សិក្ខាសាលាតាមអនឡាញ ស្តីពី៖

ការត្រួតពិនិត្យសុខភាពពន្ធ និងការរកឃើញបញ្ហាពន្ធប្រឈមទូទៅ

ត្រឡប់ទៅវគ្គបណ្ដុះបណ្ដាល
សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!
  • កញ្ញា 18, 2026 9:00 ព្រឹក-11:30 ព្រឹក
  • Zoom Meeting
  • Khmer English
  • CPD 2.5 hrs
Free of Charge

🚨 ការត្រួតពិនិត្យសុខភាពពន្ធជាប្រចាំ អាចជួយឱ្យអាជីវកម្មកំណត់អត្តសញ្ញាណហានិភ័យពន្ធដែលអាចកើតមាន និងបញ្ហាប្រឈមទូទៅក្នុងការអនុវត្តកាតព្វកិច្ចពន្ធ។

ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញរបស់ វ.គ.ស.ក. ក្រោមប្រធានបទ “ការត្រួតពិនិត្យសុខភាពពន្ធ និងការរកឃើញបញ្ហាពន្ធប្រឈមទូទៅ” ធ្វើបទបង្ហាញដោយ លោក រស់ វណ្ណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក។ លោកជាអ្នកជំនាញ និងបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យសវនកម្ម គណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងសេវាកម្មប្រឹក្សាយោបល់។

📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦

🕘 ពេលវេលា៖ ៩:០០ នាទីព្រឹក – ១១:៣០ នាទីព្រឹក

💻 ទីតាំង៖ប្រព័ន្ធអនឡាញ (Zoom Meeting)

🎓 CPD៖២.៥ ម៉ោង

📌 តំណចុះឈ្មោ៖ https://shorturl.at/BFJoZ

 

🔎 គោលបំណងនៃសិក្ខាសាលាអនឡាញ៖

✔️ ការណែនាំអំពីការត្រួតពិនិត្យសុខភាពពន្ធនិងប្រភេទសវនកម្មពន្ធដារ

✔️​ ហេតុអ្វីការត្រួតពិនិត្យសុខភាពពន្ធសំខាន់?

✔️ អត្ថប្រយោជន៍ការត្រួតពិនិត្យសុខភាពពន្ធ

✔️ ដំណើរការត្រួតពិនិត្យសុខភាពពន្ធ

✔️ ការរកឃើញបញ្ហាពន្ធប្រឈមទូទៅនិងកន្លែងមានហានិភ័យ

🎯 អ្នកណាខ្លះគួរចូលរួម?

សមាជិកនៃ វ.គ.ស.ក.  គណនេយ្យករ​ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ សវនករ ម្ចាស់អាជីវកម្ម សិស្សនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ និងអ្នកបណ្តុះបណ្ដាលដែលកំពុងអនុវត្តអាជីពគណនេយ្យ។

📝 ព័ត៌មានបន្ថែម៖

  • សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាភាសាខ្មែរនិងមានការបកប្រែជាភាសាអង់គ្លេស
  • សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ២.៥ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ
  • ប្រសិនបើលោកអ្នកមិនមែនជាសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសុំវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។
លោក រស់ វណ្ណារ៉ា

នាយកប្រតិបត្តិនៃក្រុមហ៊ុន ឌីអេអេស&ផាតនើរ ឯ.ក

លោក រស់ វណ្ណារ៉ា គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ឌីអេអេស&ផាតនើរ ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យសវនកម្ម ហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងជាសាស្ត្រាចារ្យនៅ​​សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា​ សាកលវិទ្យាល័យ ន័រតុន និងវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យផងដែរ។ លោកធ្លាប់បានកាន់តួនាទីជាថ្នាក់ដឹកនាំក្នុងស្ថាប័នហិរញ្ញវត្ថុធំៗ រួមមាន ធនាគារ វឌ្ឍនៈ ធនាគារ កាណាឌីយ៉ា និងធនាគារ ស្ថាបនា។
លោកមានជំនាញឯកទេសខ្ពស់លើ ការគ្រប់គ្រងហិរញ្ញវត្ថុ ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ (CIFRS for SMEs) ហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុង។​ ក្នុងនាមជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ឌីអេអេស&ផាតនើរ លោកដឹកនាំផ្ទាល់លើការកំណត់ទិសដៅយុទ្ធសាស្ត្រ និងធានានូវគុណភាពខ្ពស់នៃសេវាកម្មសវនកម្ម គណនេយ្យ និងការប្រឹក្សាយោបល់ជូនដល់អតិថិជន។

សមត្ថភាពវិជ្ជាជីវៈ និងសញ្ញាបត្រ៖

  • សមាជិកពេញសិទ្ធិ៖ សមាគមគណនេយ្យករជំនាញជាន់ខ្ពស់ចក្រភពអង់គ្លេស
  • សមាជិកសកម្ម៖ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា
  • អាជ្ញាបណ្ណវិជ្ជាជីវៈ៖ រូបវន្តបុគ្គលពីនិយ័តករគណនេយ្យ និងសវនកម្ម និងភ្នាក់ងាសារពើពន្ធពីអគ្គនាយកដ្ឋានពន្ធដារ
  • បរិញ្ញាបត្រជាន់ខ្ពស់ (MBA) និងបរិញ្ញាបត្រផ្នែកគណនេយ្យ
  • វាគ្មិន

    ព័ត៌មានទំនាក់ទំនង
    • Ms. Rath Sokleakhena
    • Membership Officer
    • 077 241 707 / 088 464 208 7
    • info@kicpaa.org