សិក្ខាសាលាតាមអនឡាញ ស្តីពី៖

នីតិវិធីនៃការទទួលស្គាល់ចំណូល និងចំណាយ

ត្រឡប់ទៅវគ្គបណ្ដុះបណ្ដាល
សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!
  • មីនា 10, 2026 9:00 ព្រឹក-
  • Zoom Meeting
  • Khmer English
  • 3 hrs
Free of Charge

សូមអញ្ជើញចុះឈ្មោះចូលរួមសិក្ខាសាលាអនឡាញឥតគិតថ្លៃជាមួយ វ.គ.ស.ក. ក្រោមប្រធានបទ “នីតិវិធីនៃការទទួលស្គាល់ចំណូល និងចំណាយ” នៅថ្ងៃអង្គារ ទី១០ ខែមីនា គ.ស.២០២៦ វេលាម៉ោង ៩:០០​ នាទីព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់។

សូមចុះឈ្មោះតាមរយៈតំណភ្ជាប់៖ https://shorturl.at/AYhUm

ក្រោមកិច្ចសហប្រតិបត្តិការជាមួយអគ្គនាយកដ្ឋានពន្ធដារ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) នឹងរៀបចំសិក្ខាសាលាអនឡាញស្តីអំពី “នីតិវិធីនៃការទទួលស្គាល់ចំណូល និងចំណាយ” នៅថ្ងៃអង្គារ ទី១០ ខែមីនា គ.ស.២០២៦ វេលាម៉ោង ៩:០០​ នាទីព្រឹក ដល់ម៉ោង ១២:០០ ថ្ងៃត្រង់​ ដោយមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយសតំណាងពីអគ្គនាយកដ្ឋានពន្ធដារ លោកស្រី អ៊ុក ប៊ូលីីតា អនុប្រធានការិយាល័យនៃនាយកដ្ឋានសវនកម្មសហគ្រាស នៃអគ្គនាយកដ្ឋានពន្ធដារ។ សិក្ខាសាលានេះ មានគោលបំណងបង្ហាញឱ្យអ្នកជាប់ពន្ធ សាធារណៈជនឱ្យបានយល់អំពីវិធាន និងនីតិវិធីនៃការទទួលស្គាល់ចំណូល និងចំណាយតាមបទប្បញ្ញត្តិពន្ធដារក្នុងគោលដៅគណនាពន្ធលើប្រាក់ចំណូលឱ្យបានត្រឹមត្រូវ។

សិក្ខាសាលានេះ រៀបចំជាពិសេសសម្រាប់សមាជិកនៃ វ.គ.ស.ក. ម្ចាស់សហគ្រាស បណ្ណាធិការ អភិបាល នាយកសហគ្រាស គណនេយ្យករ បុគ្គលិកផ្នែកហិរញ្ញវត្ថុ និងផ្នែកពន្ធដារ ភ្នាក់ងារសេវាកម្មពន្ធដារ និងអ្នកជាប់ពន្ធ។

បញ្ជាក់៖ សិក្ខាសាលាអនឡាញនេះ ធ្វើឡើងជាភាសាខ្មែរ និងមានការបកប្រែជាភាសាអង់គ្លេស។ សមាជិកនៃ វ.គ.ស.ក. ដែលចូលរួមសិក្ខាសាលាពេញលេញ នឹងទទួលបាន ៣ CPD និងសញ្ញាបត្រអេឡិចត្រូនិច ដោយឥតគិតថ្លៃ។ ចំណែកបុគ្គលដែលមិនមែនជាសមាជិកនៃ វ.គ.ស.ក. អាចស្នើសុំសញ្ញាបត្រអេឡិចត្រូនិច ក្នុងតម្លៃ ៤២,០០០ រៀលសម្រាប់មួយច្បាប់។

ព័ត៌មានទំនាក់ទំនង
  • Ms. Rath Sokleakhena
  • Membership Officer
  • 077 241 707 / 088 464 208 7
  • info@kicpaa.org
វគ្គបណ្ដុះបណ្ដាល