KICPAA

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាលា ឡា ប៉េ ប៊ីហ្សនេស

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាលា ឡា ប៉េ ប៊ីហ្សនេស ស្តីពីការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យទៅបង្រៀន និងការទទួលស្គាល់សាលា ឡា ប៉េ ប៊ីហ្សនេស ជាស្ថាប័នបណ្តុះបណ្តាលដៃគូដែលប្រព្រឹត្តទៅនៅថ្ងៃទី ៩ ខែកញ្ញា គ.ស.២០២៤ វេលាម៉ោង ៣:១៥ នាទីរសៀល នៅបន្ទប់ប្រជុំ វ.គ.ស.ក.។
កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនសុខដុមនីយកម្មនៃកម្មវិធីសិក្សាគណនេយ្យ និងដើម្បីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់សិស្សានុសិស្សក្នុងការត្រៀមខ្លួនក្លាយជាអ្នកបច្ចេកទេសគណនេយ្យដ៏ពិតប្រាកដ។

សិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ”

នៅព្រឹកថ្ងៃសៅរ៍ ៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា គ.ស.២០២៤ នៅសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញក្នុងកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយ “ច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិពាក់ព័ន្ធ” ជូនសាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម និងឯកឧត្តមសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង ខេត្តស្វាយរៀង។

សិក្ខាសាលានេះរៀបចំឡើងដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមនូវការអនុវត្តកាតព្វកិច្ចជាសារវន្តចំនួនបីរួមមាន៖
-ការកាន់បញ្ជីគណនេយ្យបានត្រឹមត្រូវ
-ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុស្របតាមស្តង់ដាគណនេយ្យ និង
-ការដាក់របាយការណ៍ហិរញ្ញវត្ថុឱ្យរងសវនកម្មឯករាជ្យ អនុលោមតាមច្បាប់ស្តីពីគណនេយ្យនិងសវនកម្ម និងបទប្បញ្ញត្តិជាធរមាន។

សិក្ខាសាលានេះមានការចូលរួមពី ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ មន្ត្រី សិស្ស និងនិស្សិត សរុប ៣៥០រូបនៅសាលប្រជុំនៃសាកលវិទ្យាល័យស្វាយរៀង។
សិក្ខាសាលាបានបញ្ចប់នៅវេលាម៉ោង ១២និង០០នាទីរសៀល ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាលា អឹផឡូ ប៊ីស្សនេស

ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាង វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា (វ.គ.ស.ក.) និង សាលា អឹផឡូ ប៊ីស្សនេស ស្តីពីការទទួលយកកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យទៅបង្រៀន និងការទទួលស្គាល់សាលា អឹផឡូ ប៊ីស្សនេស ជាស្ថាប័នបណ្តុះបណ្តាលដៃគូ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នាទីព្រឹក នៅបន្ទប់ប្រជុំ វ.គ.ស.ក.។ កិច្ចសហការនេះគឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់ក្នុងការបង្កើនឱកាសសម្រាប់សិស្សានុសិស្សនៅក្នុងកម្មវិធីបច្ចេកទេសគណនេយ្យ (ATQ) ។ តាមរយៈនៃការចុះអនុស្សរណៈនេះ យើងនឹងធ្វើការសម្របសម្រួលកម្មសិក្សា ដែលផ្តល់នូវបទពិសោធក្នុងពិភពពិតដ៏មានតម្លៃ និងកំណើនវិជ្ជាជីវៈគណនេយ្យករមួយដ៏ពិតប្រាកដ។

សិក្ខាសាលាស្តីពី “ការរាយការណ៍ព័ត៌មានអំពីចីរភាព ការអនុវត្ត សម្មតិកម្ម និងសក្តានុពល”

