហិរញ្ញវត្ថុ ការប្រឹក្សាយោបល់លើហានិភ័យ សវនកម្មផ្ទៃក្នុង និងឯកជនភាពទិន្នន័យ។
ក្នុងនាមជាសមាជិក CPA CDPPA CRA លោក Cesar Faustino R. Ravalo Jr បានដឹកនាំការងារផ្តល់ការអះអាងនៅតាមវិស័យផ្សេងៗជាច្រើន រួមមាន អចលនទ្រព្យ ឧស្សាហកម្មផលិត បដិសណ្ឋារកិច្ច វារីវប្បកម្ម និងក្រុមហ៊ុនសេវាកម្មផ្សេងៗ។
បច្ចុប្បន្នលោកជាប្រធានថ្នាក់ជាតិនៃសមាគមសវនករជំនាញអាជីពក្នុងការអនុវត្តសាធារណៈ(ACPAPP)ក្នុងឆ្នាំ២០២៦ និងធ្លាប់ធ្វើជាប្រធានគណៈកម្មាធិការពិនិត្យការធានាគុណភាពនៃវិទ្យាស្ថានសវនករជំនាញអាជីពហ្វីលីពីន (PICPA) ទាំងថ្នាក់ជាតិ និងថ្នាក់តំបន់។ លោកក៏ជាសមាជិកគណៈសាស្ត្រាចារ្យនៃ ACPAPP Academy ដែលផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈស្តីពីគុណភាពសវនកម្ម ISQM 1 និងប្រធានបទពាក់ព័ន្ធផ្សេងទៀត។
លោក Cesar Faustino R. Ravalo Jr ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយចំពោះជំនាញឯកទេសរបស់លោកលើវិធីសាស្ត្រសវនកម្ម ការគ្រប់គ្រងគុណភាព ការគ្រប់គ្រងហានិភ័យ និងរបាយការណ៍ចីរភាព ដែលធ្វើឱ្យលោកក្លាយជាវាគ្មិន និងគ្រូបណ្តុះបណ្តាលដែលទទួលបានការគោរពសម្រាប់អ្នកជំនាញខាងគណនេយ្យ និងសវនកម្ម។
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Officer
- 077 241 707 / 088 464 208 7
- info@kicpaa.org


