សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

មីនា 14, 2024

​នា​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ​៥​កើត​ ​ខែ​ផល្គុន​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​ ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៤​ ​ខែ​មីនា​ ​ឆ្នាំ​២​០​២​៤​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​ស្តីទី​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​អញ្ជើញ​ចូលរួម​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​ជូន​សា​ស្រ្តាចារ្យ ​និង​និស្សិត​នៃ​សាខា​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ​ខេត្ត​សៀមរាប​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​។​ ​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​សាស្ត្រាចារ្យ​ ​និង​និស្សិត​ ​ប្រមាណ​សរុប​ ​១​៨​០​រូប​នៅ​សាល​ប្រជុំ​នៃ​សាខា​សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ ​ខេត្ត​សៀមរាប​។