វគ្គតម្រង់ទិសស្តីពី “ការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងអាជីពការងារក្នុងវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា”

តុលា 8, 2025

នៅថ្ងៃអង្គារ ១៥ កើត ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាកលវិទ្យាល័យមេគង្គកម្ពុជា បានរៀបចំវគ្គតម្រង់ទិសស្តីពី “ការយល់ដឹងអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ) និងអាជីពការងារក្នុងវិស័យគណនេយ្យនិងសវនកម្មនៅកម្ពុជា” សម្រាប់និស្សិតប្រមាណ ១៥៨ រូប នៅសាកលវិទ្យាល័យមេគង្គកម្ពុជាក្នុងរាជធានីភ្នំពេញ។ កម្មវិធីនេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់និស្សិត។ ជាលទ្ធផល វគ្គតម្រង់ទិសនេះបានផ្តល់ផលប្រយោជន៍ដល់សិស្សនិស្សិតដូចជា៖

១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ

២. យល់ដឹងពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ

៣. ការជំរុញ និងលើកទឹកចិត្តឱ្យមានការចុះឈ្មោះប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ

៤. ការណែនាំអំពីរបៀបសិក្សា និងប្រឡងកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យឱ្យទទួលបានលទ្ធផលល្អផងដែរ។

កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង ១១ និង ១០ នាទីព្រឹក នាថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។