
សិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ”
នាព្រឹកថ្ងៃអង្គារ ៤រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ គ.ស. ២០២៥ លោកស្រី សាវុធ ដាលី នាយិកាប្រតិបត្តិ នៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី “កម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ី វ៉ាន់ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង-ស្ថាប័ន និងវិស័យឯកជន តំណាងអង្គភាពពាក់ព័ន្ធ មន្រ្តីជំនាញជាន់ខ្ពស់នៃមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុ ជាច្រើនរូបនៅសណ្ឋាគារ SUN&MOON។ សិក្ខាសាលាផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងដើម្បី៖
១. ពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីគ្រប់អង្គភាពពាក់ព័ន្ធ ចំពោះកម្រងបទប្បញ្ញត្តិ និងសទ្ទានុក្រមបច្ចេកវិទ្យាហិរញ្ញវត្ថុជំរុញការប្រើប្រាស់ និងការលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ
២. បញ្ជ្រាបការយល់ដឹងអំពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគំំាទ្រការប្រើប្រាស់កម្រង និងសទ្ទានុក្រម ក៏ដូចជាជំរុញការប្រើប្រាស់ និងការលើកកម្ពស់អក្ខរកម្មបច្ចេកវិទ្យាហិរញ្ញវត្ថុ និង
៣. ពង្រឹងកិច្ចសហប្រតិបត្តិការរវាង អ.ស.ហ. និងអង្គភាពពាក់ព័ន្ធក្នុងការធានាស្ថិរភាព និងភាពជឿជាក់នៃប្រព័ន្ធហិរញ្ញវត្ថុ។
សិក្ខាសាលានេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងជោគជ័យយ៉ាងត្រចះត្រចង់។






