
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Avoiding Surprise Transfer Pricing Audits: Lessons for Cambodian Businesses”
មករា 30, 2026
នៅព្រឹកថ្ងៃសុក្រ ១២កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែមករា គ.ស.២០២៦ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:០០ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “Avoiding Surprise Transfer Pricing Audits: Lessons for Cambodian Businesses” ដែលជាការគាំទ្រពី ប៊ី ឌី អូ (ខេមបូឌា) លីមីធីត។ សិក្ខាសាលាអនឡាញនេះជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត និងមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស Mr. Tan Chin Teck, Executive Director, BDO (Cambodia) Limited។
សិក្ខាសាលាអនឡាញនេះបានប្រព្រឹត្តទៅដោយជោគជ័យ និងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៥៤៦ នាក់។











