លើសពីការអនុលោមតាមបទប្បញ្ញត្តិ៖ ជំរុញការបង្កើតតម្លៃជាមួយ IFRS S1 និង IFRS S2

សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!- តុលា 22, 2026 9:00 ព្រឹក-11:00 ព្រឹក
- Zoom Meeting
-
Khmer English
- CPD 2 hrs
🚨 ការយល់ដឹងអំពី IFRS S1 និង IFRS S2 គឺជាជំហានសំខាន់ក្នុងការពង្រឹងគុណភាព និងភាពជឿជាក់នៃការបង្ហាញព័ត៌មានពាក់ព័ន្ធនឹងនិរន្តរភាព។
ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញរបស់ វ.គ.ស.ក. ក្រោមប្រធានបទ “លើសពីការអនុលោមតាមបទប្បញ្ញត្តិ៖ ជំរុញការបង្កើតតម្លៃជាមួយ IFRS S1 និង IFRS S2” ធ្វើបទបង្ហាញដោយ លោកស្រី ម៉ៃ ធី ង្វៀត អាន់ អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកសេវាកម្ម Impact និង ESG នៃក្រុមហ៊ុន ខេ ភី អឹម ជ្ជី នៅរៀតណាត និងកម្ពុជា ដែលលោកស្រីមានបទពិសោធន៍ជាង ១៣ឆ្នាំ ក្នុងវិស័យបរិស្ថាន សង្គម និងអភិបាលកិច្ច និងទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម ព្រមទាំងមានជំនាញឯកទេសផ្នែករបាយការណ៍ ESG ការកាត់បន្ថយការបញ្ចេញកាបូន និងការផ្លាស់ប្តូរឆ្ពោះទៅរកនិរន្តរភាព។
📅 កាលបរិច្ឆេទ៖ ថ្ងៃព្រហស្បតិ៍ទី២២ ខែតុលា ឆ្នាំ២០២៦
🕘 ពេលវេលា៖ ៩:០០ នាទីព្រឹក – ១១:០០ នាទីព្រឹក
💻 ទីតាំង៖ប្រព័ន្ធអនឡាញ (Zoom Meeting)
🎓 CPD៖២ ម៉ោង
📌 តំណចុះឈ្មោ៖ https://shorturl.at/sznK3
🔎 ហេតុអ្វីលោកអ្នកគួរចូលរួម?
✔️ ស្វែងយល់អំពីបរិបទបទប្បញ្ញត្តិនៅកម្ពុជា និងការវិវត្តនៃការរាយការណ៍អំពីនិរន្តរភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
✔️ ពង្រឹងចំណេះដឹងជាក់ស្តែងអំពីតម្រូវការទូទៅរបស់ IFRS S1 និងការបង្ហាញព័ត៌មានពាក់ព័ន្ធនឹងអាកាសធាតុក្រោម IFRS S2។
✔️ អនុវត្តវិធីសាស្ត្រក្នុងការផ្ទៀងផ្ទាត់ការបង្ហាញព័ត៌មាន តាមរយៈឧទាហរណ៍របាយការណ៍ជាក់ស្តែង និងលំហាត់អនុវត្ត។
🎯 អ្នកណាខ្លះគួរចូលរួម?
សមាជិកនៃ វ.គ.ស.ក. អ្នកជំនាញផ្នែកគណនេយ្យ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ និងអ្នកត្រួតពិនិត្យហិរញ្ញវត្ថុ ប្រធានហិរញ្ញវត្ថុ និងនាយកហិរញ្ញវត្ថុ អ្នកជំនាញផ្នែក ESG និងនិរន្តរភាព អ្នកជំនាញផ្នែកអភិបាលកិច្ចសាជីវកម្ម និងការគ្រប់គ្រងហានិភ័យ។
📝 ព័ត៌មានបន្ថែម៖
- សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាភាសាអង់គ្លេសនិងមានការបកប្រែជាភាសាខ្មែរ។
- សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ២ ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ
- ប្រសិនបើលោកអ្នកមិនមែនជាសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសំុវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។
លោកស្រី ម៉ៃ ធី ង្វៀត អាន់
អ្នកគ្រប់គ្រងជាន់ខ្ពស់ ផ្នែកសេវាកម្ម Impact និង ESG, ខេ ភី អឹម ជ្ជី នៅវៀតណាម និង កម្ពុជា
លោកស្រី ម៉ៃ ធី ង្វៀត អាន់ ជាអ្នកគ្រប់គ្រងជាន់ខ្ពស់ (Senior Manager) ផ្នែក IMPACT និងសេវាកម្ម ESG នៅ ខេ ភី អឹម ជ្ជី ប្រចាំប្រទេសវៀតណាម និងកម្ពុជា។ លោកស្រីមានបទពិសោធន៍ជាង ១៣ឆ្នាំ ក្នុងវិស័យបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG: Environmental, Social and Governance) និងទំនួលខុសត្រូវសង្គមរបស់សាជីវកម្ម (CSR: Corporate Social Responsibility) លើវិស័យអាជីវកម្មចម្រុះនានា។លោកស្រីទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែក Strategic Sustainable Business និងមានវិញ្ញាបនបត្រ BSI Greenhouse Gas Professional។ លោកស្រី អាន់ មានជំនាញឯកទេសផ្នែក របាយការណ៍ ESG (ESG Reporting) ផ្នែកកាត់បន្ថយការបញ្ចេញកាបូន (Carbon Decarbonisation) និង ផ្នែកផ្លាស់ប្តូរឆ្ពោះទៅរកនិរន្តរភាព (Sustainability Transformation)។
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Officer
- 077 241 707 / 088 464 208 7
- info@kicpaa.org


