កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្គោល ស្ដីពី “ការណែនាំលើការបង្រៀនកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ (ATQ)”

មករា 5, 2024

នា​រសៀល​ថ្ងៃសុក្រ​ ​៩​ ​រោច​ ​ខែ​មិគសិរ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៥​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​វ​.​គ​.​ស​.​ក​. ​បាន​រៀបចំ​កម្មវិធី​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​ ​ស្ដីពី​ “​ការណែនាំ​លើ​ការ​បង្រៀន​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)” ​ដល់​លោកគ្រូ​អ្នក​គ្រូ​ចំនួន​ ​១​៤​នាក់​នៅ​វិទ្យាស្ថាន​ ​ពាណិជ្ជ​សា​ស្រ្ត អេ​ស៊ី​លីដា​។​ ​គោលបំណង​នៃ​ការ​បណ្ដុះបណ្ដាល​គ្រូ​បង្គោល​នេះ​គឺ​ដើម្បី​ជំរុញ​អត្រា​ប្រឡងជាប់​របស់​និស្សិត​ ​និង​រួមគ្នា​បង្កើត​របៀប​នៃ​ការ​រៀន​និង​ការ​បង្រៀន​ថ្មី​នៃ​វិជ្ជាជីវៈ​គណនេយ្យ​និង​សវនកម្ម​។​ ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​ ​វ​.​គ​.​ស​.​ក​. ​គឺជា​គ្រូ​បណ្ដុះបណ្ដាល​នៃ​កម្មវិធី​នេះ​ ​និង​បាន​ធ្វើ​បទ​បង្ហាញ​អំពី​៖​

– ​ទិដ្ឋភាព​ទូទៅ​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​បច្ចុប្បន្នភាព​នៃ​វិ​ស័​យ​គណនេយ្យ​និង​សវនកម្ម​

– ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)

– ​ការ​រៀន​ ​និង​ការ​បង្រៀន​ក្នុង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)

​វគ្គសិក្សា​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​4 ​និង​៣​០​នាទី​ល្ងាច​ ​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ ​ប្រកបដោយ​ផ្លែផ្កា​និង​ភាព​រីករាយ​ក្រៃលែង​។