
វ.គ.ស.ក. បានចូលរួមជាមួយអ្នករត់ជាង ១០០០នាក់ ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ!
នាព្រឹកថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែមិថុនា គ.ស.២០២៥
វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានចូលរួមដោយមោទនភាពក្នុងនាមជាអ្នករៀបចំកម្មវិធី “រត់ដើម្បីចំណេះដឹងផ្នែកហិរញ្ញវត្ថុ” នៅទីក្រុងរណបជ្រោយចង្វារ។ ព្រឹត្តិការណ៍នេះត្រូវបានសហការរៀបចំឡើងដោយក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia សមាគមគណនេយ្យករជំនាញអន្តរជាតិ(ACCA) សហព័ន្ធគណនេយ្យករអាស៊ាន(AFA) សមាគមធនាគារនៅកម្ពុជា និងទីក្រុងរណបជ្រោយចង្វារ ហើយទទួលបានការគាំទ្រយ៉ាងកក់ក្តៅពីសាធារណជន។
ថវិកាទាំងអស់ដែលទទួលបានពីការឧបត្ថម្ភត្រូវបានប្រគល់ជូនទៅសមាគមធនាគារនៅកម្ពុជា (ABC) ដើម្បីផលិតវីដេអូអប់រំអំពីសារៈសំខាន់នៃចំណេះដឹងហិរញ្ញវត្ថុដែលនឹងជួយប្រជាជនទូទាំងប្រទេសកម្ពុជាឱ្យយល់ដឹងពីរបៀបគ្រប់គ្រងហិរញ្ញវត្ថុដោយភាពឆ្លាតវៃ។
វ.គ.ស.ក. មានផ្តល់កិត្តិយសចូលរួមដោយ៖
– លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក.
– លោក នៅ រ៉េមី អនុប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក.
–លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក.
– សមាជិក និងលេខាធិការដ្ឋាននៃ វ.គ.ស.ក.
សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមរត់ ក្នុងការគាំទ្រកម្មវិធីនេះ និងជួយផ្សព្វផ្សាយសារអប់រំស្តីពីហិរញ្ញវត្ថុ។ ថាមពល និងសប្បុរសរបស់អ្នកបានធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ!
យើងរួមគ្នាដើម្បីអនាគតហិរញ្ញវត្ថុដ៏ភ្លឺស្វាង និងឆ្លាតវៃសម្រាប់កម្ពុជា។.