នៅព្រឹកថ្ងៃសុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) បានសហការជាមួយ ន.គ.ស. និង CPA Australia រៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ការរាយការណ៍ព័ត៌មានអំពីចីរភាព ការអនុវត្ត សម្មតិកម្ម និងសក្តានុពល” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ូ ថារិន អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោក ជេន ផាត អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. កញ្ញា Hien Nguyen, Reginal Manager, CPA Australia North Vietnam។​​ សិក្ខាសាលានេះមានការចូលរួមពី​សមាជិករបស់ វ.គ.ស.ក. សមាជិករបស់ CPA Australia នៅកម្ពុជា តំណាងស្ថាប័ន ឬក្រសួងពាក់ព័ន្ធ និងមន្ត្រីជំនាញសរុបប្រមាណជាង​១០០ រូប។ ក្នុងនោះផងដែរ លោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក. ក៏ជាវាគ្មិនកិត្តិយសក្នុងវេទិកាពិភាក្សា ស្តីពី កាលានុវត្តភាព បញ្ហាប្រឈម ក្នុងការអនុវត្តស្តង់ដានេះ។ កម្មវិធីសិក្ខាសាលានេះត្រូវបានប្រារព្ធឡើងក្នុងគោលបំណង៖

១.រាយការណ៍ព័ត៌មានអំពីចីរភាព ការអនុវត្ត សម្មតិកម្ម និងសក្តានុពល និង

២.បញ្រ្ជាបការយល់ដឹងបន្ថែមអំពីបច្ចុប្បន្នភាពថ្មីៗ និងបញ្ហាប្រឈមនៃការអនុវត្តស្តង់ដារបាយការណ៍ហិរញ្ញវត្ថុ ប្រកបដោយចីរភាព។

សិក្ខាសាលាបានបញ្ចប់នាវេលាម៉ោង១២និង១០នាទីរសៀល នាថ្ងៃ ខែ ឆ្នាំដដែល ប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

 

កម្មវិធីចែករំលែកចំណេះដឹងស្តីពី “ការវិវត្តវិស័យគណនេយ្យនៅកម្ពុជា”

នៅល្ងាចថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា គ.ស. ២០២៤ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និងសាកលវិទ្យាល័យបៀលប្រាយ បានរៀបចំកម្មវិធីចែករំលែកចំណេះដឹងស្តីពី “ការវិវត្តវិស័យគណនេយ្យនៅកម្ពុជា” ដោយមានការចូលរួម ពីវាគ្មិនកិត្តិយស លោក ជា ធួន នាយកផ្នែកអប់រំនៃ វ.គ.ស.ក.។ សិក្ខាសាលានេះទទួលជោគជ័យ ដោយមានការចូលរួមពីនិស្សិតប្រមាណ៣០រូប នៅសាកលវិទ្យាល័យបៀលប្រាយ។ ជាលទ្ធផលសិក្ខាសាលានេះបានផ្តល់ផលប្រយោជន៏ដល់សិស្សនិស្សិតដូចជា៖

១. យល់ដឹងបន្ថែមទៅលើសារសំខាន់នៃគណនេយ្យ និងអាជីពគណនេយ្យ

២. យល់ដឹងបន្ថែមអំពីកម្មវិធីសិក្សាបច្ចេកទេសគណនេយ្យ

៣. ដើម្បីបញ្រ្ជាបការយល់ដឹងបន្ថែមអំពីវិស័យគណនេយ្យនៅកម្ពុជា

កម្មវិធីនេះត្រូវបានបញ្ចប់នៅថ្ងៃខែឆ្នាំដដែលប្រកបដោយផ្លែផ្កា និងភាពរីករាយក្រៃលែង។

 

ទស្សនកិច្ចរបស់ CPA Australia ប្រចាំ​វៀតណាម​​ខាងជើង​នៅការិយាល័យ វ.គ.ស.ក. ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងបី ឱ្យកាន់តែមានភាពរឹងមាំ

នៅរសៀលថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹង ថ្ងៃទី២៩ ខែសីហា គ.ស. ២០២៤ លោកស្រី Hien Nguyen ប្រធានតំបន់ CPA Australia ប្រចាំ​វៀតណាម​​ខាងជើង​ លោក ជេន​ ផាត​​ អគ្គនាយករងនៃនិយ័តករគណនេយ្យនិងសវនកម្ម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ប៊ូ​ ថារិន​ អគ្គនាយកនៃនិយ័តករគណនេយ្យនិងសវនកម្ម រួមទាំងមន្ត្រីជំនាញ​ ក្រុមការងាររបស់​ CPA Australia North Vietnam និង​ ន.គ.ស. បានបំពេញទស្សនកិច្ចនៅការិយាល័យ វ.គ.ស.ក. ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងបីឱ្យកាន់តែមានភាពរឹងមាំ។ លោក ឃុន ដារិទ្ធ ប្រធានក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. លោកស្រី សាវុធ ដាលី នាយកប្រតិបត្តិនៃ វ.គ.ស.ក. និងក្រុមការងារនៃ វ.គ.ស.ក. បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវអំណរអរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនកិច្ចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនេះ។

