កិច្ចប្រជុំពិគ្រោះយោបល់លើ “សេចក្ដីព្រាងប្រកាសពីការដាក់កម្កល់របាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំ និងកាតព្វកិច្ចដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ”

មីនា 25, 2024

​នា​ព្រឹក​ ​ថ្ងៃចន្ទ​ ​១​ ​រោច​ ​ខែ​ផល្គុន​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៥​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​អម​ដោយ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​លើ​ “​សេចក្ដីព្រាង​ប្រកាស​ពី​កា​រដាក់​ក​ម្កល់​របាយការណ៍​ហិរញ្ញវត្ថុ​ប្រចាំ​ឆ្នាំ​ ​និង​កាតព្វកិច្ច​ដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ឱ្យ​រង​សវនកម្ម​ឯករាជ្យ​” ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ងី ​តា​យី​ ​រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និង​ជា​សមាជិក​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​ ​អម​ដោយ​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​អគ្គនាយក​រង​នៃ​ ​ន​.​គ​.​ស​.​។​ ​គោលបំណង​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ ​គឺ​ធ្វើឡើង​ដើម្បី​ទទួល​បាន​នូវ​ធាតុ​ចូល​ ​អនុសាសន៍​ ​ក៏ដូចជា​សំណូមពរ​នានា​ ​ដែល​រួមចំណែក​ស្ថាបនា​សេចក្ដីព្រាង​ប្រកាស​មួយ​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​ ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​នេះ​ ​មាន​ការចូលរួម​ពី​ក្រុមប្រឹក្សា​នីតិកម្ម​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​គណនេយ្យករ​និង​សវ​នក​រ​ ​អង្គភាព​មិន​ស្វែងរក​ប្រាក់ចំណេញ​ ​តំណាង​ក្រសួង​ ​ស្ថាប័ន​ ​និង​វិ​ស័​យ​ឯកជន​ពាក់ព័ន្ធ​ ​សរុប​ប្រមាណ​១​០​០​រូប​ ​នៅ​សណ្ឋាគារ​ភ្នំពេញ​។