កិច្ចប្រជុំថ្នាក់អាស៊ាន៖ កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២៨នៅប្រទេសវៀតណាម

វិច្ឆិកា 10, 2025

នាថ្ងៃពុធ ១៥កើត និងថ្ងៃព្រហស្បតិ៍ ១រោច ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី៥ និងទី៦ ខែវិច្ឆិកា គ.ស.២០២៥ លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងកញ្ញា កឹង កែវពិសី ប្រធានផ្នែកសមាជិកភាព និងទំនាក់ទំនងនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់អាស៊ាន ស្តីពី កិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលគណនេយ្យករជំនាញអាស៊ានលើកទី២៨ នៅទីក្រុងញ៉ាត្រាង ប្រទេសវៀតណាម និងដោយមានការអញ្ជើញចូលរួមដោយ លោកស្រី នាន បូនី អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម រួមទាំងមន្រ្តីជំនាញនៃ ន.គ.ស.។ កិច្ចប្រជុំមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖

១. រាយការណ៍ និងធ្វើបច្ចុប្បន្នភាពអំពីគណៈកម្មាធិការត្រួតពិនិត្យជំនាញអាស៊ាន

២. សេចក្តីថ្លែងការណ៍ និងវាយតម្លៃ ស្តីពីការចុះឈ្មោះគណនេយ្យករអាស៊ាន (ASEAN CPA)

៣. សេចក្តីណែនាំរបស់ RFPA លើការអនុវត្តក្នុងនាមជាអ្នកជំនាញគណនេយ្យអាស៊ាន និង

៤. កម្មវិធីបណ្តុះបណ្តាលអភិវឌ្ឍន៍វិជ្ជាជីវៈបន្ត ក៏ដូចជាផែនទីបង្ហាញផ្លូវរបស់ ACPACC។

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយភាពជោគជ័យ និងបានពង្រឹងកិច្ចសហប្រតិបត្តិការ ក៏ដូចជាជម្រុញវិជ្ជាជីវៈគណនេយ្យនៅទូទាំងអាស៊ាន។