សិក្ខាសាលា​ពិគ្រោះ​យោបល់​ ​ស្តីពី​ “​ស្តង់​ដា​សវនកម្ម​អន្តរជាតិ​សម្រាប់​សហគ្រាស​មិន​ស្មុគ​ស្មាញ​នៅ​កម្ពុជា​ (​I​S​A​ ​for​ ​L​C​E​)”

នៅ​ព្រឹក​ថ្ងៃព្រហស្បត្តិ៍​ ​៣​ ​រោច​ ​ខែ​ស្រាពណ៍​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​.​២​៥​៦​៨​ ​ត្រូវនឹង​ថ្ងៃ​ទី​២​២​ ​ខែ​សីហា​ ​គ​.​ស​.​២​០​២​៤​ ​នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វា​រី​ ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​រៀបចំ​កម្មវិធី​សិក្ខាសាលា​ពិគ្រោះ​យោបល់​ ​ស្តីពី​ “​ស្តង់​ដា​សវនកម្ម​អន្តរជាតិ​សម្រាប់​សហគ្រាស​មិន​ស្មុគ​ស្មាញ​នៅ​កម្ពុជា​ (​I​S​A​ ​for​ ​L​C​E​)” ​ក្រោមអធិបតីភាព​ ​លោក​ ​ឃុន​ ​ដា​រិទ្ធ​ ​ប្រធាន​ក្រុមប្រឹក្សា​ភិ​បាល​នៃ​ ​វ​.​គ​.​ស​.​ក​. ​លោក​ ​ជេន​ ​ផា​ត​ ​អគ្គនាយក​រង​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​តំណាង​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​ជា​វាគ្មិន​កិត្តិយស​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​នៃ​ ​វ​.​គ​.​ស​.​ក​. ​ថ្នាក់​ដឹកនាំ​និង​ម​ន្រ្តី​នៃ​ ​វ​.​គ​.​ស​.​ក​. ​និង​ ​ន​.​គ​.​ស​. ​រួម​ទាំង​តំណាង​មកពី​ក្រុមហ៊ុន​សវនកម្ម​ដែល​ជា​សមាជិក​របស់​ ​វ​.​គ​.​ស​.​ក​. ​សរុប​ជាង​៥​០​រូប​។​ ​សិក្ខាសាលា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​បញ្ជ្រាប​ការយល់​ដឹង​អំពី​ ​ស្តង់​ដា​ ​I​S​A​ ​for​ ​L​C​E​ ​និង​ប្រមូល​ធាតុ​ចូល​ជូន​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​អំពី​លទ្ធភាព​នៃ​ការ​ទទួលយក​ស្តង់​ដា​នេះ​មក​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធ​ភាព​ ​និង​ភាព​ជោគជ័យ​នៅ​កម្ពុជា​។​

​សិក្ខាសាលា​នេះ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១​២​និង​០​០​នាទី​រសៀល​ ​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​ ​ប្រកបដោយ​ផ្លែផ្កា​ ​និង​សហប្រតិបត្តិការ​ខ្ពស់​។

KICPAA Webinar: Hot Accounting Issues in the Banking Industry

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) with the collaborations from PricewaterhouseCoopers (Cambodia) Ltd. hosted a webinar on “Hot Accounting Issues in the Banking Industry” on Friday, 16 August 2024 from 9:00 AM to 11:30 AM. The webinar is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing of accountancy industry in Cambodia.

The Webinar was successfully conducted with significant excitement and interest by more than 100 participants.

សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​”

នៅ​ព្រឹក​ថ្ងៃអង្គារ​ ​៩​ ​កើត​ ​ខែ​ស្រាពណ៍​ ​ឆ្នាំ​រោង​ ​ឆស័ក​ ​ព​.​ស​.​២​៥​៦​៨​ ​ត្រូវនឹង​ថ្ងៃ​ទី​១​៣​ ​ខែ​សីហា​ ​គ​.​ស​.​២​០​២​៤​ ​នៅ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​លោកស្រី​ ​សាវុធ​ ​ដា​លី​ ​នាយក​ប្រតិបត្តិ​នៃ​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​អញ្ជើញ​ចូលរួម​ ​និង​ធ្វើ​បទ​បង្ហាញ​ក្នុង​កម្មវិធី​សិក្ខាសាលា​ផ្សព្វផ្សាយ​ “​ច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ពាក់ព័ន្ធ​” ​ជូន​សា​ស្រ្តាចារ្យ ​និង​និស្សិត​នៃ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ​ក្រោមអធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ ​ឯកឧត្តម​ ​ប៊ូ​ ​ថា​រិន​ ​អគ្គនាយក​នៃ​និយ័ត​ករ​គណនេយ្យ​និង​សវនកម្ម​ ​និង​ឯកឧត្តម​បណ្ឌិត​ ​ជួន​ ​រតនៈ​ ​សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​ ​សិក្ខាសាលា​នេះ​រៀបចំ​ឡើង​ដើម្បី​ប​ញ្រ្ជា​ប​ការយល់​ដឹង​បន្ថែម​នូវ​ការ​អនុវត្ត​កាតព្វកិច្ច​ជា​សារវន្ត​ចំនួន​បី​រួម​មាន​៖​

-​ការ​កាន់​បញ្ជី​គណនេយ្យ​បាន​ត្រឹមត្រូវ​

-​ការរៀបចំ​របាយការណ៍​ហិរញ្ញវត្ថុ​ស្របតាម​ស្តង់​ដា​គណនេយ្យ​

-​កា​រដាក់​របាយការណ៍​ហិរញ្ញវត្ថុ​ឱ្យ​រង​សវនកម្ម​ឯករាជ្យ​ ​អនុលោម​តាមច្បាប់​ស្តីពី​គណនេយ្យ​និង​សវនកម្ម​ ​និង​បទ​ប្បញ្ញត្តិ​ជាធរមាន​។​

​សិក្ខាសាលា​នេះ​មាន​ការចូលរួម​ពី​សាស្ត្រាចារ្យ​ ​និង​និស្សិត​ ​សរុប​ ​១​៤​០​រូប​ ​នៅ​សាល​ប្រជុំ​នៃ​សាកលវិទ្យាល័យ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។

KICPAA Webinar: The Wave of Cyber Attacks: Focusing on Financial Institutions

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) hosted a webinar on “The Wave of Cyber Attacks: Focusing on Financial Institutions” by honor Speaker Dr. Vong Sokha, Chief Executive Officer of Technovage Solution Co., Ltd., on Friday, 23 February 2024 from 9:00 AM to 11:30 AM. The webinar is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing of accountancy industry in Cambodia.

The Webinar was successfully conducted with significant excitement and interest by nearly 300 participants.

KICPAA Webinar: Tax Updates

The Kampuchea Institute of Certified Public Accountants and Auditors (KICPAA) hosted webinar on “Tax Updates” by honour speakers Ms. Pheng Sovicheany, Founder and Managing Partner, and Mr. Nguon Vandeth, Senior tax counsel at Davies SM Attorneys at Law, Cambodia on Wednesday, 07 February 2024 from 9:00 AM to 11:30 AM. The webinar is a part of the Continuing Professional Development (CPD) Programme for KICPAA Members and the growing of accountancy industry in Cambodia.

The Webinar was successfully conducted with significant excitement and interest by more than 700 participants.

កិច្ចប្រជុំដើម្បីពិភាក្សា និងស្រាយបំភ្លឺលើប្រកាសស្តីពី “នីតិវិធី និងវិធានការនៃការគណនាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង”

