សហគ្រាស​ពាណិជ្ជកម្ម​ ​និង​ការបោះផ្សាយ​លក់​ ​មូលបត្រ​កម្ម​សិទិ្ធ​ជា​សាធារណៈ

សីហា 4, 2023

នា​រសៀល​ថ្ងៃសុក្រ​ ​៣​ ​រោច​ ​ខែ​ទុតិយាសាឍ​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​.​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​៤​ ​ខែ​សីហា​ ​ឆ្នាំ​២​០​២​៣​ ​វ​.​គ​.​ស​.​ក​.​បាន​រៀបចំ​សិក្ខាសាលា​ចែក​ ​រំលែក​ចំណេះ​ដឹង​ ​ស្តីពី​ “​សហគ្រាស​ពាណិជ្ជកម្ម​ ​និង​ការបោះផ្សាយ​លក់​ ​មូលបត្រ​កម្ម​សិទិ្ធ​ជា​សាធារណៈ​” ​ដោយមាន​ការចូលរួម​ ​ពី​វាគ្មិន​កិត្តិយស​ ​លោក​ ​ណា​ ​ពៅ​បញ្ញា​រិទ្ធ​, ​សាស្ត្រាចារ្យ​ផ្នែក​ច្បាប់​។​ ​សិក្ខាសាលា​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​គាំទ្រ​មុខវិជ្ជា​ទី​៨​ស្តីពី​ ​នីតិ​ក្រុមហ៊ុន​ ​និង​អាជីវកម្ម​កម្ពុជា​ ​នៃ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ (​AT​Q)​។​

​សិក្ខាសាលា​នេះ​ទទួលជោគជ័យ​ ​ដោយមាន​ការចូលរួម​ជាច្រើន​ ​ដែល​មកពី​ ​សាកលវិទ្យាល័យ​ដែល​ជា​ដៃគូ​របស់​ ​វ​.​គ​.​ស​.​ក​. ​និង​ស្ថាប័ន​ផ្សេងៗ​ទៀត​។