កម្មវិធី “ពិធីបើកបវេសនកាល ឆ្នាំសិក្សា២០២៣-២០២៤ និងប្រគល់ប័ណ្ណសរសើរដល់និស្សិតឆ្នើម”

កុម្ភៈ 18, 2024

​នា​រសៀល​ថ្ងៃអាទិត្យ​ ​៩​កើត​ ​ខែ​មាឃ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​.​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែកុម្ភៈ​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​ ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​តំណាង​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​ ​វ​.​គ​.​ស​.​ក​. ​បាន​អញ្ជើញ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ ​និង​ផ្តល់​ជា​បទ​បង្ហាញ​លើ​ការ​វិ​វត្តិ​ន៍​នៃ​វិ​ស័​យ​គណនេយ្យ​ ​និង​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ក្នុង​កម្មវិធី​ “​ពិធី​បើក​បវេសនកាល​ ​ឆ្នាំ​សិក្សា​២​០​២​៣​-​២​០​២​៤​ ​និង​ប្រគល់​ប័ណ្ណសរសើរ​ដល់​និស្សិត​ឆ្នើម​” ​នៃ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​ ​និង​គណនេយ្យ​។​ ​កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ស្វាគមន៍​និស្សិត​ឆ្នាំ​២​០​២​៣​-​២​០​២​៤​ ​ក៏ដូចជា​អប​អរសាទរ​ដល់​និស្សិត​ឆ្នើម​ប្រចាំ​វិទ្យា​សា្ថ​ន​ផង​ដែរ​។​ ​កម្មវិធី​មាន​ការចូលរួម​ពីសា​ស្រ្តាចារ្យ​និង​និស្សិត​ប្រមាណ​៤​០​០​រូប​ ​ដែល​បាន​រៀបចំ​ឡើង​នៅ​អាគារ​ CJCC ​សាល​អង្គរ​គី​ហ្សូ​ណា​និង​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​៥​និង​៤​០​នាទី​លា្ង​ច​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​និង​ភាព​រីករាយ​ក្រៃលែង​។