សិក្ខាសាលាស្ដីពី “ការអប់រំផ្នែកគណនេយ្យក្នុងយុគសម័យថ្មី”

មករា 25, 2024

នា​ព្រឹក​ថ្ងៃសុក្រ​ ​១​ ​រោច​ ​ខែ​បុស្ស​ ​ឆ្នាំថោះ​ ​បញ្ច​ស័ក​ ​ព​.​ស​. ​២​៥​៦​៧​ ​ត្រូវនឹង​ថ្ងៃ​ទី​២​៦​ ​ខែ​មករា​ ​ឆ្នាំ​២​០​២​៤​ ​លោក​ ​ជា​ ​ធួន​ ​នាយក​ផ្នែក​អប់រំ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​សហ​ការរៀបចំ​កម្មវិធី​សិក្ខាសាលា​ស្ដីពី​ “​ការអប់រំ​ផ្នែក​គណនេយ្យ​ក្នុង​យុគ​សម័យថ្មី​” ​នៅ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​និង​គណនេយ្យ​សម្រាប់​សិស្ស​និស្សិត​នៅ​វិទ្យាស្ថាន​ហិរញ្ញវត្ថុ​និង​គណនេយ្យ​។​ ​ក្នុង​នោះ​ដែរ​ ​លោក​ ​ជា​ ​ធួន​ ​ក៏​ជា​វាគ្មិន​កិត្តិយស​និង​បាន​ធ្វើ​បទ​បង្ហាញ​ស្ដីពី​ ​អត្ថប្រយោជន៍​នៃ​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​ជូន​សិស្ស​និស្សិត​ដែល​បាន​ចូលរួម​ផង​ដែរ​។​ ​កម្មវិធី​នេះ​ពិតជា​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​និស្សិត​ដែល​បាន​ចូលរួម​។​ ​ជា​លទ្ធផល​ ​សិក្ខាសាលា​នេះ​ផ្តល់​ផលប្រយោជន៍​ដល់​អ្នកចូលរួម​ដូចជា​៖​

​១​. ​យល់​ដឹង​អំពី​ការសិក្សា​ជំនាញ​គណនេយ្យ​ក្នុង​យុគ​សម័យថ្មី​

​២​. ​យល់​ដឹង​ពី​កម្មវិធីសិក្សា​បច្ចេកទេស​គណនេយ្យ​ ​និង​អត្ថប្រយោជន៍​នៃ​កម្មវិធី​នេះ​

​៣​. ​យល់​ដឹង​បន្ថែម​អំពី​តម្រូវ​ការ​គណនេយ្យករ​ក្នុង​ទី​ផ្សារ​នា​ពេល​បច្ចុប្បន្ន​

​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​១​និង​៥​០​នាទី​ព្រឹក​ ​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ប្រកបដោយ​ផ្លែផ្កា​ ​និង​ភាព​រីករាយ​ក្រៃលែង​។