ការត្រួតពិនិត្យសុខភាពពន្ធ និងការរកឃើញបញ្ហាពន្ធប្រឈមទូទៅ

សិក្ខាសាលាតាមអនឡាញ លម្អិត
ចុះឈ្មោះនៅទីនេះ!- កញ្ញា 18, 2026 9:00 ព្រឹក-11:30 ព្រឹក
- Zoom Meeting
-
Khmer English
- CPD 2.5 hrs
🚨 ការត្រួតពិនិត្យសុខភាពពន្ធជាប្រចាំ អាចជួយឱ្យអាជីវកម្មកំណត់អត្តសញ្ញាណហានិភ័យពន្ធដែលអាចកើតមាន និងបញ្ហាប្រឈមទូទៅក្នុងការអនុវត្តកាតព្វកិច្ចពន្ធ។
ចុះឈ្មោះឥឡូវនេះ ដើម្បីចូលរួមសិក្ខាសាលាអនឡាញរបស់ វ.គ.ស.ក. ក្រោមប្រធានបទ “ការត្រួតពិនិត្យសុខភាពពន្ធ និងការរកឃើញបញ្ហាពន្ធប្រឈមទូទៅ” ធ្វើបទបង្ហាញដោយ លោក រស់ វណ្ណារ៉ា នាយកប្រតិបត្តិនៃក្រុមហ៊ុនឌីអេអេស&ផាតនើរ ឯ.ក។ លោកជាអ្នកជំនាញ និងបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យសវនកម្ម គណនេយ្យ របាយការណ៍ហិរញ្ញវត្ថុ និងសេវាកម្មប្រឹក្សាយោបល់។
📅 កាលបរិច្ឆេទ៖ ថ្ងៃសុក្រ ទី១៨ ខែកញ្ញា ឆ្នាំ២០២៦
🕘 ពេលវេលា៖ ៩:០០ នាទីព្រឹក – ១១:៣០ នាទីព្រឹក
💻 ទីតាំង៖ប្រព័ន្ធអនឡាញ (Zoom Meeting)
🎓 CPD៖២.៥ ម៉ោង
📌 តំណចុះឈ្មោ៖ https://shorturl.at/BFJoZ
🔎 គោលបំណងនៃសិក្ខាសាលាអនឡាញ៖
✔️ ការណែនាំអំពីការត្រួតពិនិត្យសុខភាពពន្ធនិងប្រភេទសវនកម្មពន្ធដារ
✔️ ហេតុអ្វីការត្រួតពិនិត្យសុខភាពពន្ធសំខាន់?
✔️ អត្ថប្រយោជន៍ការត្រួតពិនិត្យសុខភាពពន្ធ
✔️ ដំណើរការត្រួតពិនិត្យសុខភាពពន្ធ
✔️ ការរកឃើញបញ្ហាពន្ធប្រឈមទូទៅនិងកន្លែងមានហានិភ័យ
🎯 អ្នកណាខ្លះគួរចូលរួម?
សមាជិកនៃ វ.គ.ស.ក. គណនេយ្យករ អ្នកគ្រប់គ្រងហិរញ្ញវត្ថុ សវនករ ម្ចាស់អាជីវកម្ម សិស្សនិស្សិតបញ្ចប់ការសិក្សាមហាវិទ្យាល័យ និងអ្នកបណ្តុះបណ្ដាលដែលកំពុងអនុវត្តអាជីពគណនេយ្យ។
📝 ព័ត៌មានបន្ថែម៖
- សិក្ខាសាលាអនឡាញនេះនឹងប្រព្រឹត្តឡើងជាភាសាខ្មែរនិងមានការបកប្រែជាភាសាអង់គ្លេស។
- សមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញ និងបំពេញទម្រង់ស្ទង់មតិនឹងទទួលបាន CPD ២.៥ម៉ោង និងវិញ្ញាបនបត្រអេឡិចត្រូនិចដោយឥតគិតថ្លៃ
- ប្រសិនបើលោកអ្នកមិនមែនជាសមាជិក វ.គ.ស.ក. ដែលចូលរួមពេញលេញអាចស្នើសុំវិញ្ញាបនបត្រអេឡិចត្រូនិចបានដោយមានតម្លៃ ៤២,០០០ រៀល ក្នុងមួយច្បាប់។
លោក រស់ វណ្ណារ៉ា
នាយកប្រតិបត្តិនៃក្រុមហ៊ុន ឌីអេអេស&ផាតនើរ ឯ.ក
លោក រស់ វណ្ណារ៉ា គឺជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្រុមហ៊ុន ឌីអេអេស&ផាតនើរ ដែលមានបទពិសោធន៍ជាង ២០ ឆ្នាំក្នុងវិស័យសវនកម្ម ហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា សាកលវិទ្យាល័យ ន័រតុន និងវិទ្យាស្ថានហិរញ្ញវត្ថុនិងគណនេយ្យផងដែរ។ លោកធ្លាប់បានកាន់តួនាទីជាថ្នាក់ដឹកនាំក្នុងស្ថាប័នហិរញ្ញវត្ថុធំៗ រួមមាន ធនាគារ វឌ្ឍនៈ ធនាគារ កាណាឌីយ៉ា និងធនាគារ ស្ថាបនា។
លោកមានជំនាញឯកទេសខ្ពស់លើ ការគ្រប់គ្រងហិរញ្ញវត្ថុ ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ (CIFRS for SMEs) ហានិភ័យ និងត្រួតពិនិត្យផ្ទៃក្នុង។ ក្នុងនាមជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន ឌីអេអេស&ផាតនើរ លោកដឹកនាំផ្ទាល់លើការកំណត់ទិសដៅយុទ្ធសាស្ត្រ និងធានានូវគុណភាពខ្ពស់នៃសេវាកម្មសវនកម្ម គណនេយ្យ និងការប្រឹក្សាយោបល់ជូនដល់អតិថិជន។
សមត្ថភាពវិជ្ជាជីវៈ និងសញ្ញាបត្រ៖
វាគ្មិន
ព័ត៌មានទំនាក់ទំនង
- Ms. Rath Sokleakhena
- Membership Officer
- 077 241 707 / 088 464 208 7
- info@kicpaa.org


