សមាជិកភាពរបស់ វ.គ.ស.ក. និងការស្នើសុំអាជ្ញាបណ្ណពី ន.គ.ស.

សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!- វិច្ឆិកា 13, 2025 9:00 ព្រឹក-11:00 ព្រឹក
- Zoom Meeting
-
Khmer English
- CPD 0 hrs
សូមអញ្ជើញចុះឈ្មោះចូលរួមសិក្ខាសាលាអនឡាញស្តីពី “សមាជិកភាពរបស់ វ.គ.ស.ក. និងការស្នើសុំអាជ្ញាបណ្ណពី ន.គ.ស.” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃព្រហស្បត៍ ទី១៣ ខែវិចិ្ឆកា គ.ស. ២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹក ដល់ ១១:០០ នាទីព្រឹក
សូមចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://shorturl.at/XHrAC
វ.គ.ស.ក. មានកិត្តិយសសូមអញ្ជើញលោក លោកស្រី អ្នកនាង កញ្ញា ចូលរួមសិក្ខាសាលាអនឡាញស្តីពី “សមាជិកភាពរបស់ វ.គ.ស.ក. និងការស្នើសុំអាជ្ញាបណ្ណពី ន.គ.ស.” ដែលនឹងប្រព្រឹត្តទៅថ្ងៃព្រហស្បត៍ិ ទី១៣ ខែវិចិ្ឆកា គ.ស. ២០២៥ វេលាម៉ោង ៩:០០នាទីព្រឹក ដល់ ១១:០០នាទីព្រឹក ដើម្បីទទួលបាននូវចំណេះដឹងបន្ថែមស្តីពីសមាជិកភាពរបស់ វ.គ.ស.ក. និងការស្នើសុំអាជ្ញាបណ្ណពី ន.គ.ស.។ សិក្ខាសាលាអនឡាញនេះសហការរៀបចំដោយ វ.គ.ស.ក. និង ន.គ.ស. ដោយមានការចូលរួមពីវាគ្មិនកិតិ្តយសដោយ កញ្ញា កឹង កែវពិសី ប្រធានផ្នែកសមាជិកភាព និងទំនាក់ទំនង នៃ វ.គ.ស.ក. និងលោក ស៊ុន ស៊ឹម ប្រធានការិយាល័យអាជ្ញាបណ្ណ នៃ ន.គ.ស.។ វាគ្មិនកិតិ្តយសនឹងធ្វើបទបង្ហាញស្តីពីអត្ថប្រយោជន៍ និងលក្ខខណ្ឌនៃការចូលជាសមាជិកភាពរបស់ វ.គ.ស.ក. ព្រមទាំងបច្ចុប្បន្នភាពនៃការស្នើសុំអាជ្ញាបណ្ណពី ន.គ.ស.។
សិក្ខាសាលាអនឡាញនេះ រៀបចំជាពិសេសសម្រាប់ សិស្សនិស្សិត អ្នកជំនាញផ្នែកគណនេយ្យ ហិរញ្ញវត្ថុនិងសវនកម្ម បុគ្គលិកក្រុមហ៊ុន សាស្រ្តាចារ្យ ម្ចាស់អាជីវកម្ម និងបុគ្គលពាក់ព័ន្ធ។
សម្គាល់៖ សិក្ខាសាលាអនឡាញនេះ ធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Officer
- 077 241 707 / 088 464 208 7
- info@kicpaa.org


