
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម”
តុលា 30, 2025
នៅថ្ងៃចន្ទ និងអង្គារ ទី២៧ និង២៨ ខែតុលា គ.ស. ២០២៥ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “សៀវភៅណែនាំអំពីការអនុវត្តការងារសវនកម្ម” ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តរបស់ វ.គ.ស.ក. ជាពិសេសដើម្បីពង្រឹងសមត្ថភាពសវនករដែលជាសមាជិកក្នុងការអនុវត្តការងារសវនកម្មឱ្យកាន់តែមានប្រសិទ្ធិភាព។
សិក្ខាសាលា មានអ្នកចូលរួមសរុបចំនួន ៤៥ នាក់ និងទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាលនេះ។
















