កិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈស្តីពី “សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី ការពិន័យអន្តរការណ៍ចំពោះបទល្មើស នឹងច្បាប់ស្ដីពីគណនេយ្យនិងសវនកម្ម”

មីនា 18, 2024

​នា​ព្រឹក​ថ្ងៃចន្ទ​ ​៩​ ​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៨​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​អម​ដោយ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ ​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​ស្តីពី​ “​សេចក្ដីព្រាង​អនុក្រឹត្យ​ ​ស្ដីពី​ ​ការ​ពិន័យ​អន្តរការណ៍​ចំពោះ​បទល្មើស​នឹង​ច្បាប់​ស្ដីពី​គណនេយ្យ​និង​សវនកម្ម​” ​ក្រោម​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ងី ​តា​យី​ ​រដ្ឋលេខាធិការ​នៃ​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​និង​ជា​សមាជិក​ក្រុមប្រឹក្សា​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។​ ​គោលបំណង​នៃ​កិច្ច​ប្រ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​នេះ​ ​គឺ​ដើម្បី​ទទួល​បាន​នូវ​ធាតុ​ចូល​ ​អនុសាសន៍​ ​ក៏ដូចជា​សំណូមពរ​នានា​ ​ដែល​រួម​ ​ចំណែក​ស្ថាបនា​សេចក្ដីព្រាង​លិខិត​បទដ្ឋាន​គតិយុត្ត​មួយ​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​។​ ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ ​មាន​ការចូលរួម​ពី​តំណាង​ក្រសួង​ ​ស្ថាប័ន​ ​និង​វិ​ស័​យ​ឯកជន​ពាក់ព័ន្ធ​ ​ជាច្រើន​រូប​នៅ​សណ្ឋាគារ​ភ្នំពេញ​។