
កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្តក្រោមប្រធានបទស្តីពី “Refreshing Accounting for an Accountant on Accounting for Revenue”
សីហា 29, 2025
ត្រូវនឹងថ្ងៃទី២៩ ខែសីហា គ.ស.២០២៥ វេលាម៉ោង ៩:០០ នាទីព្រឹកដល់ម៉ោង ១១:៤៥ នាទីព្រឹក វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) បានរៀបចំសិក្ខាសាលាក្រោមប្រធានបទ “Refreshing Accounting for an Accountant on Accounting for Revenue” ដែលជាផ្នែកមួយនៃកម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត។ កម្មវិធីសិក្ខាសាលាអនឡាញនេះមានការអញ្ជើញចូលរួមពីវាគ្មិនកិត្តិយស លោក សាយ សុខខេង អគ្គនាយក នៃ DFC។
សិក្ខាសាលានេះត្រូវបានធ្វើឡើងប្រកបដោយជោគជ័យនិងទទួលបានការចាប់អារម្មណ៍ពីអ្នកចូលរួមចំនួន ៨៧ នាក់។











