
កម្មវិធីប្រគល់បណ្ណសរសើរនិងវិញ្ញាបនបត្រដល់សិស្សនិស្សិតនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា
តុលា 16, 2025
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែតុលា គ.ស.២០២៥ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់បណ្ណសរសើរនិងវិញ្ញាបនបត្រដល់សិស្សនិស្សិតនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរដល់និស្សិតប្រចាំសាកលវិទ្យាល័យ ដែលបានសិក្សា និងប្រឡងជាប់កម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)។ កម្មវិធីនេះមានការចូលរួមពីសាស្រ្តាចារ្យនិងនិស្សិតប្រមាណ២៥០រូប នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្រ្ត អេស៊ីលីដា និងបានបញ្ចប់នៅវេលាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពជោគជ័យខ្ពស់។























