
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Beyond the Numbers: Legal Risk Awareness for Accountants in Different Fields”
វិច្ឆិកា 18, 2025
នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៨ ខែវិចិ្ឆកា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៣០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “Beyond the Numbers: Legal Risk Awareness for Accountants in Different Fields” ដែលជាការគាំទ្រពី ដូណាស្កូ & ខមភេនី អិលធីឌី។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស Mr. Atty. Angelo Andro M. Suan, Tax and Legal Consultant & Mr. Junro Binag, Managing Partner of Donasco & Co., Ltd.។
សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ២៦៣ នាក់។