នាព្រឹកថ្ងៃពុធ ៨ កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក អុឹង គឹម សុភ័ក្រ្តា ប្រធានគណៈកម្មការបច្ចេកទេស និងជាសមាជិកក្រុមប្រឹក្សាភិបាលនៃ វ.គ.ស.ក. បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិភាក្សា និងស្រាយបំភ្លឺលើប្រកាសស្តីពី “នីតិវិធី និងវិធានការនៃការគណនាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង”។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោកស្រី តាន់ លីនណា អគ្គនាយករងនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងតំណាងពីក្រុមហ៊ុនគណនេយ្យនិងសវនកម្មដូចជា KPMG, Deloitte និង EY​​ ផងដែរ នៅបន្ទប់ប្រជុំធំនៃន.ធ.ក.។ កិច្ចប្រជុំពិភាក្សាត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងស្រាយបំភ្លឺចម្ងល់លើប្រការមួយចំនួនដែលក្រុមហ៊ុនគណនេយ្យនិងសវនកម្មត្រូវអនុវត្តក្នុងវិស័យធានារ៉ាប់រងកម្ពុជា ដែលមានចែងក្នុងប្រកាសស្តីពី “នីតិវិធី និងវិធានការនៃការគណនាប្រាក់បម្រុងបច្ចេកទេសធានារ៉ាប់រង” ។ កិច្ចប្រជុំពិភាក្សានេះ ត្រូវបានបញ្ចប់នៅវេលាម៉ោង ១១និង០០នាទីព្រឹក នាថ្ងៃ ខែ ឆ្នាំដដែលប្រកបដោយផ្លែផ្កា និងកិច្ចសហប្រតិបត្តិការខ្ពស់។

កម្មវិធី “Membership Day 2023”

នៅថ្ងៃសៅរ៍ ១៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា (វ.គ.ស.ក.) និង ACCA Cambodia បានសហការរៀបចំកម្មវិធី “Membership Day 2023” ក្នុងកម្មវិធីនេះផងដែរក៏បានរៀបចំកម្មវិធី Charity & Team Building ជូនដល់សមាជិក KICPAA & ACCA ក្រោមការដឹកនាំផ្ទាល់ដោយលោក ឃុន ដារិទ្ធ ប្រធានវិទ្យាស្ថានគណនេយ្យករជំនាញនិងសវនករកម្ពុជា និងលោក នូវ រតនា Head of ACCA Cambodia។ កម្មវិធីនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងជួបជុំសមាជិក KICPAA និង ACCA ដើម្បីសំណេះសំណាល បង្កើតទំនាក់ទំនងល្អ និងបណ្តុះសាមគ្គីភាពរវាងសមាជិកទាំងអស់។ លើសពីនេះទៅទៀត កម្មវិធីជួបជុំសមាជិកនេះក៏បានរួមបញ្ជូលនូវកម្មវិធីសប្បុរសធម៌ដើម្បីចូលរួមចំណែកជួយដល់សង្គម និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជាផងដែរ។ ជាលទ្ធផលនៃកម្មវិធីនេះ សមាជិកនិងអ្នកចូលរួមទាំងអស់បានចែកអំណោយជូនដល់សាលាបឋមសិក្សាចំបក់រួមមាន៖

១- សិស្ស២៦៦នាក់៖ ទទួលបាន ទឹកដោះគោ ស្ករគ្រាប់ នំ និងសម្ភារសិក្សា

២- លោកគ្រូ អ្នកគ្រូ៖ ទទួលបានថវិការមួយចំនួន

៣- សាលា៖ ទទួលបានសម្ភារកីឡា សៀវភៅរឿងនិទាន និងដើមផ្កា។

បន្ថែមពីនេះ អ្នកចូលរួមទាំងអស់បានជួបជុំគ្នា និងលេងល្បែងកម្សាន្តផ្សេងៗនៅរមណីយដ្ឋានវិគិរីរម្យផាញរីសតផងដែរ។ កម្មវិធីនេះមានការចូលរួមពី សមាជិក និង អ្នកចូលរួមទាំងអស់ប្រមាណ ៣០រូប។

 

វគ្គណែនាំសមាជិកដំបូង (Induction Course) របស់ខ្លួនចំនួនបីពេល សម្រាប់សមាជិកថ្មី ឆ្នាំ២០២៣ សរុប២៥រូប

