ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាបានប្រារព្វឡើងរវាង វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្តីពី “ការទទួលស្គាល់សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាស្ថាប័នបណ្តុះបណ្តាលដៃគូនៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)”

តុលា 27, 2025

នារសៀលថ្ងៃសៅរ៍ ៤កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែតុលា គ.ស.២០២៥ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាបានប្រារព្វឡើងរវាង វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ស្តីពី “ការទទួលស្គាល់សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាស្ថាប័នបណ្តុះបណ្តាលដៃគូនៃកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)” ក្រោមព្រះអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះស្ថាបនិកនិងជាព្រះសាកលវិទ្យាធិការសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងការផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពស់ក្នុងការថ្លែងបាថកឋាតម្រង់ទិស ស្តីអំពី “វិស័យគណនេយ្យនៅកម្ពុជា” ដោយឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម។

កម្មវិធីនេះបានប្រព្រឹត្តទៅនៅវេលាម៉ោង ២:០០នាទីរសៀល នៅបន្ទប់ប្រជុំនៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី។ កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសុខដុមនីយកម្មនៃកម្មវិធីសិក្សាគណនេយ្យ ដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់និស្សិតក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យ និងដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិជ្ជាជីវៈគណនេយ្យនិងសវនកម្មនៅកម្ពុជា។