ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម និងឧបករណ៍ហិរញ្ញវត្ថុ

សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!- កក្កដា 17, 2026 9:00 ព្រឹក-12:00 ល្ងាច
- Zoom Meeting
-
Khmer English
- CPD 3 hrs
📢 ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងការធានារបាយការណ៍ហិរញ្ញវត្ថុត្រឹមត្រូវ និងការអនុលោមតាមស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ។
ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញស្តីពី “ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម និងឧបករណ៍ហិរញ្ញវត្ថុ” ដែលធ្វើបទបង្ហាញដោយ លោកស្រី Marilyn Ngu ប្រធានផ្នែកសវនកម្មនៃភីខេអេហ្វ ខូវេណិនថ៍ ឯ.ក និង កញ្ញា Puvaneswary Naidu Nyahnan ប្រធានផ្នែកសវនកម្មនៃភីខេអេហ្វ ម៉ាឡេស៊ី ដែលនឹងចែករំលែកការយល់ដឹងជាក់ស្តែងអំពីការអនុវត្តស្តង់ដារគណនេយ្យអន្តរជាតិ (IAS) ៣៦ ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (IFRS) ៩ ការខាតបង់ឥណទានរំពឹងទុក។
📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១៧ ខែកក្កដា ឆ្នាំ២០២៦
⏰ វេលាម៉ោង៖ ៩:០០ ព្រឹក – ១២:០០ ថ្ងៃត្រង់
💻 ទីតាំង៖ ប្រព័ន្ធអនឡាញ (Zoom Meeting)
🎓 CPD៖ ៣ ម៉ោង
🔗 ចុះឈ្មោះ៖ https://shorturl.at/7VuCt
មូលហេតុលោកអ្នកគួរចូលរួម៖
· ស្វែងយល់លើគោលការណ៍សំខាន់ៗ និងការអនុវត្តជាក់ស្តែងនៃស្តង់ដារគណនេយ្យអន្តរជាតិ (IAS) ៣៦ ការធ្លាក់ចុះតម្លៃនៃទ្រព្យសកម្ម។
· យល់ដឹងពីស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (IFRS) ៩ ការខាតបង់ឥណទានរំពឹងទុក រួមទាំងតម្រូវការវាស់វែង និងការទទួលស្គាល់។
· ការសិក្សាអំពីឧទាហរណ៍ជាក់ស្តែង ករណីសិក្សា និងសេណារីយ៉ូទូទៅ។
សិក្ខាសាលាអនឡាញនេះ រៀបចំឡើងសម្រាប់សមាជិក វ.គ.ស.ក. អ្នកគ្រប់គ្រងហិរញ្ញវត្ថុ គណនេយ្យករ និងអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ សវនករ នាយកផ្នែកហិរញ្ញវត្ថុ និងអ្នកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ អ្នកជំនាញរាយការណ៍ផ្នែកហិរញ្ញវត្ថុ និងអ្នកដែលចាប់អារម្មណ៍លើប្រធានបទនេះ។
សម្គាល់៖
· សិក្ខាសាលាអនឡាញនេះនឹងធ្វើឡើងជាភាសាអង់គ្លេសនិងមានការបកប្រែជាភាសាភាសាខ្មែរ
· សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ៣ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ
លោកអ្នកមិនមែនសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសុំវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។
លោកស្រី Marilyn Ngu
ប្រធានផ្នែកសវនកម្ម ភីខេអេហ្វ ខូវេណិនថ៍ ឯ.ក
លោកស្រី Marilyn Ngu គឺជាតំណាងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក នៃGlobal Quality Risk Committee (QRC) របស់ក្រុមហ៊ុនភីខេអេហ្វ។ លោកស្រីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ចនយោបាយ (វិទ្យាសាស្ត្រសង្គម) ពីសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស។
លោកស្រី ជាសមាជិកជាន់ខ្ពស់ (Fellow Member) នៃសមាគមគណនេយ្យករជំនាញ(ACCA) ក៏ជាសមាជិកគណនេយ្យករជំនាញ (Chartered Accountant) នៃវិទ្យាស្ថានគណនេយ្យករម៉ាឡេស៊ី (MIA) និងជាសមាជិកនៃវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (KICPAA)។
លោកស្រីមានបទពិសោធន៍យ៉ាងទូលំទូលាយទាំងក្នុងការអនុវត្តវិជ្ជាជីវៈ និងឧស្សាហកម្មព្រមទាំងបានបម្រើការងារជាមួយបណ្តាញក្រុមហ៊ុនគណនេយ្យអន្តរជាតិមួយក្នុងប្រទេសម៉ាឡេស៊ី និងបានធ្វើជាគណនេយ្យករសម្រាប់ក្រុមហ៊ុនចុះបញ្ជីជាសាធារណៈផងដែរ។ លើសពីនេះ លោកស្រីបានពង្រីកវិសាលភាពជំនាញវិជ្ជាជីវៈរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ដែលជាកន្លែងដែលលោកស្រីបានដឹកនាំ និងចូលរួមក្នុងកិច្ចការងារសវនកម្មជាច្រើន។
ឆ្លងកាត់ការបំពេញការងារក្នុងអាជីពនេះ លោក Marilyn បានទទួលបន្ទុកលើកិច្ចការងារសវនកម្ម និងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ ព្រមទាំងសហគ្រាសធុនតូច និងមធ្យម មកពីបណ្តាវិស័យផ្សេងៗយ៉ាងទូលំទូលាយ រួមមាន វិស័យកម្មន្តសាល ពាណិជ្ជកម្ម សំណង់ ភស្តុភារកម្ម ឧស្សាហកម្មឈើ និងវិស័យសេវាកម្មផ្សេងៗទៀត។
លោកស្រី Puvaneswary Naidu Nyahnan
ប្រធានផ្នែកសវនកម្ម ភីខេអេហ្វ ម៉ាឡេស៊ី
លោកស្រី Puvaneswary Naidu Nyahnan គឺជាប្រធានផ្នែកសវនកម្ម នៅក្រុមហ៊ុន ភីខេអេហ្វ ម៉ាឡេស៊ី។ លោកស្រី ជាសមាជិកជាន់ខ្ពស់ (Fellow Member) នៃសមាគមគណនេយ្យករជំនាញ និងជាសមាជិកនៃគណនេយ្យករជំនាញ (Chartered Accountant) នៃវិទ្យាស្ថានគណនេយ្យករម៉ាឡេស៊ី (MIA)។
លោកស្រីបានចាប់ផ្តើមអាជីពការងារនៅក្នុងក្រុមហ៊ុនខ្នាតមធ្យមមួយនៅក្នុងឆ្នាំ ២០១០ និងមានបទពិសោធន៍យ៉ាងទូលំទូលាយនៅតាមបណ្តាវិស័យផ្សេងៗ រួមមាន វិស័យសំណង់ ការអភិវឌ្ឍន៍អចលនទ្រព្យ វិស័យទេសចរណ៍ វិស័យកម្មន្តសាល ពាណិជ្ជកម្ម ក្រុមហ៊ុនវិនិយោគ remittance, and e-wallet services។
លោកស្រីមានបទពិសោធន៍វិជ្ជាជីវៈជាង ១៣ ឆ្នាំក្នុងការទទួលបន្ទុកលើកិច្ចការងារសវនកម្មសម្រាប់ក្រុមហ៊ុនចុះបញ្ជីជាសាធារណៈ និងក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត។
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Officer
- 077 241 707 / 088 464 208 7
- info@kicpaa.org