​វិទ្យាស្ថាន​គណនេយ្យករ​ជំនាញ​និង​សវ​នក​រ​កម្ពុជា​ (​វ​.​គ​.​ស​.​ក​.) ​បាន​រៀបចំ​វគ្គ​ណែនាំ​សមាជិក​ដំបូង​ (​Induction​ ​Course​) ​របស់​ខ្លួន​ចំនួន​បី​ពេល​ ​សម្រាប់​សមាជិក​ថ្មី​ ​ឆ្នាំ​២​០​២​៣​ ​សរុប​២​៥​រូប​ ​នៅ​បន្ទប់​ប្រជុំ​នៃ​ ​វ​.​គ​.​ស​.​ក​.​កាលពី​ ​ថ្ងៃ​ទី​១​៨​និង​១​៩​ ​ខែ​តុលា​ ​ឆ្នាំ​២​០​២​៣​។​ ​វគ្គ​បណ្ដុះបណ្ដាល​នេះ​មាន​គោលបំណង​ពង្រឹង​ការយល់​ដឹង​បន្ថែម​អំពី​វិទ្យាស្ថាន​ ​សមាជិកភាព​និង​កាតព្វកិច្ច​ ​គោលការណ៍​នៃ​កម្មវិធី​អភិវឌ្ឍ​វិជ្ជាជីវៈ​បន្ត​(C​P​D​) ​កម្មវិធី​បច្ចេកទេស​គណនេយ្យ​ (​AT​Q) ​ជូន​ដល់​សមាជិក​របស់​ខ្លួន​ ​និង​ជាពិសេស​ការ​អប​អរសាទរ​ដល់​សមាជិក​ថ្មី​ផង​ដែរ​។​ ​លទ្ធផល​នៃ​វគ្គ​បណ្តុះបណ្តាល​នេះ​ ​សមាជិក​ថ្មី​ដែល​បាន​ចូលរួម​ទាំងអស់​មាន​មោទនភាព​ដែល​បាន​ចូលរួម​ជា​សមាជិក​របស់​ ​វ​.​គ​.​ស​.​ក​. ​និង​ប្តេជ្ញា​ចូលរួម​អភិវឌ្ឍ​ខ្លួនឯង​បន្ថែម​ជាប្រចាំ​ជាមួយ​វគ្គ​បណ្តុះបណ្តាល​នានា​ ​ដែល​រៀបចំ​ដោយ​ ​វ​.​គ​.​ស​.​ក​. ​។​ ​កម្មវិធី​នេះ​ត្រូវ​បាន​បញ្ចប់​ ​ប្រកបដោយ​ផ្លែផ្កា​ ​ភាព​រីករាយ​ ​និង​ចំណង​ទាក់ទង​រវាង​គ្នា​និង​គ្នា​កាន់តែ​រឹង​មាំ​។​

KICPAA Physical Workshop: IFRS 10: Consolidated Financial Statement

K​I​C​P​A​A​ ​Physical​ ​Workshop​: ​IF​RS 10: ​Consolidate​d​ ​Financial Statement​

​T​h​e​ ​Kam​p​uc​h​e​a​ ​Institute​ o​f​ ​Certified​ ​Public​ ​Accountant​s ​and​ ​Auditor​s (K​I​C​P​A​A​) ​with​ ​t​h​e​ ​collaboration​s ​from​ ​A​C​CA​ ​host​e​d​ ​a​ ​physical​ ​workshop​ on “​IF​RS 10: ​Consolidate​d​ ​Financial Statement​” on ​Friday​, 20 ​October​ 2023 ​from​ 9:00 ​AM​ ​to​ 5:00 ​P​M​ ​at​ ​P​h​no​m​ ​P​e​n​h​ ​Hotel​. ​T​h​e​ ​workshop​ ​i​s ​a​ ​part​ o​f​ ​t​h​e​ ​Co​n​tin​u​in​g​ ​Professional​ ​Development​ (C​P​D​) ​Program​me​ ​for​ K​I​C​P​A​A​ ​Member​s ​and​ ​t​h​e​ ​growing​ ​account​an​c​y​ ​industry​ ​in​ ​Cam​bo​d​i​a​.

 

​T​h​e​ ​workshop​ ​w​as​ ​successfully​ ​conduct​e​d​ ​with​ ​significant​ ​excitement​ ​and​ ​interest​ ​by​ 57 ​participant​s ​from​ K​I​C​P​A​A​ ​Member​s, ​A​C​CA​, ​Accounting​ ​and​ ​Audit​in​g​ ​Regulator​, ​Securities​ ​and​ ​Exchange​ ​Regulator​ o​f​ ​Cam​bo​d​i​a​, ​National Bank​ o​f​ ​Cam​bo​d​i​a​, ​General Department​ o​f​ ​Taxation​, ​Commercial Bank​s, ​Insurance​ ​Co​m​pan​i​e​s ​and​ ​other​ ​in​dust​r​i​e​s.