ការត្រៀមសម្រាប់ការអនុវត្តស្តង់ដា CIFRS 18 ស្តីពីការបង្ហាញ និងការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!- កញ្ញា 30, 2026 9:00 ព្រឹក-11:00 ព្រឹក
- Zoom Meeting
-
Khmer English
- CPD 2 hrs
🚨 ការយល់ដឹងជាមុនអំពីតម្រូវការថ្មីក្នុងការអនុវត្តស្តង់ដា CIFRS 18 គឺជាចំណុចសំខាន់សម្រាប់អ្នកជំនាញគណនេយ្យ និងហិរញ្ញវត្ថុក្នុងការត្រៀមខ្លួនសម្រាប់ការអនុវត្តស្តង់ដានេះ។
ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញរបស់ វ.គ.ស.ក. ក្រោមប្រធានបទ “ការត្រៀមសម្រាប់ការអនុវត្តស្តង់ដា CIFRS 18 ស្តីពីការបង្ហាញ និងការលាតត្រដាងព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ” ធ្វើបទបង្ហាញដោយ លោក ដួង ចំរើន Director, Assurance នៃក្រុមហ៊ុនប្រាយវ័តធ័រហាវខូភើស៍ (ខេមបូឌា) ដែលលោកមានបទពិសោធន៍ក្នុងការផ្តល់សេវាសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ ព្រមទាំងសេវាប្រឹក្សា និងណែនាំផ្នែកគណនេយ្យ និង លោក ជា ហុងឆាយ Director, Assurance នៃក្រុមហ៊ុនប្រាយវ័តធ័រហាវខូភើស៍ (ខេមបូឌា) ដែលលោកមានជំនាញលើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ និងការប្រឹក្សាផ្នែកគណនេយ្យនិងហានិភ័យឥណទាន។
📅 កាលបរិច្ឆេទ៖ ថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦
🕘 ពេលវេលា៖ ៩:០០ នាទីព្រឹក – ១១:០០ នាទីព្រឹក
💻 ទីតាំង៖ប្រព័ន្ធអនឡាញ (Zoom Meeting)
🎓 CPD៖២ ម៉ោង
📌 តំណចុះឈ្មោ៖ https://shorturl.at/7Bl2v
🔎 គោលបំណងនៃសិក្ខាសាលាអនឡាញ៖
✔️ ស្វែងយល់អំពីការផ្លាស់ប្តូរសំខាន់ៗដែលត្រូវបានណែនាំដោយស្តង់ដា CIFRS 18 ប្រៀបធៀបនឹង CIAS 1
✔️ សិក្សាអំពីរចនាសម្ព័ន្ធថ្មី និងតម្រូវការនៃការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុ
✔️ ស្វែងយល់អំពីតម្រូវការនៃការលាតត្រដាងព័ត៌មាន រួមទាំងរង្វាស់សមិទ្ធកម្មកំណត់ដោយការគ្រប់គ្រង
✔️ ស្វែងយល់អំពីតម្រូវការនៃការអនុវត្តលើកដំបូង។
🎯 អ្នកណាខ្លះគួរចូលរួម?
សមាជិកនៃ វ.គ.ស.ក. គណនេយ្យករ សវនករ ប្រធានផ្នែកហិរញ្ញវត្ថុ អ្នកត្រួតពិនិត្យហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ។
📝 ព័ត៌មានបន្ថែម៖
- សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាភាសាអង់គ្លេសនិងមានការបកប្រែជាភាសាខ្មែរ។
- សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ២ ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ
- ប្រសិនបើលោកអ្នកមិនមែនជាសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសុំវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។
លោក ដួង ចំរើន
Director, Assurance, ប្រាយវ័តធ័រហាវខូភើស៍ (ខេមបូឌា)
លោក ដួង ចំរើន មានបទពិសោធន៍ជាង ១៦ ឆ្នាំ ក្នុងការបម្រើការងារជាសវនករនៅ PwC (Cambodia)។ លោកក៏បានចូលរួមក្នុងការផ្តល់សេវារបាយការណ៍ហិរញ្ញវត្ថុ (Corporate Reporting Services – CRS) របស់ក្រុមហ៊ុនផងដែរ ដោយផ្តល់សេវាប្រឹក្សា និងណែនាំផ្នែកគណនេយ្យដល់ក្រុមហ៊ុននានាដែលត្រូវការយោបល់និងដំណោះស្រាយវិជ្ជាជីវៈផ្នែកគណនេយ្យ។
លោក ជា ហុងឆាយ
Director, Assurance, ប្រាយវ័តធ័រហាវខូភើស៍ (ខេមបូឌា)
លោក ហុងឆាយ មានបទពិសោធន៍ជាង ១៣ ឆ្នាំ ក្នុងវិស័យសវនកម្ម ដោយមានជំនាញឯកទេសលើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ និងការប្រឹក្សាផ្នែកហានិភ័យឥណទាន សម្រាប់វិស័យធនាគារ មីក្រូហិរញ្ញវត្ថុ ផលិតកម្ម ពាណិជ្ជកម្មលក់រាយ បដិសណ្ឋារកិច្ច ថាមពល និងវិស័យផ្សេងៗទៀត។
បច្ចុប្បន្ន លោកដឹកនាំក្រុមអ្នកជំនាញផ្នែកហានិភ័យឥណទានរបស់ PwC Cambodia រួមទាំងអ្នកវិភាគទិន្នន័យ ហើយក៏ជាប្រធានក្រុមការងារអភិវឌ្ឍជំនាញឌីជីថល ព្រមទាំងគំនិតផ្តួចផ្តើមលើការរាយការណ៍ព័ត៌មានចីរភាពរបស់ក្រុមហ៊ុនផងដែរ។ ក្នុងតួនាទីនេះ លោកទទួលខុសត្រូវលើការរាយការណ៍ទិន្នន័យ Net Zero សម្រាប់ PwC Cambodia ក្នុងបណ្តាញសកលរបស់ PwC។
លោកបានដឹកនាំគម្រោងអនុវត្ត CIFRS សម្រាប់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MDIs) ព្រមទាំងគម្រោងអនុវត្ត CIFRS for SMEs និងផ្តល់ប្រឹក្សាលើបទប្បញ្ញត្តិ និងគោលការណ៍ណែនាំនានាក្នុងវិស័យធនាគារ។
លោកមានជំនាញក្នុងការអភិវឌ្ឍ សវនកម្ម និងការផ្ទៀងផ្ទាត់លើគំរូការខាតបង់ឥណទានដែលរំពឹងទុក (Expected Credit Loss – ECL) សម្រាប់ធនាគារ និង MDIs ផ្តល់ប្រឹក្សាបច្ចេកទេសគណនេយ្យ និងអនុវត្តការត្រួតពិនិត្យបច្ចេកទេសលើរបាយការណ៍ហិរញ្ញវត្ថុ។ លើសពីនេះ លោកក៏មានបទពិសោធន៍រយៈពេល ៨ ឆ្នាំ ក្នុងការបណ្តុះបណ្តាលបុគ្គលិកធនាគារ និងស្ថាប័នអាជីវកម្មនានាលើស្តង់ដា CIFRS និង ECL ផងដែរ។
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Officer
- 077 241 707 / 088 464 208 7
- info@kicpaa.org


