
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុន ហ្វូណន ខនសាល់ធីង ឯ.ក
នារសៀលថ្ងៃពុធ ៣កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមករា គ.ស.២០២៦ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង ក្រុមហ៊ុន ហ្វូណន ខនសាល់ធីង ឯ.ក បានប្រព្រឹត្តទៅនៅម៉ោង ២:០០ រសៀលនៅបន្ទប់ប្រជុំ វ.គ.ស.ក.។ អនុស្សរណៈនេះមានគោលបំណងផ្តល់ឱកាសជូនដល់និស្សិតដែលកំពុងសិក្សានៅក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ) ចុះកម្មសិក្សាផ្ទាល់ជាមួយក្រុមហ៊ុន ហ្វូណន ខនសាល់ធីង ឯ.ក ដែលជាសមាជិកសកម្មរបស់ វ.គ.ស.ក. ក្នុងការផ្តល់សេវាកម្មគណនេយ្យ និងសវនកម្ម។ បន្ថែមពីលើខ្លឹមសារនេះ ក្រុមហ៊ុន ហ្វូណន ខនសាល់ធីង ឯ.ក នឹងជំរុញលើកទឹកចិត្តឱ្យបុគ្គលិករបស់ខ្លូនចូលរួមសិក្សា និងប្រឡងក្នុងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ(ATQ)ផងដែរ។
កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: ដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យដ៏ពិតប្រាកដ។












